រថយន្តដឹកប្រហិត បុកម៉ូតូសណ្តោងរម៉កបណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់

Videos


រថយន្តដឹកប្រហិត ១ គ្រឿងពីព្រំដែនថៃសំដៅមកភ្នំពេញ បានបុកម៉ូតូសណ្តោងរម៉កដឹកសាំងបណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ កាលពីរសៀលថ្ងៃត្រង់ទី ១ ខែមិថុនា ឆ្នាំ ២០១៦ នៅចំណុចផ្លូវបំបែកជាបីវាងក្រុង ស្ថិតក្នុងភូមិសាលាបាឡាត់ សង្កាត់ឪម៉ាល់ ក្រុងបាត់ដំបង ជនរងគ្រោះត្រូវបានសមត្ថកិច្ចបានជួយដឹកទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណីនិងអ្នករបួសដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ។

រថយន្តដឹកប្រហិត បុកម៉ូតូសណ្តោងរម៉កបណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់

ចំណែកអ្នកបើកបររថយន្តមិនស្គាល់ឈ្មោះ បានរត់គេចខ្លួនបាត់ភ្លាមៗក្រោយពីបុកម៉ូតូរួច ។ ឯមធ្យោបាយទាំង ២ ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកបណ្តោះអាសន្ននៅស្នងការនគរបាលខេត្ត រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមច្បាប់ ។

រថយន្តដឹកប្រហិត បុកម៉ូតូសណ្តោងរម៉កបណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់

ជនរងគ្រោះមានឈ្មោះ មេន សីហា ភេទប្រុសអាយុ ២៥ ឆ្នាំ មានស្រុកកំណើតនៅឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នមកស្នាក់នៅបណ្តោះអាសន្ន ការ៉ាសសាំង LRX ស្ថិតក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង និង ម្នាក់ទៀតដែលរងរបួស មិនស្គាល់អត្តសញ្ញាណ ៕

                                                                                                            សុថាត់