ខ្សែ​បម្រើ​វ័យ​ក្មេង​រូប​នេះ​ទើប​តែ​ស៊ុត​បាន​គ្រាប់​ដំបូង​ឲ្យ​ Chelsea យប់​មិញ​

ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ FA Cup កាល​ពី​យប់​មិញ​ខ្សែ​បម្រើ​វ័យ​១៩​ឆ្នាំ​សញ្ជាតិ​អង់គ្លេស​មួយ​រូប​គឺ​កីឡាករ​ Ruben Loftus-Cheek បាន​ស៊ុត​គ្រាប់​បាល់​ដំបូង​របស់​ខ្លួន​ជួយ​ឲ្យ​ Chelsea យក​ឈ្នះ​២​ទល់​នឹង​លើ​ក្លឹប​ Scunthorpe United ។

ដោយ​១​គ្រាប់​របស់​  Loftus-Cheek គឺ​ស៊ុត​បញ្ចូល​ទី​នៅ​នាទី​ទី​៦៣​ ក្រោយ​ពី​ការ​បញ្ចូន​យ៉ាង​ល្អ​របស់​ខ្សែ​ការពារ​ខាង​ឆ្វេង​ Azpilicueta ។ ដោយ​ឡែក​មួយ​គ្រាប់​ទៀត​របស់​ Chelsea គឺ​ជា​ការ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ​ Diego Costa នៅ​នាទី​ទី​១៣ ។

កីឡាករ​ Ruben Loftus-Cheek គឺ​ជា​កីឡាករ​ដែល​ក្លឹប​ Chelsea ដំឡើង​ពី​ក្លឹប​យុវជន​របស់​ខ្លួន​មក​លេង​នៅ​ឈុត​ធំ​ក្នុង​ឆ្នាំ​២០១៥​ ហើយ​គិត​មក​ដល់​ពេល​នេះ​គេ​បាន​បង្ហាញ​ឲ្យ​ឈុត​ធំ​របស់​ Chelsea ចំនួន​១១​ប្រកួត​ហើយ​ទើប​រក​គ្រាប់​ដំបូង​យប់​មិញ​នេះ​តែ​ម្ដង​ ។

សូម​រំលឹក​ថា​គេ​ធ្លាប់​ជា​តួអង្គ​ដ៏​សំខាន់​ដែល​ធ្លាប់​ជួយ​ក្លឹប​យុវជន​របស់​ Chelsea ឈ្នះ​ពាន​ FA Youth Cup ចំនួន​២​លើក​គឺ​នៅ​រដូវ​កាល​ ( ២០១១-២០១២​និង​២០១៣-២០១៤ ) ពាន​រង្វាន់​ Barclays Under 21 Premier League នៅ​រដូវ​កាល​ ២០១៣-២០១៤ និង​ពាន​ UEFA Youth League នៅ​រដូវ​កាល​ ២០១៤-២០១៥ ។

សូម​ទស្សនាវីដេអូ​នៃការ​ស៊ុត​បញ្ចូល​ទី​របស់​ Loftus-Cheek ទាំង​អស់​គ្នា ៖

អត្ថបទ ៖ វិចទ័រ


  • ខ្សែ​បម្រើ​វ័យ​ក្មេង​រូប​នេះ​ទើប​តែ​ស៊ុត​បាន​គ្រាប់​ដំបូង​ឲ្យ​ Chelsea យប់​មិញ​已关闭评论
  • 47 views
  • Hide Sidebar
    A+
Publish on:2016/06/02  Category:ជីវិតនិងសង្គម
Tags: