ម្ជូរ​បុហ្វេ​កំពង់ចាម ឃើញ​ហើយ​ស្រក់ទឹកមាត់

ម្ជូរ​បុហ្វេ​កំពង់ចាម ឃើញ​ហើយ​ស្រក់ទឹកមាត់

 

ទើបតែ​បាន​ជាង​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ មុខរបរ​ថ្មី​មួយ ​ដែល​មាន​ឈ្មោះ​ប្លែក និង​ដូច​ហាង​ម្ហូបអាហារ​មួយ​ក្នុង​ខេត្ត​កំពង់ចាម បានរក​​ចំណូល​ក្នុង​មួយថ្ងៃ​យ៉ាងហោចណាស់​ជាង ៣០០ ០០០ រៀល ទៅ ៤០០ ០០០ រៀល តែ​បើ​ចំ​ថ្ងៃបុណ្យ​វិញ ច្រើន​ជាងនេះ​ទៅទៀត។ ម្ជូរ​បុហ្វេ ដែល​ជា​ឈ្មោះ​ថ្មី​សម្រាប់​មុខរបរ​លក់​ម្ជូរ តែ​ឈ្មោះ​នេះ​ គឺ​គេ​តែងតែ​ឃើញ​ប្រើ​សម្រាប់​ហាង​លក់​អាហារ​បុហ្វេ​តែប៉ុណ្ណោះ ។

 
ម្ជូរ​បុហ្វេ​កំពង់ចាម ឃើញ​ហើយ​ស្រក់ទឹកមាត់

 

តើ​ម្ជូរ​បុហ្វេ​មាន​អ្វី​ប្លែក ថ្ងៃនេះ​ Sabay សូម​នាំ​មិត្ត​អ្នកអាន​ទៅ​មើល កន្លែង​លក់​ម្ជូរ​បុហ្វេ​មួយ​កន្លែង​ស្ថិតនៅ​ភូមិ​ជ្រោយ​ថ្ម ឃុំ​បឹង​កុក ស្រុក​កំពង់ចាម ខេត្ត​កំពង់ចាម ទល់មុខ​សាកល​វិទ្យា​ល័យ ឯកទេស​នៃ​កម្ពុជា (CUS) ។

 

អ្នកស្រី​ ឆេង​ហ៊ាង ដែល​មាន​បុត្រ​ពីរ​នាក់  ជា​ម្ចាស់​ហាង​លក់​ម្ជូរ​បុ​ហ្វេ បាន​ប្រាប់ Sabay ថា គាត់​លក់​ម្ជូរ​នេះ​ជា​រៀងរាល់ថ្ងៃ និង​មាន​ម្ជូរ​ដូចជា ម្កាក់ ស្វាយ ត្របែក ល្ហុង កន្ទួត ម្ដេញ ម្នាស់ ទំពាំង​បាយជូ ពុទ្រា​ត្រាំ និង​ស្រស់ ចេក​ខ្ចី កំពីង​រាជ​ត្រាំ និង​ស្រស់ ព្រមទាំង​មាន​ជាច្រើន​មុខ​ទៀត ។

 
ម្ជូរ​បុហ្វេ​កំពង់ចាម ឃើញ​ហើយ​ស្រក់ទឹកមាត់

 

ម្ជូរ​បុ​ហ្វេ​នេះ ភ្ញៀវ​អាច​រើស​បាន​តាម​ចិត្ត​ចង់​ញ៉ាំ បន្ទាប់មក​ភ្ញៀវ​អាច​ជ្រើសរើស​ប្រភេទ ជា​ម្ជូរ​ក្រឡុក ញ៉ាំ​ជាមួយ​ទឹកប្រហុក កាពិ ឬ អំពិល​ជាដើម  ដោយ​មួយ​ចាន​ នៃ​ម្ជូរ​ក្រឡុក​តម្លៃ​ចាប់ពី ៣ ០០០ រៀល​ឡើង​ង​ទៅ តែ​អ្នក​មិន​មាន​លុយ​ក៏​អាច​ញ៉ាំ​បាន​ដែរ ​ព្រោះ​បើ​ញ៉ាំ​ជាមួយ​កាពិ ឬ​អំបិល​តម្លៃ​តែ ២ ០០០ រៀល​ប៉ុណ្ណោះ ។ អ្នកស្រី ហ៊ាង បន្ថែម ។

 

សម្រាប់​គ្រឿង​ក្រឡុក​ម្ជូរ​វិញ​ អ្នកស្រី​បាន​បង្ហើប​ប្រាប់​ថា មាន​ដូចជា ហៀ​ប៊ី រូ​ឌី អំបិល ប៊ីចេង ស្ករ និង​ម្ទេស ដែល​មាន​រសជាតិ​ឆ្ងាញ់ បាន​ញ៉ាំ​ម្ដង​ហើយ ចង់​ញ៉ាំ​ម្ដង​ទៀត៕

 
ម្ជូរ​បុហ្វេ​កំពង់ចាម ឃើញ​ហើយ​ស្រក់ទឹកមាត់
 

ម្ជូរ​បុហ្វេ​កំពង់ចាម ឃើញ​ហើយ​ស្រក់ទឹកមាត់
 

ម្ជូរ​បុហ្វេ​កំពង់ចាម ឃើញ​ហើយ​ស្រក់ទឹកមាត់

 

អត្ថបទ៖ ឌឿន អ៊ី