ធ្លាក់​កន្ត្រក​យោង​ការដ្ឋាន​សំណង់​មកលើ​កម្មករ ៣ នាក់​របួសធ្ងន់​-​ស្រាល​

Videos


មិនមែនជាលើកទីមួយនោះទេដែលរឿងរ៉ាវបែបនេះតែងតែកើតមានឡើងជាច្រើនករណីមកហើយដោយសារតែការធ្វេសប្រហែសរបស់មេការសំណង់ដែលត្រួតពិនិត្យការដ្ឋានរបស់ខ្លួនមិនបានត្រឹត្រូវ ។

ដូចជាករណីមួយនេះបានកើតឡើងនៅរសៀល ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ នេះ បណ្តាលឲ្យបុរសបីនាក់រងរបួសធ្ងន់-ស្រាលដោយសារដាច់ខ្សែកន្ត្រកយោងខ្សាច់ ។ក្នុងចំណោមកម្មករទាំងបីនាក់ដែលរងរបួសនោះមានម្នាក់បានរងរបួសធ្ងន់ ហើយត្រូវបានកម្មករដទៃទៀតនាំគ្នាយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ធ្លាក់​កន្ត្រក​យោង​ការដ្ឋាន​សំណង់​មកលើ​កម្មករ ៣ នាក់​របួសធ្ងន់​-​ស្រាល​

ការដ្ឋានសំណង់ដែលកើតហេតុនេះស្ថិតនៅផ្ទះលេខ១២៨ ភូមិ៨ ផ្លូវ១០៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។ ចំពោះអ្នករងរបួសស្រាលត្រូវបានម្ចាស់ការដ្ឋានសំណង់ចេញថ្លៃព្យាបាល ២០ ម៉ឺនម្នាក់ ។

សូមបញ្ជាក់ថាការដ្ឋានសំណង់ផ្ទះស្នាក់នៅមួយនេះបានធ្លាក់ដែកមកលើផ្ទះប្រជាជនក្បែរខាងជាច្រើនលើកច្រើនសារ មកហើយ ប៉ុន្តែពុំមានបង្ករបួសដល់មនុស្សហើយនៅថ្ងៃកើតហេតុនេះបានធ្លាក់កន្ត្រងយោងខ្សាច់មកលើកម្មករបីនាក់បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់និងស្រាលពីរនាក់ ៕ សុថាត់