នាយ​ក្រិន ទទួល​សារ​ពី​ភរិយា​យ៉ាង​ផ្អែម​ល្អែ​ម​ក្នុង​ថ្ងៃ​ខួប​នៃ​ក្តី​ស្រលាញ់

Videos


បើគិតមកដល់ពេលនេះ នាយក្រិន បានរួមរស់នៅជាមួយប្រពន្ធទីពីរ បានរយៈពេលប្រមាណជាបួនឆ្នាំមកហើយ ដោយទទួលបានកូនប្រុស ស្រីពីរនាក់ ជាចំនងដៃ ។ ទោះបីជាមិនបានរៀបការដូចជាគូស្វាមីភរិយាដទៃក្តី តែនាយ ក្រិន និងភរិយាស្រលាញ់គ្នាខ្លាំងណាស់ ។ ថ្មីៗនេះ នាយក្រិន ទើបតែបានទទួលសារដ៏ផ្អែមល្អែមពីប្រពន្ធ មើល ហើយគួរអោយច្រណែន ។

នាយ​ក្រិន ទទួល​សារ​ពី​ភរិយា​យ៉ាង​ផ្អែម​ល្អែ​ម​ក្នុង​ថ្ងៃ​ខួប​នៃ​ក្តី​ស្រលាញ់

កាលពីថ្ងៃទី ០១ ខែមិថុនា គឺជាថ្ងៃខួបគម្រប់បួនឆ្នាំ ដែលតារាកំប្លែងតូចល្អិតនាយក្រិន បានរួម រស់នៅជាមួយនារីម្នាក់ ដែលមានរូបរាងធម្មតាដូចគេឯង ។ អ្វីដែលគួរអោយកត់សំគាល់នោះ ទោះបីជានាយក្រិន មាន រូបរាងមិនដូចមនុស្សដទៃក៏ពិតមែន តែនាយទទួលបានក្តីស្រលាញ់ពីភរិយា ។ ជាក់ស្តែងនៅក្នុងថ្ងៃខួបកំណើតនោះ ភរិយានាយក្រិន បានបង្ហោះសារដ៏ផ្អែមល្ហែមដល់នាយក្រិន ដែលមានអត្ថន័យថា «ចាប់តាំងពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០១៣ រហូតដល់ ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០១៦ កំរងរូបភាពដ៏មានន័យ និង មានសេចក្តីសុខមិនអាចកាត់ថ្លៃបាន អស់រយៈពេលបួនឆ្នាំ មកនេះ ពិតជាលឿនណាស់ តែគួរឱ្យស្តាយ ប្តីមិនបាននៅជិត តែពួកយើងមិនអាចភ្លេចថ្ងៃ ពិសេសរបស់ពួកយើងទេ យើងនិងចងចាំរឿងល្អៗជាមួយគ្នារហូតពួកយើងអស់ជីវិតរៀងៗខ្លួន អូនចង់ ប្រាប់បងថា អូនស្រលាញ់បង អូនចង់នៅក្បែរបងចង់មើលថែរបងរហូតអូនអស់ជីវិត អូនចង់រស់នៅ ជាមួយបងអស់មួយជីវិត» ។ សព្វថ្ងៃភរិយា របស់ នាយក្រិន រស់នៅខេត្តកំពង់ឆ្នាំងជាមួយកូនៗចំនែក នាយរវល់ជាមួយការងារនៅភ្នំពេញ ។

នាយ​ក្រិន ទទួល​សារ​ពី​ភរិយា​យ៉ាង​ផ្អែម​ល្អែ​ម​ក្នុង​ថ្ងៃ​ខួប​នៃ​ក្តី​ស្រលាញ់

នាយក្រិន ធ្លាប់បានប្រាប់ថា ក្រោយពីត្រលប់មកពីសម្តែងនៅអាមេរិកវិញ នាយមានគម្រោងរៀបការ តែរហូតមកដល់ពេលនេះ គេមិនទាន់បានលេចលឺដំណឹងអ្វីឡើយ ។ មានការនិយាយពីសំណាក់តារាកំប្លែង រួមក្រុមថា នាយ ក្រិន និងភរិយាស្រលាញ់គ្នាខ្លាំងណាស់ ពេលនេះពួកគេទទួលបានចំណងដៃកូនប្រុសស្រីពីរនាក់ ដែល មាន មុខមាត់និងរូបរាងស្អាតបាត ៕ ចេនី

នាយ​ក្រិន ទទួល​សារ​ពី​ភរិយា​យ៉ាង​ផ្អែម​ល្អែ​ម​ក្នុង​ថ្ងៃ​ខួប​នៃ​ក្តី​ស្រលាញ់
នាយ​ក្រិន ទទួល​សារ​ពី​ភរិយា​យ៉ាង​ផ្អែម​ល្អែ​ម​ក្នុង​ថ្ងៃ​ខួប​នៃ​ក្តី​ស្រលាញ់
នាយ​ក្រិន ទទួល​សារ​ពី​ភរិយា​យ៉ាង​ផ្អែម​ល្អែ​ម​ក្នុង​ថ្ងៃ​ខួប​នៃ​ក្តី​ស្រលាញ់
នាយ​ក្រិន ទទួល​សារ​ពី​ភរិយា​យ៉ាង​ផ្អែម​ល្អែ​ម​ក្នុង​ថ្ងៃ​ខួប​នៃ​ក្តី​ស្រលាញ់
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត