អង់គ្លេស​ស៊ុត​ចុង​ម៉ោង​ឈ្នះ ព័រទុយហ្គាល់១-០ ក្នុង​ប្រកួត​មិត្តភាព

ក្រុម​តោ​កំណាច​អង់គ្លេស​បាន​យក​ឈ្នះ​ព័រទុយហ្គាល់១-០ ក្នុង​ការ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​របស់​ខ្លួន​ត្រៀម ពាន​រង្វាន់​ទ្វីប​អឺរ៉ុប។

 

អង់គ្លេស​ស៊ុត​ចុង​ម៉ោង​ឈ្នះ ព័រទុយហ្គាល់១-០ ក្នុង​ប្រកួត​មិត្តភាព

 

ចាប់​ផ្ដើម​ការ​ប្រកួត​តង់​ទី​មួយ​បាន​តែ​៣៥​នាទី ព័រទុយហ្គាល់ ដែល​គ្មាន​វត្តមាន C.Ronaldo បាន​រង​សម្ពាធ យ៉ាង​ធ្ងន់​ក្រោយ​អាជ្ញាកណ្ដាល​​ពិន័យ​កាត​ក្រហម​លើ​ខ្សែ​ការពារBruno Alves។

 

យ៉ាងណាក៏ដោយ អង់គ្លេស​ជា​ក្រុម​សំបូរ​ខ្សែ​ប្រយុទ្ធ​ល្អ​ៗ មិន​អាច​ធ្វើអ្វី​ក្រុម​របស់​លោក Fernando Santos បាន​ទេ រហូត​ទាល់​តែ​នាទី ៨៦ ទើបChris Smalling ខ្សែ​ការពារ​មក​ពី Manchester United ស៊ុត បញ្ចូល​ទី​បាន​សម្រេច​ជួយ​ឲ្យ​អង់គ្លេស​បន្ត​កំណត់ត្រា​ឈ្នះ​របស់​ខ្លួន​ក្នុង​ការ​ប្រកួត​មិត្តភាព។

 

លទ្ធផល​គូ​ផ្សេង​ទៀត៖ ម៉ិកស៊ិក ១-០ ឈីលី, អែលសាល់វាឌ័រ ០-៤ អាមេនី, ម៉ាសេដូនី ១-៣ អ៊ីរ៉ង់៕

 

អង់គ្លេស​ស៊ុត​ចុង​ម៉ោង​ឈ្នះ ព័រទុយហ្គាល់១-០ ក្នុង​ប្រកួត​មិត្តភាព

 

អង់គ្លេស​ស៊ុត​ចុង​ម៉ោង​ឈ្នះ ព័រទុយហ្គាល់១-០ ក្នុង​ប្រកួត​មិត្តភាព

 

អង់គ្លេស​ស៊ុត​ចុង​ម៉ោង​ឈ្នះ ព័រទុយហ្គាល់១-០ ក្នុង​ប្រកួត​មិត្តភាព

 

អង់គ្លេស​ស៊ុត​ចុង​ម៉ោង​ឈ្នះ ព័រទុយហ្គាល់១-០ ក្នុង​ប្រកួត​មិត្តភាព

 

 

ប្រែសម្រួល៖ វីរ៉ុត

ប្រភព៖ Dailymail

  • អង់គ្លេស​ស៊ុត​ចុង​ម៉ោង​ឈ្នះ ព័រទុយហ្គាល់១-០ ក្នុង​ប្រកួត​មិត្តភាព已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/03  Category:កីឡា