តារា​ល្បី​៥​គូ​ដែល​ផ្អែមល្ហែម​នឹង​គ្នា​ខ្លាំង តែ​​មិន​អាច​ក្លាយ​ជា​គូ​ស្នេហ៍

ភាព​ស្និទ្ធស្នាល​រវាង​តារា​ប្រុស​និង​តារា​ស្រី​មួយ​ចំនួន បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​គាំទ្រ​របស់​គេ​ជា​ច្រើន​យល់​ច្រឡំ និង​ព្យាយាម​ផ្សំផ្គុំ​ពួក​គេ​ឲ្យ​ក្លាយ​ជា​គូ​ស្នេហ៍​ពិត​ៗ។ ប៉ុន្តែ​ខណៈ​ដែល​ដៃ​គូ​សម្ដែង​ខ្លះ​ដូចជា Mark Prin-Kimberly បាន​ក្លាយ​ជា​គូ​ស្នេហ៍​ពិត​ៗ​ខាង​ក្រៅ​ឆាក ដៃ​គូ​សម្ដែង​ស្និទ្ធស្នាល​ប៉ុន្មាន​គូ​ខាង​ក្រោម​នេះ​គឺ​បាន​ត្រឹម​តែ​ជា​គូ​ស្នេហ៍​ក្នុង​រឿង​តែ​ប៉ុណ្ណោះ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ដែល​ព្យាយាម​ផ្គូផ្គង​ពួក​គេ​បាន​ត្រឹម​តែ​ខក​ចិត្ត៖

 

Pat​ napapa និង Tono Pakin

ក្រោយ​ក្លាយ​ជា​ដៃ​គូ​គ្នា​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ តារា​ចម្រៀង​ប្រុស Tono និង​តារា​សម្ដែង​ស្រី Pat Napapa ស្រាប់​តែ​ត្រូវ​បាន​អ្នក​គាំទ្រ​ផ្គូផ្គង​ជា​គូ​ស្នេហ៍​ពិត​ៗ​ និង​ក្លាយ​ជា​ប្រធានបទ​ពេញ​និយម​នៅ​គ្រប់​បណ្ដាញ​ព័ត៌មាន។ ទោះ​យ៉ាង​ណា​តារា​ទាំង​ពីរ​បាន​ចេញ​មក​បក​ស្រាយ​ថា ទំនាក់ទំនង​របស់​ពួក​គេ​បាន​ត្រឹម​តែ​ជា​បង​ប្អូន​ល្អ​នឹង​គ្នា​ប៉ុណ្ណោះ។

 

តារា​ល្បី​៥​គូ​ដែល​ផ្អែមល្ហែម​នឹង​គ្នា​ខ្លាំង តែ​​មិន​អាច​ក្លាយ​ជា​គូ​ស្នេហ៍

 

តារា​ល្បី​៥​គូ​ដែល​ផ្អែមល្ហែម​នឹង​គ្នា​ខ្លាំង តែ​​មិន​អាច​ក្លាយ​ជា​គូ​ស្នេហ៍

 

តារា​ល្បី​៥​គូ​ដែល​ផ្អែមល្ហែម​នឹង​គ្នា​ខ្លាំង តែ​​មិន​អាច​ក្លាយ​ជា​គូ​ស្នេហ៍

 

Margie Rasri និង Boy Pakorn

ដោយ​សម្ដែង​ចូល​គ្នា​បាន​ល្អ និង​ឧស្សាហ៍​បញ្ចេញ​ភាព​ស្និទ្ធស្នាល​ជាមួយ​គ្នា​រហូត តារា​ឯក​ប្រុស Boy Pakorn និង​តារា​ឯក​ស្រី Margie Rasri ស្ទើរ​តែ​ក្លាយ​ជា​គូ​សង្សារ​នឹង​គ្នា​ពិត​ៗ​ទៅ​ហើយ។ ប៉ុន្តែ​ពាក្យ​ចចាមអារ៉ាម​​ទាំង​ឡាយ​មិន​បាន​ក្លាយ​ជា​ការ​ពិត​ឡើយ ហើយ​បច្ចុប្បន្ន​តារា​ស្រី​២៥ឆ្នាំ Margie កំពុង​សាង​ទំនាក់ទំនង​យ៉ាង​ស្អិតល្មួត​ជាមួយ​​មិត្ត​ប្រុស​ឈ្មោះ Pok Patsonkorn។​

 

តារា​ល្បី​៥​គូ​ដែល​ផ្អែមល្ហែម​នឹង​គ្នា​ខ្លាំង តែ​​មិន​អាច​ក្លាយ​ជា​គូ​ស្នេហ៍

 

តារា​ល្បី​៥​គូ​ដែល​ផ្អែមល្ហែម​នឹង​គ្នា​ខ្លាំង តែ​​មិន​អាច​ក្លាយ​ជា​គូ​ស្នេហ៍

 

តារា​ល្បី​៥​គូ​ដែល​ផ្អែមល្ហែម​នឹង​គ្នា​ខ្លាំង តែ​​មិន​អាច​ក្លាយ​ជា​គូ​ស្នេហ៍

 

