ក្នុង​រឿង “Warcraft” មាន​តារា​ហុងកុង​ម្នាក់​ជា​អ្នក​បញ្ចូល​សំឡេង​ឲ្យ​ Hero Gul’dan

ភាពយន្ត​ដែល​ដក​ស្រង់​ពី​ហ្គេម “Warcraft” កំពុង​វាយលុក​ខ្លាំង​ក្នុង​ទីផ្សារ​ភាពយន្ត​អន្តរជាតិ ដោយ​រក​បាន​​៣៧​,៥​លាន​ដុល្លារ​​គិត​មក​ដល់ពេល​នេះ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ចាប់​អារម្មណ៍​ជាង​នេះ​ ក្នុង​ចំណោម​អ្នក​បញ្ចូល​សំឡេង​ឲ្យ​ Hero ទាំង​អស់​មាន​​ម្នាក់​ជា​តារា​សម្ដែង​ហុងកុង។ ចុះ​គាត់​ជា​នរណា?

 

ក្នុង​រឿង “Warcraft” មាន​តារា​ហុងកុង​ម្នាក់​ជា​អ្នក​បញ្ចូល​សំឡេង​ឲ្យ​ Hero Gul’dan

 

តារា​សម្ដែង​​ហុងកុង Daniel Wu ដែល​មាន​ដើម​កំណើត​នៅ​អាមេរិក​ជា​អ្នក​បញ្ចូល​សំឡេង​ឲ្យ Heroឈ្មោះ Gul’dan ។ Daniel Wuលេច​មុខ​លេច​មាត់​ខ្លាំង​ បន្ទាប់​ពី​សម្ដែង​ក្នុង​រឿង “New Police Story” ជាមួយ​កំពូល​តារា​សម្ដែង Jackie Chan ។ នេះ​មិនមែន​ជា​លើក​ទី​មួយ​ឡើយ​ដែល​តារា​​វ័យ​៤១​ឆ្នាំ​មាន​វត្តមាន​ក្នុង​រឿង​ហូលីវូដ​ កន្លង​គេ​ធ្លាប់​សម្ដែង​ក្នុង​រឿង “Into the Badlands”​និង”The Man with the Iron Fists” ជា​ដើម។

 

ក្នុង​រឿង “Warcraft” មាន​តារា​ហុងកុង​ម្នាក់​ជា​អ្នក​បញ្ចូល​សំឡេង​ឲ្យ​ Hero Gul’dan

 

ក្នុង​រឿង “Warcraft” មាន​តារា​ហុងកុង​ម្នាក់​ជា​អ្នក​បញ្ចូល​សំឡេង​ឲ្យ​ Hero Gul’danDaniel Wu កាល​សម្ដែង​រឿង ” “New Police Story”

ចង់​ដឹង​នរណា​ខ្លះ​ជា​អ្នក​បញ្ចូល​សំឡេង​ក្នុងរឿង “Warcraft” សូម​មើល​វីដេអូ​ខាងក្រោម៖

 

 

ចុចអាន៖ភាពយន្ត “Warcraft” កំពុង​អង្រួន​ចិត្ត​អ្នក​ទស្សនា​ក្នុង​ទីផ្សារ​អន្តរជាតិ

 

​​​ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ Youtube /Wiki