យូ ឌី​ស្កូ ស្ងាត់ៗ​ឡើង​គេហដ្ឋាន​ថ្មី​តម្លៃ​ជិត​ ១០​ម៉ឺន​ដុល្លារ ​ផ្អើល​អ្នក​សិល្បៈ​

យូ ឌី​ស្កូ ស្ងាត់ៗ​ឡើង​គេហដ្ឋាន​ថ្មី​តម្លៃ​ជិត​ ១០​ម៉ឺន​ដុល្លារ ​ផ្អើល​អ្នក​សិល្បៈ​

ភ្នំពេញ ៖ តារា​សម្តែង​ប្រុស​រូប​សង្ហា ដែល​មាន​ទម្រង់​ភ្នែក បែប​កូនកាត់​ចិន ល្បីឈ្មោះ គួ​សម​ក្នុង​ពិភព​សិល្បៈ ដែល​កន្លងមក​ធ្លាប់តែ​គេង​ស្រមើល​ស្រ​ម៉ៃ ចង់​រស់នៅ​ក្នុង​ទ្រនំ​ផ្ទះ​ថ្មី​ធំ​ខ្ពង់ខ្ពស់ ដើម្បី​កំ​ឲ្យ​ចាញ់​មិត្តភក្តិ​រួម​អាជីព​ការងារ ពេលនេះ​ការ​គិត​ទុក​នោះ បាន​ក្លាយជា ការពិតហើយ ដោយសារ​តារា​ប្រុស​រូប​នេះ ខំប្រឹង​ធ្វើការ​ងារ​និង​សន្សំ​លុយ ដើម្បី​សម្រេច បំណង​ទិញ​ផ្ទះ​ថ្មី នៅ​ម្តុំ​បឹង​ស្នោ ខាង​កើត​ផ្សា​ច្បារអំពៅ។

ចំពោះ​ផ្ទះ​ថ្មី ដែល​ចំណាយ​លុយ​ទិញ​ខ្ទង់​រាប់ម៉ឺន​ដុល្លារ​របស់​លោក យូ ឌី​ស្កូ បន្ទាប់ពី សាង់សង់​រួចរាល់ និង​បាន​រៀបចំ​ទិញ​គ្រឿង​សង្ហា​រឹម​រៀបចំ​លម្អ ពេញ​ផ្ទះ​ហើយ​នោះ កាលពី​ល្ងាច ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៦ កន្លង​ម​កនេះ លោក ក៏បាន​រៀបចំ​ពិធីជប់លៀង ឡើង​គេហដ្ឋាន​ថ្មី អញ្ជើញ​ភ្ញៀវ​ចូលរួម​យ៉ាងច្រើន​កុះករ​ផង​ដែរ​។​

ប្រភព​ព័ត៌មាន​ពី មិត្តភក្តិ​រួមការ​ងារ​ជាមួយ តារា​ប្រុស​លោក យូ ឌី​ស្កូ បាន​ប្រាប់​ឲ្យ​ដឹងថា ផ្ទះ​ថ្មី​ដែល​លោក​ទើប​ទិញ​ថ្មី​ហើយ ប្រារព្ធ​កម្មវិធី​ជប់លាង កាលពី​ល្ងាច​ថ្ងៃ​ពុធ ខែ មិថុនា ឆ្នាំ​២០១៦ មាន​ទីតាំងនៅ បូរី លីម ឈាង​ហាក់ ម្តុំ​បឹង​ស្កោ​រ​។ ផ្ទះ​នេះ​លោក យូ ឌី​ស្កូ បាន​ចំណាយលុយ​ទិញ​អស់ ប្រមាណ​ជិត​១០​ម៉ឺន​ដុល្លារ ហើយ​អ្នក​ដែល​ទៅ​ចូលរួម​កម្មវិធី ភាគច្រើន​ជា​អ្នកសិល្បៈ និង មិត្តភក្តិ​រួម​អាជីព​ជាមួយគ្នា​។

ប្រភព​ដដែល​បាន​និយាយ​ទៀត​ថា តារា​ប្រុស​លោក យូ ឌី​ស្កូ ក្នុង​ថ្ងៃ​នៃ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​នោះ គឺ​លោក ហាក់​មាន​ទឹកមុខ​សប្បាយរីករាយ ញញឹម​រីកមុខ​ដូច​គ្រាប់​ជី ដោយ សារ​តែ​ការ​រំភើប​ចិត្ត​ខ្លាំង​ពេក ព្រោះ​ក្តី​ស្រមៃ​បាន​ក្លាយ​ទៅជា​ការពិត ដូច​បំណងប្រាថ្នា​។ ហើយ​អ្វីដែល​សំខាន់​ជាង​នេះ គឺ​នៅ​ថ្ងៃ​ឡើងផ្ទះ​ថ្មី​របស់​លោក យូ ឌី​ស្កូ មាន​ភ្ញៀវ​ជា​អ្នក​សិល្បៈ ករ និង​មិត្តភក្តិ​ជាច្រើន បាន​ផ្តល់​កិត្តិយស​ចូលរួម​ក្នុង កម្មវិធី​ជប់លៀង​របស់​តារា​រូបនេះ។

កម្ពុ​ជាថ្មី មិនទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី តារា​ប្រុស​លោក យូ ឌី​ស្កូ តាម​ប្រព័ន្ធ ទូរស័ព្ទ​បានទេ នៅ​ព្រឹក​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៦ ខណៈ​លេខ​ទូរស័ព្ទ​របស់​លោក​បាន​ឆ្លើយ​ថា កំពុង​ជាប់រវល់​៕