ហេតុ​អ្វី​បាន​ជា​គេ​និយម​ប្រើប្រាស់ ​ទូរទស្សន៍​សាម​សុង SUHD ស៊េរី​ ២០១៦?

ហេតុ​អ្វី​បាន​ជា​គេ​និយម​ប្រើប្រាស់ ​ទូរទស្សន៍​សាម​សុង SUHD ស៊េរី​ ២០១៦?



ជាមួយនឹង​ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា និង​ការ​ច្នៃប្រឌិត​ថ្មីៗ ទូរទស្សន៍ SUHD ស៊េរី 2016 ថ្មី​ដ៏​ទំនើប​បាន​ផ្តល់​នូវ​បទពិសោធន៍​ថ្មី​កាន់តែ​ល្អ​ជាង​មុន​ដល់​អ្នកទស្សនា ហើយ​វា​ក៏​ជា​ឧបករណ៍​កម្សាន្ត​តែមួយគត់​ ដែល​ប្រើ​បាន​ច្រើនយ៉ាង ហើយ​មាន​ភាព​អស្ចារ្យ ដែល​បំពាក់​នូវ​រូបភាព​ច្បាស់​ត្រជាក់​ភ្នែក និង​ការ​រចនា​រូបរាង​ដ៏​ស្រស់​ស្អាត​របស់​ទូរទស្សន៍។

សាម​សុង​បាន​បំពាក់​នូវ​ប្រព័ន្ធ Quantum dot display សម្រាប់​ទូរទស្សន៍ SUHD ស៊េរី ២០១៦​ ដែល​អាច​ឲ្យ​អតិថិជន ទទួលបាន​នូវ​រូបភាព​ច្បាស់​ល្អ ពណ៌​ធម្មជាតិ​ពិតៗ ដែល​ជា​គំនិត​ច្នៃប្រឌិត​ដ៏​ថ្មី​សន្លាង​ក្នុងសម័យ​កាល​នេះ​។

បើ​ប្រៀបធៀប​ជាមួយនឹង​ទូរទស្សន៍ SUHD ស៊េរី 2015 ទូរទស្សន៍​សាម​សុង​ស៊េរី​ថ្មី​នេះ ផ្តល់ជូន​លោកអ្នក​នូវ​រូបភាព​ភ្លឺ​ថ្លា​ច្បាស់ ហើយ​ថែមទាំង​មិនសូវ​ស៊ី​ភ្លើង​ខ្លាំង​ដូច​ទូរទស្សន៍ ដទៃទៀត​ដែល​កំពុងមាន​នៅលើ​ទីផ្សារ​។ គ្រប់​ទូរទស្សន៍ SUHD ស៊េរី 2016 ទាំងអស់​ថែមទាំង​មាន​ប្រព័ន្ធ 1000 HDR ដែល​ធ្វើ​ឲ្យ​រូបភាព​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក ទោះជា​អ្នកប្រើប្រាស់​មើល​ទូរទស្សន៍​នៅក្នុង​កន្លែង ដែលមាន​ពន្លឺ​ភ្លឺ​ខ្លាំង​ប៉ុណ្ណា​ក៏ដោយ។

សម្រាប់​អតិថិជន​ដែល​ចូលចិត្ត​ទស្សនា​ភាពយន្ត​ហូលីវូដ ទូរទស្សន៍ SUHD ស៊េរី 2016 ពិតជា​ជម្រើស​មួយ​ដ៏​ល្អ បំផុត​ដែល​មិនគួរ​មើលរំលង​។ ទូរទស្សន៍ SUHD ស៊េរី ២០១៦​ ផ្តល់នូវ​ពណ៌​រូបភាព​ច្បាស់​ជាមុន​រហូត​ទៅ​២៥​ភាគរយ បើ​ប្រៀប ធៀប​ទៅនឹង​ទូរទស្សន៍​ស៊េរី​មុនៗ។ ដោយសារតែ​ទូរទស្សន៍​នេះ​ផ្តល់ជូន​នូវ​រូបភាព​ច្បាស់​ល្អ ទើប​ក្រុម​អ្នក ផលិតភាព​យន្ត​នៅ​ហូលីវូដ​ដូចជា 20th Century Fox ជាដើម​បាន​ខិតខំ​ធ្វើ​ឲ្យ​គុណភាព​នៃ​ភាពយន្ត​មាន​កម្រិត​ខ្ពស់​ ដែល​អាច​មើល​បាន​តាមរយៈ​ទូរទស្សន៍​សាម​សុង SUHD។

បន្ថែម​ពីនេះ​ទៀត សាម​សុង​ក៏បាន​បំពាក់​នូវ​អេក្រង់​ការពារ​ចំណាំង​ប្លាត ​ដែលមានឈ្មោះ​ថា Ultra Black សម្រាប់​ទូរទស្សន៍​សាម​សុង SUHD ស៊េរី ២០១៦ ដែល​មិន​ធ្វើ​ឲ្យ​ចាំង​ពន្លឺ​លើ​អេក្រង់​ទូរទស្សន៍ រំខាន​ដល់ ការ​ទស្សនា​របស់​អ្នកប្រើប្រាស់​។​

