ស្ត្រី​ម្នាក់ ​ត្រូវ​បាន​កម្លាំង​អធិការ​ស្រុក​ភ្នំព្រឹក ​ឃាត់ខ្លួន ពី​បទ​រក្សាទុក ​និង ​ចែកចាយ​គ្រឿងញៀន​

ស្ត្រី​ម្នាក់ ​ត្រូវ​បាន​កម្លាំង​អធិការ​ស្រុក​ភ្នំព្រឹក ​ឃាត់ខ្លួន ពី​បទ​រក្សាទុក ​និង ​ចែកចាយ​គ្រឿងញៀន​



បាត់ដំបង ៖ ស្ត្រី​ដែល​មាន​ឈ្មោះ​ហ៊ុន បឿន ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ត្រូវ​បាន​កម្លាំង​អធិការ ​នគរបាល​ស្រុក​ភ្នំព្រឹក ​ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​១១និង០០​នាទី ​នា​ថ្ងៃ​ទី​០២ ​ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតនៅ​ក្រុម​ទី​៦​ ភូមិ​ទួល ឃុំ​បារាំង​ធ្លាក់​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង ​ពី​បទ​រក្សាទុក ​និង ​ចែកចាយ​គ្រឿងញៀន​ក្នុង​នោះ​បាន​ដកហូត​សារជាតិ​ញៀន​ចំនួន​៨៣​គ្រាប់ ​ពណ៌​ផ្កាឈូក​សញ្ញា​WY​ ព្រមទាំង​សម្ភា​រៈ​ជក់​មួយ​ចំនួន​។

ការ​បង្ក្រាប​នេះ​បាន​ដឹកនាំ​កម្លាំង​ដោយ​លោក​វរសេនីយ៍​ទោ​សុង សុ​ភក្ត្រ ​អធិការ​ស្រុក​ភ្នំព្រឹក​បាន​សហ​ការណ៍​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ឃុំ​បារាំង​ធ្លាក់​ បន្ទាប់ពី​បាន​សាកសួរ​ និង ​មានការ​សារភាព​ពី​ស្ត្រី​ដែល​ជា​ជនសង្ស័យ​រួចមក​កម្លាំង​ជំនាញ​អធិការ​កំពុងតែ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​មកកាន់​សាលាដំបូង​ខេត្ត​ដើម្បី​មាន​ចំណាត់​ការ​បន្ត​ទៅ​តាមច្បាប់​៕