បុរស​ចំណាស់​ម្នាក់​ជាប់ចោទ ​ពីបទលួងលោម​ក្មេង​ស្រី​ ​​​​​អាយុ​៦​ឆ្នាំ ​ប៉ុនប៉ង​រំលោភ

បុរស​ចំណាស់​ម្នាក់​ជាប់ចោទ ​ពីបទលួងលោម​ក្មេង​ស្រី​ ​​​​​អាយុ​៦​ឆ្នាំ ​ប៉ុនប៉ង​រំលោភ



កណ្តាល ៖ នគរបាល​ស្រុក​ស្អាង​បាន​ធ្វើ​ការ​ឃាត់ខ្លួន​ បុរស​ចំណាស់​ម្នាក់​បន្ទាប់ពី​បាន ការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល ​ពាក់​ព័ន្ធ​នឹង​អំពើ​លួងលោម ​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ប៉ុនប៉ង​រំលោភ​។

ការ​ឃាត់ខ្លួន​បុរស​នេះ ​នៅ​ម៉ោង​១៣​និង​១៤​នាទី​រសៀល​ ថ្ងៃ​ទី​០២ ​ខែឧសភា ឆ្នាំ​២០១៦ ​បន្ទាប់ពី​មាន​បណ្តឹង​របស់​អាណាព្យាបាល​ជនរងគ្រោះ​រៀបរាប់​ពី​សកម្មភាព​បុរស​ជា​ជនសង្ស័យ​បាន លួងលោម​ជនរងគ្រោះ​យក​ទៅ​ប៉ុនប៉ង​រំលោភ​នៅ​ក្រោម​ដើម​រាំង​លើ​ទួល​ប្រាំ​រយ​ ស្ថិត​ក្នុង​ភូមិ​គោក​អណ្តែត​ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង​ ខេត្តកណ្ដាល​ វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០១៦។

លោក​វរសេនីយ៍ទោ សេង សុជាតិ​អធិការ​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ អាយុ ៦ឆ្នាំ ​នៅ​ភូមិ​គោក​អណ្តែត ​ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល។ ចំណែក​ជនល្មើស ឈ្មោះ​ច្រិច កុល​ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មាន​ទី​លំនៅ​ភូមិ​ព្រែកស្លែង​ ឃុំ​ស្អាង​ភ្នំស្រុក​ ស្អាង​ខេត្តកណ្តាល។

សព្វ​ថ្ងៃ​ស្នាក់​នៅៗ​វត្ត​ទួល​ប្រាំ​រយ ​ស្ថិតនៅ​ភូមិ​គោក​អណ្តែត ​ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង​។ លោក​អធិការ​រៀបរាប់​ពី​រឿងហេតុ​ឲ្យ​ដឹង​ថា ​សភាព​រឿងហេតុ​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ទី​០២ ខែ មិថុនា ឆ្នាំ២០១៦ វេលា​ម៉ោង​៩និង​០០​នាទី​ ឈ្មោះ ច្រិច កុល​ (​ជនសង្ស័យ​) បាន​លួងលោម​ឲ្យ​លុយ​ទៅ​ក្មេង​ស្រី​រងគ្រោះ​ និង​ក្មេង​ម្នាក់ទៀត​ អាយុ​២​ឆ្នាំ​ ដែល​កំពុង​ដើរលេង​ក្នុង​ភូមិ​រួច​នាំ​ក្មេងស្រី​ទាំងពីរ​ដើរ​ទៅ​ក្រោម​ដើម​រាំង​ក្បែរ​មាត់បឹង​ប្រាំ​រយ​ ស្ថិតនៅ​ខាងលិច​វត្ត​ទួល​ប្រាំ​រយ​ ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ។

ពេល​ទៅ​ដល់​ឈ្មោះ​ច្រិច កុល​បាន​ឲ្យ​ក្មេងស្រី​រងគ្រោះ​អាយុ​៦​ឆ្នាំ​ដេក​ផ្ងារ​លើ​ដី​រួច​ស្រាត​ខោ​ជើងវែង​ចង្កេះ​កៅស៊ូ​ចេញ​ផុត​ជើង​។ ចំណែក​ឈ្មោះ​ច្រិច​កុល​ស្លៀកខោ​ជើង​ខ្លី​ ពណ៌​ខ្មៅ​អត់​ពាក់អាវ​កំពុង​លត់​ជង្គង់​ពោប​ពីលើ​ជនរងគ្រោះ​។ ពេល​ជាមួយគ្នា​នោះ​មានឈ្មោះ​សាញ់​ សៀ​ប​ កំពុង​ដើរ​មកពី​បឹង​រាវ​ខ្ចង​បាន​ឃើញ​សកម្មភាព​ខាងលើ​ភ្លាម​នោះ​ឈ្មោះ​ច្រិច​កុល​បាន​ឃើញ​ឈ្មោះ​សាញ់​ សៀ​ប​ ក៏​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​រួច​ដើរមក​តាម​ក្រោយ​ឈ្មោះ​សាញ់ សៀ​ប​ សំដៅ​មក​វត្ត​ទួល​ប្រាំ​រយ​វិញ​។

លោក​អធិការ​បញ្ជាក់​ថា ​ក្រោយពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ​សមត្ថកិច្ច​នគរបាល​ប៉ុ​ស្តិ៍​ស្អាង​ភ្នំ​បាន​ស្រាវជ្រាវ​ នឹង​ឃាត់ខ្លួន​ឈ្មោះ​ច្រិច កុល រួច​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង។ នៅ​វេលា​ម៉ោង​១៣ និង​១៤​នាទី​ ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ២០១៦​ លោក​លឹម ​សុគ​ន្ថា​ ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​កណ្តាល​បាន​អនុញ្ញាត​ឲ្យ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ឃាត់ខ្លួន​ឈ្មោះ​ច្រិច​ កុល​ ដើម្បី​ប្រមូល​ផ្តុំ​សំណុំរឿង​តាម​នីតិវិធី​៕