ធ្លាយ​ដំណឹង​ថា​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​រូប​នេះ​បាន​យល់​ព្រម​នៅ​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​ Real Madrid រួច​រាល់​ហើយ​

ថ្មីៗនេះមានព័ត៌មានលេចធ្លាយមកថាខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្លឹប Bayern Munich គឺកីឡាករ Robert Lewandowski បានយល់ព្រមនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹប Real Madrid រួចហើយ ។

ខណៈយោងតាមកាសែតអេស្ប៉ាញ AS ដាក់ការសង្ស័យថាកិច្ចព្រមព្រៀងនៃលក្ខខណ្ឌនោះបានកើតឡើងក្រោយការជួបគ្នារវាងនាយករបស់ក្លឹប Real Madrid គឺលោក Jose Angel Sanchez និងលោក Cezary Kucharski ដែលជាភ្នាក់ងារផ្ទាល់របស់កីឡាករ Robert Lewandowski តាំងពីអំឡុងពាក់កណ្ដាលខែឧសភាមកម្ល៉េះ ។

ដោយឡែកក្លឹប  Bayern Munich ឯណោះហាក់ដូចជាបង្ហាញការត្រៀមខ្លួនជាមុនថាអាចនឹងបាត់បង់ខ្សែប្រយុទ្ធដ៏ល្អរូបនេះ ដោយបច្ចុប្បន្នក្លឹបជើងខ្លាំងនៅអាល្លឺម៉ង់មួយនេះកំពុងស្វះស្វែងរកខ្សែប្រយុទ្ធចំណូលថ្មីផងដែរ ដោយបច្ចុប្បន្នកំពុងពិចារណាលើខ្សែប្រយុទ្ធជាច្រើនដូចជា ៖ Pierre-Emerick Aubameyang, Gonzalo Higuain, Zlatan Ibrahimovic, Diego Costa និង Romelu Lukaku ។

គួររំលឹកថាកីឡាករ Robert Lewandowski ត្រូវបានក្លឹប Bayern Munich ទិញពីក្លឹប Borussia Dortmund កាលពីឆ្នាំ២០១៤ ។ ហើយតាំងពីចូលរួមជាមួយ Bayern Munich មកខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះស៊ុតបញ្ចូលទីចំនួន៦៧គ្រាប់ក្នុងការបង្ហាញខ្លួន១០០ប្រកួត ហើយបានរួមចំណែកជួយ Bayern Munich ឈ្នះពានចំនួន៣ផងដែរដែលមានដូចជា ៖ Bundesliga: 2014–15, 2015–16 DFB-Pokal: 2015–16 ។

ប្រភព ៖  &
ប្រែសម្រួល ៖ វិចទ័រ


  • ធ្លាយ​ដំណឹង​ថា​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​រូប​នេះ​បាន​យល់​ព្រម​នៅ​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​ Real Madrid រួច​រាល់​ហើយ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/03  Category:វីដេអូ
Tags: