​អាជ្ញាធរ​រាជធានី​ជំរុញ​ឲ្យ​ព​ន្លឿ​ន​ការងារ​ពង្រីក​ផ្លូវជាតិ​លេខ​៤ ម្តុំ​ជម្ពូ​វ័​ន្ត​

ភ្នំពេញ:
ក្នុងពេល​ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ពិ​ន្យិ​មើល​ដំណើរការ​ការងារ​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ​៤ លោកប៉ា សុជាតិ​វង្ស បាន​ជំរុញ​ឲ្យ​មន្ទីរ​សាធារណការ​រាជធានី បន្ត​ព​ន្លឿ​ន​ការងារ​ពង្រីក​ផ្លូវ​នេះ រួមទាំង​ការស្ថាបនា​ផ្លូវ​រថយន្ត ៣ ខ្សែ​ទៅ ៣ ខ្សែ​មក ចាប់ពី​រង្វង់​មូល​ចោមចៅ​រហូតដល់​ផ្លូវ​កប់​ស្រូវ​។​

​នៅ​រសៀល​ថ្ងៃទី​២ ខែមិថុនា ឆ្នាំៗ​០១៦ លោក ប៉ា សុជាតិ​វង្ស អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី​ជំនាញ បាន​អញ្ជើញ​ចុះ​ពិ​ន្យិ​មើល​ដំណើរការ​ការងារ​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ​៤ ចាប់ពី​រង្វង់​មូល​ចោមចៅ រហូតដល់​ផ្លូវ​កប់​ស្រូវ​។ លោក​អភិបាល បាន​ជំរុញ​ឲ្យ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ត្រូវ​បន្ត​យកចិត្តទុកដាក់​ព​ន្លឿ​ន​ការងារ ពង្រីក​ផ្លូវ​នេះ រួមមាន ការស្ថាបនា​ផ្លូវ​រថយន្ត ៣ ខ្សែ​ទៅ ៣ ខ្សែ​មក ផ្លូវ​សម្រាប់ទោ​ចក្រយានយន្ត រៀបចំ​ទី​ចំណត ដាក់លូ​ប្រអប់​សងខាង​ផ្លូវ និង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ឆ្លងកាត់​ផ្លូវ ១ កន្លែង ដើម្បី​សម្រួល​សុវត្ថិភាព​ធ្វើដំណើរ​ឆ្លង​របស់​ប្រជាពលរដ្ឋ ជាពិសេស​សិស្សានុសិស្ស នៃ​សាលាបឋមសិក្សា និង​វិទ្យាល័យ​ជម្ពូ​វ័​ន្ត​៕s​