គន្លឹះទាំង ១៣ ដែលជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព

ធ្លាប់ទេ ព្យាយាមសម្រកទម្ងន់យ៉ាងណាក៏នៅតែមិនស្រក ធ្វើឲ្យមានអារម្មណ៍ធុញទ្រាន់លែងចង់ហាត់ប្រាណលែងអត់ធ្មត់អ្វីទាំងអស់! កុំទាន់អាលដល់ថ្នាក់នឹងអីប្រិយមិត្តទាំងអស់គ្នា ព្រោះថ្ងៃនេះ Whatsupkhmer មានវិធីក្នុងការសម្រកទម្ងន់បែបងាយៗ ដែលប្រិយមិត្តអាចធ្វើបានជារៀងរាល់ថ្ងៃ។ ទៅមើលៗថាមានវិធីអ្វីខ្លះ?

១. ក្រោយភ្ញាក់ពីគេងផឹកទឹកឲ្យច្រើន
សារធាតុពុលក្នុងរាងកាយនឹងត្រូវលាងសម្អាតដោយសារទឹក ហើយជម្រុញឲ្យប្រព័ន្ធដំនើរការបំលែងអាហារទៅជាថាមពល លើសពីនេះទៅទៀតវាជួយបន្ថែមបរិមាណកោសិការបស់សាច់ដុំនិងឈាមក្នុងរាងកាយទៀតផង។

គន្លឹះទាំង ១៣ ដែលជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព

២. កុំភ្លេចញាំុអាហារពេលព្រឹកដាច់ខាត
អាហារពេលព្រឹកគឺពិតជាសំខាន់ខ្លាំងណាស់ព្រោះវាជួយមិនឲ្យយើងហត់ហេវខ្លាំង លើសពីនេះ វាជួយដាស់រាងកាយឲ្យធ្វើសកម្មភាពបានល្អជាងអ្នកដែលអត់ញាុំ។

 

៣. ញាំុប្រូតេអីុនឲ្យបានច្រើន
ព្រោះប្រូតេអីុននឹងត្រូវរំលាយយឹតជាងគេ ហើយស្ថិតនៅក្នុងក្រពះបានយូរជាង Carbohydrate និងខ្លាញ់ ដែលជួយក្នុងការរក្សាទម្ងន់ ធ្វើឲ្យយើងឆ្អែតបានយូរ។

គន្លឹះទាំង ១៣ ដែលជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព

៤. ញាុំផ្លែឈើរាល់ថ្ងៃ
ក្នុងផ្លែឈើពោរពេញទៅដោយ Fiber និងជាតិទឹក ដែលជួយធ្វើឲ្យឆាប់ឆ្អែត ហើយមានកម្រិត Calories ទាប។ គួរញាំុផ្លែឈើដែលមានជាតិស្ករតិវ ហើយអ្វីដែលសំខាន់នោះគឺគួរញាំុផ្លែឈើសុទ្ធៗច្រើនជាងទឹកផ្លឺឈើ។

គន្លឹះទាំង ១៣ ដែលជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព

៥. ញាំុបន្លែឲ្យច្រើនៗ
បន្លែជាអាហារដែលមាន fiber ច្រើន ហើយគ្មានជាតិស្ករ ដូចនេះគួរញាំុបន្លែជារៀងរាល់ថ្ងៃ ប្រសិនជាមិនចូលចិត្តរស់ជាតិល្វីងរបស់វា គួរប្រើទឹកសាឡាត់ដែលអ្នកចូលចិត្តចាក់លើបន្លែ វិធីនេះនឹងជួយឲ្យអ្នកញាំុបន្លែបានស្រួលជាងមុន។

គន្លឹះទាំង ១៣ ដែលជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព

៦. គួរធ្វើម្អូបញាំុនៅផ្ទះ
ព្រោះអាហារដែលយើងធ្វើដោយខ្លួនឯង យើងនឹងអាចកំណត់ Calories និងសារធាតុផ្សេងៗបាន។ ផ្ទុយទៅវិញ អាហារនៅតាមហាងផ្សេងៗ យើងមិនអាចដឹងបានទេថា គេប្រើគ្រឿងផ្សំអ្វីខ្លះ ហើយមានអនាម័យឬទេ។

គន្លឹះទាំង ១៣ ដែលជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព

៧. ញាំុគ្រាប់ធុញ្ញជាតិឲ្យបានច្រើន
គ្រាប់ធុញ្ជជាតិនឹងជួយឲ្យរាងកាយទូលសារធាតុអាហារបានច្រើន ឯកាកអាហារដែលមាននៅក្នុងធុញ្ញជាតិនឹងជួយឲ្យមានអារម្មណ៍ឆាប់ឆ្អែត ថែមទាំងជួយសម្រួលក្នុងការបត់ជើងទៀតផង។

 

៨. ញាំុសាឡាត់និងស៊ុបឲ្យបានច្រើន
ទាំងសាឡាត់និងស៊ុបគឹសុទ្ធតែមានបន្លែទាំងអស់។

 

៩. ជ្រើសរើសញាំុខ្លាញ់ដែលមានប្រយោជន៍
រាងកាយមនុស្សម្នាក់ៗគឺសុទ្ធតែត្រូវការខ្លាញ់ក្នុងការជួយស្រូបវីតាមីនមួយចំនួន ដូចជា វីតាមីន A វីតាមីន D វីតាមីន E វីតាមីន K តែយ៉ាងណាៗត្រូវជ្រើសរើសញាំុខ្លាញ់ដែលចម្រាញ់ពីរុក្ខជាតិ និង គ្រាប់សណ្តែក។

គន្លឹះទាំង ១៣ ដែលជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព

១០. ហាត់ប្រាណឲ្យបានទៀតទាត់
ការសម្រកទម្ងន់នឹងមិនអាចទទួលជោគជ័យបាន ប្រសិនបើយើងមិនហាត់ប្រាណគួបផ្សំជាមួយផង ព្រោះការហាត់ប្រាណជួយដុតបំផ្លាញជាតិខ្លាញ់នៅក្នុងរាងកាយបានល្អ។

គន្លឹះទាំង ១៣ ដែលជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព

១១. បញ្ឈប់ការញាំុ Alcohol
ក្នុង Alcohol មាន Calories និងជាតិស្ករ ដែលធ្វើឲ្្យខូចសុខភាព។

គន្លឹះទាំង ១៣ ដែលជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព

១២. ញាំុអំបិលឲ្យតិច
អាហារដែលមានជាតិប្រៃនឹងធ្វើឲ្យយើងធាត់ ព្រោះជាតិអំបិលនឹងធ្វើមានអារម្មណ៍ចង់ញាំុអាហារគ្រប់ពេល។

គន្លឹះទាំង ១៣ ដែលជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព

១៣. សម្រាកមិនគ្រប់គ្រាន់
យើងគួរសម្រាកឲ្យបានមួយថ្ងៃ 7 -9 ម៉ោង ព្រោះការគេងមិនគ្រប់គ្រាន់នឹងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ ការគិត ទម្ងន់ នឹងសុខភាពរបស់យើង។ លើសពីនេះទៅទៀតការសម្រាកមិនបានគ្រប់គ្រាន់នឹងធ្វើឲ្យឃ្លាន ទោះជាយើងញាំុឆ្អែតហើយក៏ដោយ។

គន្លឹះទាំង ១៣ ដែលជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព

ប្រភព៖ whatsupkhmer

  • គន្លឹះទាំង ១៣ ដែលជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/02  Category:សុខភាព
Tags: