របរ​លក់​ចេក​១ម៉ូតូ ស្ត្រី​មេម៉ាយ សា វង្ស អាច​ឱ្យ​កូន​​រៀន​បរិញ្ញា​ដល់​ទៅ ២ នាក់

ត្បិតជាស្ត្រីមេម៉ាយ ប៉ុន្តែអ្នកស្រី សា វង្ស មានកម្លាំងដឹកចេកលក់ទម្ងន់រាប់រយគីឡូ តាមម៉ូតូសង់កូរ៉េជំនំមួយគ្រឿងបាន ដូចមនុស្សប្រុសអ៊ីចឹងដែរ។ អ្នកស្រី សា វង្ស បាននិយាយមកកាន់ Sabay នៅម៉ោង ៥ កន្លះព្រឹកថា សព្វថ្ងៃអ្នកស្រីមានកូនក្នុងបន្ទុកកំពុងរៀនចំនួនបីនាក់ គឺកូនច្បងរៀនឆ្នាំទី ៣ កូនទីពីររៀនឆ្នាំទី ១ និងកូនម្នាក់ទៀតកំពុងរៀនថ្នាក់ទី ១២។

របរ​លក់​ចេក​១ម៉ូតូ ស្ត្រី​មេម៉ាយ សា វង្ស អាច​ឱ្យ​កូន​​រៀន​បរិញ្ញា​ដល់​ទៅ ២ នាក់

ដៃកំពុងលើកចេកចុះ រីឯមាត់និយាយវិញថា របបដឹកចេកលក់នេះ អាចធ្វើឱ្យអ្នកស្រីមានលុយកាក់សមរម្យ សម្រាប់ចាយវាយ និងបង់ថ្លៃសាលាសម្រាប់កូន៖ “ខ្ញុំគ្មានរកអីទេ អាហ្នឹង លក់តែចេកហ្នឹង”។

យ៉ាងណាលោកស្រីរៀបរាប់ថា របបនេះមានការលំបាកបន្តិចបន្តួចដែរ ដូចជាត្រូវទៅកាប់នៅចម្ការក្នុងព្រៃ ដឹងតាមផ្លូវជង្ហុក ផ្លូវរទេះគោ និងត្រូវជិះដឹកជាច្រើនគីឡូ ពីកៀនស្វាយមកលក់នៅផ្សារបឹងត្របែក។

ស្ត្រីវ័យ៤៥ឆ្នាំ ថា៖ “ខ្ញុំឈប់បីដង ទម្រាំមកដល់នេះ។ ទាល់តែខ្លាំងទើបអាចដឹកបាន”។

បើលំបាកក្ដីអ្នកស្រីមិនរុញរាឡើយ ព្រោះក្ដីសង្ឃឹមរបស់អ្នកស្រី គឺចងឃើញកូនបានរៀនសូត្រខ្ពង់ខ្ពស់ មិនចង់ឱ្យហត់នឿយដូចខ្លួនឡើង។

“ខ្ញុំរៀនបានតិច ពិបាក ចឹងបានខ្ញុំឱ្យកូនរៀនបានច្រើន បានការងារល្អធ្វើ”។ អ្នកស្រុកកៀនស្វាយបញ្ជាក់។

ស្ត្រីសម្បុរខ្មៅស្រអែមបន្តថា ចេករាប់ស្ទងនៅលើម៉ូតូនេះ អាចលក់បានខ្ទង់ ៣០ ម៉ឺនរៀល ដោយក្នុងមួយស្និតតម្លៃ ៣ពាន់រៀលទៅ៤ពាន់រៀល តាមផ្លែតូចធំ ចំណែកពេលលក់វិញចាប់ពីម៉ោង ៦ ដល់ ៧-៨ យប់៕
របរ​លក់​ចេក​១ម៉ូតូ ស្ត្រី​មេម៉ាយ សា វង្ស អាច​ឱ្យ​កូន​​រៀន​បរិញ្ញា​ដល់​ទៅ ២ នាក់

របរ​លក់​ចេក​១ម៉ូតូ ស្ត្រី​មេម៉ាយ សា វង្ស អាច​ឱ្យ​កូន​​រៀន​បរិញ្ញា​ដល់​ទៅ ២ នាក់

របរ​លក់​ចេក​១ម៉ូតូ ស្ត្រី​មេម៉ាយ សា វង្ស អាច​ឱ្យ​កូន​​រៀន​បរិញ្ញា​ដល់​ទៅ ២ នាក់

អត្ថបទ៖ អ៊ុំ សុភក្តិ
ប្រភព៖ sabay

  • របរ​លក់​ចេក​១ម៉ូតូ ស្ត្រី​មេម៉ាយ សា វង្ស អាច​ឱ្យ​កូន​​រៀន​បរិញ្ញា​ដល់​ទៅ ២ នាក់已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/03  Category:ជីវិតនិងសង្គម
Tags: