បើក​រថយន្ត​ក្នុង​ល្បឿន​លឿន​ ខ្វះ​ការប្រុងប្រយ័ត្ន ​ប៊ិស​ក្ស័យ​សង្ខារ

បើក​រថយន្ត​ក្នុង​ល្បឿន​លឿន​ ខ្វះ​ការប្រុងប្រយ័ត្ន ​ប៊ិស​ក្ស័យ​សង្ខារ



ស្ទឹងត្រែង ៖ បុរស​ម្នាក់​បើក​រថយន្ត​សាំ​យ៉ុង​១៥​កៅអី ក្នុង​ល្បឿន​លឿន​ធ្វេសប្រហែស ​ខ្វះ​ការប្រុងប្រយ័ត្ន​វាក់​ជាមួយ នឹង​រថយន្ត​ដឹក​ទឹកកក ដែល​កំពុង​ចត​ដាក់​ទឹកកក​ ឲ្យ​ម៉ូយ​ខាង​ស្តាំ​ដៃ​របស់ខ្លួន គេច​ផុត​តែ​បន្តិច​ កុំ​អី​បុក​ចំ​ពីមុខ​ពេញទំហឹង​ ត្រូវ​សូន​សង្ខារ​ សំណាងល្អ​រង​របួស​តិច​តួច​តែប៉ុណ្ណោះ​។

ចំ​ណែក​រថយន្ត​ខូចខាត​មួយ​ចំហៀង​ខាង​ស្តាំ​យ៉ាងដំណំ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៧និង៣០​នាទី​ព្រឹក ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៦ ត្រង់ចំណុច​ផ្លូវ​កោង​មួយ​កន្លែង ស្ថិត​ក្នុង ភូមិ​គីឡូ​៨ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង។

ប្រភព​ពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹង​ថា ម្ចាស់​រថយន្ត​សាំ​យ៉ុង​ឈ្មោះ សៀក ឡេង អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ថ្ម​លាត សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង​។ ចំណែក​អ្នកបើកបរ​រថយន្ត​ដឹក​ទឹកកក​មានឈ្មោះ ប៉ុ​ត សុ​ថុ​ន អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិកាំ​ង​ម៉េ​ម៉ា​យ សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង។

សាក្សី​បាន​និយាយ​ថា ​នៅមុន​កើតហេតុ គេ​បាន​ឃើញ​រថយន្ត​ដឹក​ទឹកកក មាន​ឃ្លុប​ក្រោយ ពាក់​ស្លាក​លេខ ភ្នំពេញ​3D-5488​ ចំណុះ​២​តោ​កន្លះ​ពណ៌​ស​ បើក​មក​ចត​ដាក់​ទឹកកក​ឲ្យ​ម៉ូយ ខាង​ស្តាំ​ដៃ​គេ ខណៈ​នោះ​ក៏​រថយន្ត​សាំ​យ៉ុង​១៥​កៅអី​មួយគ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2N-1674 បើក​យ៉ាង​លឿន​មកពី​ទិស​ខាងជើង ដល់​ចំណុច​ផ្លូវ​កោង​បាន​វាក់ ជាមួយ​រថយន្ត​ដឹក​ទឹក​កក គេច​ផុត​តែ​បន្តិច កុំ​អី​បុក​ចំ​ចំហៀង​ខាង​ស្តាំ​កុំ​អី​ត្រូវ​បុក​ចំ​ពីមុខ​មួយ​ទំហឹង ប៊ិះ​ធ្វើ​ឲ្យ​ម្ចាស់​សូន្យ​សង្ខារ តែ​សំណាងល្អ​រថយន្ត​ខូច​ស្ទើរ​ទាំងស្រុង ម្ចាស់​រួចផុត​ពី​សេចក្តី​ស្លាប់​របួស​តិចតួច​តែប៉ុណ្ណោះ។

ករណី​គ្រោះ​ថា្នក់​ចរាចរណ៍​លើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​និយាយ​ថា ​មកពី​ការ​បើកបរ​ក្នុង​ល្បឿនលឿន​ហួសកំណត់​ធ្វេសប្រហែស​ខ្វះ​ការប្រុងប្រយ័ត្ន​នៅ​ពេល​បើកបរ ទើប​បង្ក​ឲ្យមាន​គ្រោះថ្នាក់​បែបនេះ។

ក្រោយ​កើតហេតុ​ជា​ម៉ោង​គេ​មិន​បាន​ឃើញ​សមត្ថកិច្ច​ចុះ​មក​ធ្វើការ​វាស់វែង​ទេ ម្ចាស់​រថយន្ត​ដឹក​ទឹកកក​និង​ម្ចាស់​រថយន្ត​សាំ​យ៉ង​បាន​ធ្វើ​ការ​សម្របសម្រួល​គ្នា​បញ្ចប់​រឿង ស្ទូច​យក​រថយន្ត​ទៅ​ធ្វើ​រៀងៗ​ខ្លួន ដែល​មិនបាន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ៕

បើក​រថយន្ត​ក្នុង​ល្បឿន​លឿន​ ខ្វះ​ការប្រុងប្រយ័ត្ន ​ប៊ិស​ក្ស័យ​សង្ខារ បើក​រថយន្ត​ក្នុង​ល្បឿន​លឿន​ ខ្វះ​ការប្រុងប្រយ័ត្ន ​ប៊ិស​ក្ស័យ​សង្ខារ បើក​រថយន្ត​ក្នុង​ល្បឿន​លឿន​ ខ្វះ​ការប្រុងប្រយ័ត្ន ​ប៊ិស​ក្ស័យ​សង្ខារ