មានទោស​ព្រោះ បាន​ប្រើ​ហិង្សា​បណ្ដាល ​ឲ្យ​ប្រពន្ធ​ស្លាប់

ខេត្តក្រចេះ ៖ ជនសង្ស័យ​ជា​ខ្មែរឥស្លាម​ម្នាក់​ ដែល​រង​ការ​ចោទ​ថា បាន​ប្រើ​ហិង្សា​មក​លើ​ប្រពន្ធ​រហូត​ដល់​ស្លាប់ ក្រោយ​ពី​នាំ​ទៅ​ព្យាបាល​ មាន​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​នោះ ។ នៅ ព្រឹក​ថ្ងៃ​ទី​០២ ខែមិថុនា ត្រូវ​តុលាការខេត្ត​សម្រេច​ ធ្វើការ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត បើ​ទោះបីជា​ជន​នេះ​ មិន​ព្រម​សារភាព​ទោស​ កំហុស​យ៉ាងណា​ក៏​ដោយ ដោយ​អះអាង​ពី​គ្រូពេទ្យ​ថា ការ​ស្លាប់​របស់​ស្រី្ត ជា​ប្រពន្ធ​គឺ​បណ្តាល​ មក​ពី​ជំងឺ​ពុក​ឆ្អឹង​។

ជនសង្ស័យ​ដៃដល់​ជា​ប្តី​ដែល​រង​ការ​ចោទ​ថា បាន​វាយ​សម្លាប់​ ប្រពន្ធ​នោះ​ឈ្មោះ សា កក អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម មាន​ទីលំនៅ​ឃុំ​ពង្រ ស្រុក​ឆ្លូង ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​០១ ខែមិថុនា ទៅ​តាម​បណ្តឹង​របស់​ ក្រុម​គ្រួសារ​ស្ត្រី​ជា​ប្រពន្ធ ដែល​បាន​ប្តឹង​មក​តុលាការ​។ ជន​នេះ​ក៏​ត្រូវ​បាន​ចៅក្រម​ ស៊ើបសួរ​សាលាដំបូង​ខេត្ត លោក រស់ សា​ម៉ា​ឌី សម្រេចការ​ដាក់​ឃុំ​បណ្តោះអាសន្ន​ក្រោម​ការ​ចោទប្រកាន់​ពី​បទ ហិង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់ទោស​។​នគរបាល​ព្រហ្មទណ្ឌ​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ មីន ស៊ី​ម៉ាស អាយុ​៤២​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​កូន​ពីរ និង​បាន​មក​យក​ជនសង្ស័យ​ជា​ប្តី​ក្រោយ​ ក្នុង​អំឡុង​រយៈពេល​ប៉ុន្មាន ឆ្នាំ​មុន​នេះ​។

ស្ត្រី​រង​គ្រោះ​បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​៣១ ខែឧសភា បន្ទាប់​ពី​កើត​មាន​អាកា​រៈ​ធ្ងន់ធ្ងរ និង​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​វៀតណាម​។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​សាច់ញាតិ​របស់​ស្ត្រី​រង​គ្រោះ​បាន​អះអាង​ថា ស្ត្រី​រង​គ្រោះ​បាន​រង​ការ​ប្រើ​ហិង្សា​ ពី​បុរស​ជា​ប្តី​កាលពី​ថ្ងៃ​ទី​១៣​ខែឧសភា បណ្តាល​ឲ្យ​រង​របួសធ្ងន់​។ ក្រោយ​ពី​បង្ក​ហិង្សា​រួច​ជនសង្ស័យ​ជា​ប្តី​ដៃដល់​បាន​នាំ​ស្ត្រី​ រង​គ្រោះជា​ប្រពន្ធ ទៅ​ព្យាបាល​ជំងឺ​នៅផ្ទះ​ម្តាយ​នាង​នៅ​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​។ តែ​ក្រោយ​ពី​ព្យាបាល​នៅ​នៅ ផ្ទះ​មាន​រយៈពេល​ជា​ច្រើន​ថ្ងៃ​អាកា​រៈ​ស្ត្រី​រង​គ្រោះ​ រឹតតែ​មាន​ភាព​ធ្ងន់ធ្ងរ ហើយ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ពេទ្យ ប្រទេស​វៀតណាម តែ​ក៏​ត្រូវ​បាន​ស្លាប់​។

យ៉ាងណា​ក៏​ដោយ ជនសង្ស័យ​ដៃដល់​ជា​ប្តី​ត្រូវ​ នគរបាល​ឃាត់ខ្លួន​ក្រោយ​ ពី​ក្រុម​គ្រួ សារ​មក​ដាក់​ ពាក្យបណ្តឹង​នៅ​តុលាការ ក្រោយ​ពី​មានការ​ស្លាប់​ របស់​ស្ត្រី​រង​គ្រោះ​ក្រោយ​ពី រៀបចំ​ពិធី​បុណ្យសព​រួចរាល់​។ បើ​ទោះបីជា​មានការ​ចាប់​ឃាត់​ ទៅ​តាម​ពាក្យបណ្តឹង​បែប​ណា​ក៏​ដោយ ក៏​ជនសង្ស័យ ដៃដល់​ជា​ប្តី​ដែល​រង​ ការ​ចោទ​ថា​បាន​ប្រើ​ហិង្សា​វាយ​ប្រពន្ធ​រហូត​ដល់​ស្លាប់​រូប​នេះ មិន​បាន​ទទួលស្គាល់​កំហុស​នោះ​ទេ​។ ដោយ​អះអាង​ប្រាប់​នគរបាល​ថា ការ​ស្លាប់​របស់​ស្ត្រី​ជា​ប្រពន្ធ ដោយសារ​តែ​ជំងឺ​ពុក​ឆ្អឹង​ធ្ងន់ធ្ងរ ដែល​បាន​កើត​រយៈ ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ៕  

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មានទោស​ព្រោះ បាន​ប្រើ​ហិង្សា​បណ្ដាល ​ឲ្យ​ប្រពន្ធ​ស្លាប់