សាម​សុង​ក៏បាន​កែលម្អ​ទូរទស្សន៍​នេះ ដោយ​អតិថិជន​មាន​ភាពងាយស្រួល​ក្នុងការ​ស្វែង​រករឿង​ភាគ​ផ្សេងៗ​ចេញពី​ប្រភព​ណា​ក៏ដោ​យ​ដែល​អ្នក​ចូលចិត្ត​តាមរយៈ​ការជ្រើសរើស​នៅលើ​អេក្រង់​ដំបូង​។ ប្រភព​ទាំងនេះ​រួមបញ្ចូល​ទាំង​ប្រព័ន្ធ​ខ្សែកាប និងអ៊ីនធឺណិត ហើយ​ថែមទាំង​អាច​ភ្ជាប់​ជាមួយ​ឧបករណ៍​ផ្សេងៗ​ដូចជា ឧបករណ៍​លេង​ហ្គេម ឬក៏​ក្បាល​ចាក់​វីដេអូ​ប្រភេទ Blu-ray ដើម្បី​ទស្សនា​ជាដើម​។

ការច្នៃប្រឌិត​ថ្មី​មួយទៀត​ជាមួយនឹង​ទូរទស្សន៍​សាម​សុង SUHD ស៊េរី ២០១៦ គឺថា​អ្នកប្រើប្រាស់​មិន​ចាំបាច់​ប្រើ តេ​ឡេ​បញ្ជា​ច្រើន​ក្នុង​ពេល​តែមួយ​​នោះ​ឡើយ មិន​ថា​ពេលដែល​ភ្ជាប់​ទៅជា​មួយ​ប្រអប់​សម្រាប់​ភ្ជាប់​បណ្តាញ​អ៊ីន​ធឺ​ណិ​ត ម៉ាស៊ីន​ហ្គេម ឬក៏​ក្បាល​ចាក់​វីដេអូ​ប្រភេទ Blu-ray។ ឥឡូវនេះ អ្វី​គ្រប់យ៉ាង​អាច​ដំណើរការបាន​​ដោយ​គ្រាន់តែ​ប្រើ​តេ​ឡេ​បញ្ជា​តែមួយ​ប៉ុណ្ណោះ​។ ទូរទស្សន៍​សាម​សុង SUHD ស៊េរី ២០១៦ ជា​ទូរទស្សន៍​តែមួយគត់​ដែល​អាច​ឲ្យ​អតិថិជន​ទទួលបាន​នូវ​រូបភាព​ល្អ​ពិតៗ ភ្លឹ​ច្បាស់ ប្រើប្រាស់​បាន​ច្រើនយ៉ាង ហើយ​មាន​រូបរាង​ល្អ​ប្រណីត​។ ទូរទស្សន៍​សាម​សុង​ស៊េរី​2016 នឹងមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​នៅក្នុង​ខែមិថុនា ឆ្នាំ​២០១៦ នេះ​។

​អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់ជូន​នូវ​ផលិតផល​បច្ចេកវិទ្យា​ទំនើប​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់​ទីកន្លែង​។ តាមរយៈ​ការបង្កើត​ថ្មី និង​របកគំហើញ​ឥត​ឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្ដូរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ពិភព​ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីន​ថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED​។ យើង​កំពុងតែ​នាំមុខគេ​ផ្នែក​អ៊ីនធឺណិត (Internet of Things) ដែលមាន​ឧបករណ៍​វៃឆ្លាត​ជាច្រើន និង​មានការ​សហការ យ៉ាង​ល្អ​និង​សកម្ម​នៅក្នុង​ឧស្សាហកម្ម​ផ្សេងៗ​។ យើង​មាន​បុគ្គលិក​ចំនួន ៣១៩.០០០​ នាក់ នៅ​ទូទាំង ៨៤ ប្រទេស ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន ១៩៦ ពាន់​លាន​ដុល្លារ​អាមេរិក។

​ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​និង​ទទួលបាន​ព័ត៌មាន​ថ្មីៗ អត្ថបទ និង​ឯកសារ​ផ្សេងៗ សូម​ចូលទៅ​កាន់​គេហទំព័រ news.samsung.com៕

ហេតុ​អ្វី​បាន​ជា​គេ​និយម​ប្រើប្រាស់ ​ទូរទស្សន៍​សាម​សុង SUHD ស៊េរី​ ២០១៦?

ហេតុ​អ្វី​បាន​ជា​គេ​និយម​ប្រើប្រាស់ ​ទូរទស្សន៍​សាម​សុង SUHD ស៊េរី​ ២០១៦?

ហេតុ​អ្វី​បាន​ជា​គេ​និយម​ប្រើប្រាស់ ​ទូរទស្សន៍​សាម​សុង SUHD ស៊េរី​ ២០១៦?

ហេតុ​អ្វី​បាន​ជា​គេ​និយម​ប្រើប្រាស់ ​ទូរទស្សន៍​សាម​សុង SUHD ស៊េរី​ ២០១៦?