បទ​ពិសោធន៍​ជូរចត់​​​​ធំ​ៗ​​បំផុត​ទាំង​​៧ ​របស់​មហាសេដ្ឋី​ Jack Ma

Jack Ma ជាសហគ្រិនជោគជ័យ និងជាមហាសេដ្ឋីលំដាប់ទី ៥១ ក្នុងពិភពលោក ដោយមានទ្រព្យសម្បត្តិ ២៣,៣ពាន់លានដុល្លារអាមេរិក។ បើគេងាកក្រឡេកក្រោយ មហាសេដ្ឋីរូបនេះធ្លាប់រកប្រាក់ចំណូលបាន ១២ដុល្លារក្នុងមួយខែ ដោយធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស ប៉ុន្តែគាត់នៅតែសប្បាយចិត្តចំពោះការងាររបស់ខ្លួន។

បទ​ពិសោធន៍​ជូរចត់​​​​ធំ​ៗ​​បំផុត​ទាំង​​៧ ​របស់​មហាសេដ្ឋី​ Jack Ma

ភាពជោគជ័យ និងសមិទ្ធផលនៃការវិវឌ្ឍពីភាពក្រតោកយ៉ាកដ៏រហ័សបែបនេះ បានធ្វើឲ្យគ្រប់គ្នាកោតសរសើរ និងស្ទើរមិនជឿពីមនុស្សជុំវិញពិភពលោក។ តាមផ្លូវដើរធ្វើឲ្យគាត់ជួបភាពបរាជ័យរាប់មិនអស់ តែការប្ដេជ្ញាចិត្តមិនចុះញ៉ម មិនរាថយ ជាស្ពានឆ្លងនាំទៅរកភាពជោគជ័យក្នុងពេលបច្ចុប្បន្ន។ ខាងក្រោមនេះ ជាបទពិសោធន៍បរាជ័យធំៗបំផុត ៧យ៉ាងក្នុងជីវិត ដែលមហាសេដ្ឋី Jack Ma បានយកឈ្នះ៖

១. មិនបោះបង់ បន្ទាប់ពីប្រលងធ្លាក់នៅសាលារៀន

Jack Ma មិនមែនជាសិស្សពូកែទេ តាមពិតគាត់ស្ទើរតែមិនបានចូលរៀនថ្នាក់អនុវិទ្យាល័យថែមទៀត។ គាត់និយាយថា “ខ្ញុំប្រលងចូលរៀនថ្នាក់បឋមសិក្សាធ្លាក់ ២ដង, ប្រលងចូលរៀនថ្នាក់អនុវិទ្យាល័យធ្លាក់ ៣ដង និងប្រលងចូលរៀនមហាវិទ្យាល័យធ្លាក់ ២ដងទៀត”។

២. វិញ្ញាសាគណិតវិទ្យាប្រលងចូលមហាវិទ្យាល័យពិន្ទុពេញ១២០ គាត់បានពិន្ទុ «១គត់»

ការប្រលងធ្លាក់ដល់បាតតារាងមិនបានពិន្ទុ ១% នេះ ដោយសារលោកមិនចេះរៀបចំពេលវេលាសិក្សា។ តែពេលនេះលោកអាចគ្រប់គ្រងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Alibaba។ លោកនិយាយថា”ខ្ញុំមិនពូកែគណិតវិទ្យា មិនដែលសិក្សាការគ្រប់គ្រង ហើយថែមទាំងមិនចេះមើលរបាយការណ៍គណនេយ្យទៀត”។ ប៉ុន្តែអ្វីៗបានផ្ទុយស្រឡះ Jack Ma មិនចាំបាច់ពូកែខាងគណិតវិទ្យា ដើម្បីក្លាយមហាសេដ្ឋីទេ។

៣. ត្រូវសាកលវិទ្យាល័យ Harvard អាមេរិក បដិសេធមិនឲ្យចូលរៀន ១០ដង

គាត់គិតថាការច្រានចោលសំណើសុំចូលរៀន ១០ដងនេះ មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេ អ្វីដែលសំខាន់របស់លោកគឺការតស៊ូអំណត់។ គាត់ក៏បានចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ Hangzhou Normal University ក្នុងប្រទេសចិន ក្នុងមុខវិជ្ជាភាសាអង់គ្លេសផងដែរ។

