ដើម​ខែ​ថ្មី MSX បន្ត​ធ្លាក់​ថ្លៃ​ខ្លាំង រួមទាំង​ម៉ូតូ​ច្រើន​ម៉ូឌែល​ក៏​ធ្លាក់​ចុះ​តម្លៃ​

Honda  Zoomer X  ស៊េរី​ឆ្នាំ ២០១៦ ដែល​ទទួល​ការ​ពេញ​និយម​ខ្លាំង​ពី​​សំណាក់​​យុវវ័យ​ស្ទាវ​ៗ បាន​ដាក់​លក់​ក្នុង​តម្លៃ​ដ៏​ភ្ញាក់​ផ្អើល​គឺ​​ប្រហែល ១៩៧០ ដុល្លារ ខណៈ​ដែល​ Honda MSX  ដែល​មាន​គូ​ប្រកួត​ប្រជែង​ច្រើន​ដូចជា Benelli TNT  135cc របស់​អ៊ីតាលី និង Kawazaki Z125 pro បាន​​បន្ត​ធ្លាក់​​ថ្លៃ​​ជាង ១០០ ដុល្លារ​ទៀត ចំណែក​ឯ Dream, PCX, NEX, Fino ក៏​ធ្លាក់​ថ្លៃ​គួរ​ឱ្យ​កត់​សម្គាល់​ដែរ។ ដោយ​ឡែក ម៉ូតូ​ធំចំណូល​ថ្មី​​របស់​ក្រុម​ហ៊ុនកូរ៉េ​ Hyosung និង​​ម៉ូតូ​ប្រណាំង​​​ស៊ីម៉ាក​របស់​​​អ៊ីតាលី Ducati បួន​​ម៉ូឌែល​ តម្លៃ​មិន​មាន​ការ​ប្រែប្រួល។

 

តោះ! តាម​ដាន​ហាង​ឆេង​ម៉ូតូ​ដើម​ខែ​មិថុនា​នេះ មាន​ម៉ូឌែល​អី​គួរ​ចាប់អារម្មណ៍​ខ្លះ?

 

ដើម​ខែ​ថ្មី MSX បន្ត​ធ្លាក់​ថ្លៃ​ខ្លាំង រួមទាំង​ម៉ូតូ​ច្រើន​ម៉ូឌែល​ក៏​ធ្លាក់​ចុះ​តម្លៃ​បញ្ជាក់៖ តម្លៃ​នេះ​អាច​ប្រែប្រួល បន្ទាប់​ពី​ចុះ​ផ្សាយ​ភ្លាមៗ៕

 

អត្ថបទ៖ រក្សា