Bella Ranee និង James Jirayu

គ្រាន់​តែ​សម្ដែង​រឿង​ដំបូង James Jirayu និង Bella Ranee ក៏​ទទួល​បាន​ការ​គាំទ្រ​សម្រាប់​ការ​សម្ដែង​ចូល​គ្នា​បាន​យ៉ាង​ល្អ និង​តែងតែ​ត្រូវ​គេ​ហៅ​ឈ្មោះ​បញ្ចូល​គ្នា​ថា Ji-ranee។ ទោះ​យ៉ាង​ណា​ភាព​ផ្អែមល្ហែម​របស់​ពួក​គេ​បាន​ត្រឹម​តែ​ក្នុង​រឿង​និង​លើ​ឆាក​សម្ដែង​ប៉ុណ្ណោះ ព្រោះ​មួយ​រយៈ​មុន​នោះ​តារា​ស្រី​វ័យ​២៦ឆ្នាំ មាន​តារា​សម្ដែង Weir Sukollawat ជា​ម្ចាស់​បេះដូង​រួច​ទៅ​ហើយ។ ប៉ុន្តែ​ពេល​នេះ​ Bella និង Weir ក៏​បាន​បែក​គ្នា​ហើយ​ដែរ ដូច្នេះ​អ្នក​ទាំង​បី​សុទ្ធ​តែ​ទំនេរ​រៀង​ៗ​ខ្លួន។

 

តារា​ល្បី​៥​គូ​ដែល​ផ្អែមល្ហែម​នឹង​គ្នា​ខ្លាំង តែ​​មិន​អាច​ក្លាយ​ជា​គូ​ស្នេហ៍

 

តារា​ល្បី​៥​គូ​ដែល​ផ្អែមល្ហែម​នឹង​គ្នា​ខ្លាំង តែ​​មិន​អាច​ក្លាយ​ជា​គូ​ស្នេហ៍ តារា​ល្បី​៥​គូ​ដែល​ផ្អែមល្ហែម​នឹង​គ្នា​ខ្លាំង តែ​​មិន​អាច​ក្លាយ​ជា​គូ​ស្នេហ៍

 

Min Peechaya និង Weir Sukollawat

ដៃ​គូ​សម្ដែង Min Peechaya និង Weir Sukollawat ក៏​បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​គ្នា​មិន​ធម្មតា​ដែរ រហូត​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទ្រាំ​មិន​សង្ស័យ​មិន​បាន។ តែ​ទោះ​ជា​ស្និទ្ធស្នាល​យ៉ាង​ណា​ក៏​បាន​ត្រឹម​តែ​ក្នុង​រឿង​និង​ជា​មិត្ត​រួម​អាជីព ព្រោះ Min មាន​ម្ចាស់​បេះដូង​រួច​ទៅ​ហើយ។

 

តារា​ល្បី​៥​គូ​ដែល​ផ្អែមល្ហែម​នឹង​គ្នា​ខ្លាំង តែ​​មិន​អាច​ក្លាយ​ជា​គូ​ស្នេហ៍

 

តារា​ល្បី​៥​គូ​ដែល​ផ្អែមល្ហែម​នឹង​គ្នា​ខ្លាំង តែ​​មិន​អាច​ក្លាយ​ជា​គូ​ស្នេហ៍

 

តារា​ល្បី​៥​គូ​ដែល​ផ្អែមល្ហែម​នឹង​គ្នា​ខ្លាំង តែ​​មិន​អាច​ក្លាយ​ជា​គូ​ស្នេហ៍

 

Esther Supreeleela និង Sean Jindachot

សម្ដែង​ជា​គូ​ស្នេហ៍​រួម​គ្នា​បាន​ពីរ​បី​រឿង គេ​សង្កេត​ឃើញ​ទំនាក់ទំនង​រវាង​តារា​សម្ដែង Sean និង Esther កាន់​តែ​ស្និទ្ធ​ឡើង​ៗ។ ប៉ុន្តែ​គ្រប់​យ៉ាង​បាន​បញ្ចប់​នៅ​ដើម​ឆ្នាំ​២០១៦​នេះ​​ក្រោយ​មាន​បញ្ហា​ខ្លះ​ៗ ថែម​ទាំង​មាន​ពាក្យ​ចចាមអារ៉ាម​ថា​អ្នក​ទាំង​ពីរ​មើល​មុខ​គ្នា​លែង​ចំ​ទៀត​ផង។ យ៉ាង​ណា​មិញ​នៅ​​ថ្ងៃ​ខួប​កំណើត​របស់ Esther កាល​ពី​ពេល​ថ្មី​ៗ​នេះ Sean បាន​ផ្ញើ​ពាក្យ​ជូនពរ Esther ក្នុង​នាម​ជា​បង​ប្រុស​ម្នាក់ ៕​​

 

តារា​ល្បី​៥​គូ​ដែល​ផ្អែមល្ហែម​នឹង​គ្នា​ខ្លាំង តែ​​មិន​អាច​ក្លាយ​ជា​គូ​ស្នេហ៍

 

តារា​ល្បី​៥​គូ​ដែល​ផ្អែមល្ហែម​នឹង​គ្នា​ខ្លាំង តែ​​មិន​អាច​ក្លាយ​ជា​គូ​ស្នេហ៍

 

តារា​ល្បី​៥​គូ​ដែល​ផ្អែមល្ហែម​នឹង​គ្នា​ខ្លាំង តែ​​មិន​អាច​ក្លាយ​ជា​គូ​ស្នេហ៍

 

 

ចុចអាន៖Sean ផ្ញើ​ពាក្យ​ផ្អែមល្ហែម​ជូន Esther ទោះ​គ្រប់​យ៉ាង​​មិន​​​ដូច​ដើម

ចុចអាន៖អនុស្សាវរីយ៍​ផ្អែមល្ហែម​រាប់​មិន​អស់​របស់ James និង Bella

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ sanook