៤. តាំងចិត្តឲ្យមាំ បន្ទាប់ពីដាក់ពាក្យសុំធ្វើការត្រូវគេបដិសេធ ៣០ដង

ក្រោយពីបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ លោកបានដាក់ពាក្យធ្វើការ ៣០កន្លែង តែត្រូវគេមិនទទួលទាំងអស់។ លោកបានដាក់ពាក្យធ្វើប៉ូលិស តែគេបដិសេធជាមួយ ៣ពាក្យយ៉ាងខ្លី «អ្នកមិនសក្ដិសម»។ Jack Ma តែងយល់ឃើញសំដីតួអង្គវីរបុរស Forrest Gump ក្នុងខ្សែភាពយន្តនិយាយថា ”ថ្ងៃនេះអាក្រក់ ថ្ងៃស្អែកកាន់តែអាក្រក់ តែខានស្អែកនឹងស្រស់ស្អាត”។

បទ​ពិសោធន៍​ជូរចត់​​​​ធំ​ៗ​​បំផុត​ទាំង​​៧ ​របស់​មហាសេដ្ឋី​ Jack Ma

៥. បេក្ខជន២៤នាក់ ដាក់ពាក្យធ្វើការនៅហាងលក់ភ្លៅមាន់ KFC លោកតែម្នាក់គត់ត្រូវគេមិនទទួល

ក្នុងចំណោមបេក្ខជនដាក់ពាក្យសុំធ្វើការទាំង ២៤នាក់ មនុស្ស២៣នាក់ត្រូវគេជ្រើសរើសយក ដោយលោក Jack Ma ត្រូវអ្នកជ្រើសរើសមើលឃើញថាមានរូបរាងមិនស្អាតបាត និងទាប។

បើនិយាយពីភរិយាលោកដែលរៀបការតាំងពីគាត់មិនទាន់ក្លាយជាអ្នកមានវិញ អ្នកស្រី Zhang Ying ប្រាប់ថា “ខ្ញុំមិនប្រកាន់រូបរាងរបស់ស្វាមីខ្លួនទេ  Ma មិនសង្ហាដូចគេ ប៉ុន្តែខ្ញុំស្រលាញ់គាត់ ព្រោះគាត់អាចធ្វើកិច្ចការបានច្រើនជាងបុរសសង្ហាទៅទៀត”។

៦. មិនអាចបញ្ចុះបញ្ចូលក្រុមហ៊ុន Silcon Valley ឲ្យជួយផ្គត់ផ្គង់ Alibaba បាន

ក្រោយចាប់ផ្ដើមបើកដំណើរក្រុមហ៊ុន Alibaba គាត់បានជួបភាពបរាជ័យយ៉ាងច្រើន ដោយមិនបានទទួលប្រាក់ចំណេញទាល់តែសោះក្នុងរយៈពេល ៣ឆ្នាំ ដំបូង។

៧. ប្រកាសប្រាប់អ្នកធ្វើការជាមួយ ១៨នាក់ ឲ្យធ្វើនាយក Alibaba តែគ្មាន

ការសម្រេចជ្រើសរើសនាយកក្រុមហ៊ុន (Manager) ឲ្យដឹកនាំ ពីបុគ្គលិកចំនួន ១៨នាក់ ត្រូវបរាជ័យដោយគ្មាននរណាម្នាក់ហ៊ានប្រថុយឡើយ រហូតលោកជួលមនុស្សពីខាងក្រៅ។ នេះជាកំហុសធំបំផុតមិនធ្លាប់មាន តែលោកបានឲ្យដំបូន្មានថា “មេរៀនដែលខ្ញុំបានរៀនក្នុងពីភាពបរាជ័យនៅ Alibaba គឺថាអ្នកត្រូវធ្វើឲ្យក្រុមការងាររបស់អ្នកមានតម្លៃ ច្នៃប្រឌិត និងប្រកបដោយចក្ខុវិស័យ ទើបក្រុមហ៊ុនមួយដំណើរការបានជោគជ័យ”៕

បទ​ពិសោធន៍​ជូរចត់​​​​ធំ​ៗ​​បំផុត​ទាំង​​៧ ​របស់​មហាសេដ្ឋី​ Jack Ma

ប្រភព៖ sabay

  • បទ​ពិសោធន៍​ជូរចត់​​​​ធំ​ៗ​​បំផុត​ទាំង​​៧ ​របស់​មហាសេដ្ឋី​ Jack Ma已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/03  Category:ជីវិតនិងសង្គម
Tags: