ម្ជូរ​បុហ្វេ​កំពង់ចាម ឃើញ​ហើយ​ស្រក់ទឹកមាត់

ទើបតែបានជាងកន្លះឆ្នាំប៉ុណ្ណោះ មុខរបរថ្មីមួយ ដែលមានឈ្មោះប្លែក និងដូចហាងម្ហូបអាហារមួយក្នុងខេត្តកំពង់ចាម បានរកចំណូលក្នុងមួយថ្ងៃយ៉ាងហោចណាស់ជាង ៣០០ ០០០ រៀល ទៅ ៤០០ ០០០ រៀល តែបើចំថ្ងៃបុណ្យវិញ ច្រើនជាងនេះទៅទៀត។ ម្ជូរបុហ្វេ ដែលជាឈ្មោះថ្មីសម្រាប់មុខរបរលក់ម្ជូរ តែឈ្មោះនេះ គឺគេតែងតែឃើញប្រើសម្រាប់ហាងលក់អាហារបុហ្វេតែប៉ុណ្ណោះ ។
ម្ជូរ​បុហ្វេ​កំពង់ចាម ឃើញ​ហើយ​ស្រក់ទឹកមាត់
តើម្ជូរបុហ្វេមានអ្វីប្លែក ថ្ងៃនេះ Sabay សូមនាំមិត្តអ្នកអានទៅមើល កន្លែងលក់ម្ជូរបុហ្វេមួយកន្លែងស្ថិតនៅភូមិជ្រោយថ្ម ឃុំបឹងកុក ស្រុកកំពង់ចាម ខេត្តកំពង់ចាម ទល់មុខសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា (CUS) ។

អ្នកស្រី ឆេងហ៊ាង ដែលមានបុត្រពីរនាក់ ជាម្ចាស់ហាងលក់ម្ជូរបុហ្វេ បានប្រាប់ Sabay ថា គាត់លក់ម្ជូរនេះជារៀងរាល់ថ្ងៃ និងមានម្ជូរដូចជា ម្កាក់ ស្វាយ ត្របែក ល្ហុង កន្ទួត ម្ដេញ ម្នាស់ ទំពាំងបាយជូ ពុទ្រាត្រាំ និងស្រស់ ចេកខ្ចី កំពីងរាជត្រាំ និងស្រស់ ព្រមទាំងមានជាច្រើនមុខទៀត ។
ម្ជូរ​បុហ្វេ​កំពង់ចាម ឃើញ​ហើយ​ស្រក់ទឹកមាត់
ម្ជូរបុហ្វេនេះ ភ្ញៀវអាចរើសបានតាមចិត្តចង់ញ៉ាំ បន្ទាប់មកភ្ញៀវអាចជ្រើសរើសប្រភេទ ជាម្ជូរក្រឡុក ញ៉ាំជាមួយទឹកប្រហុក កាពិ ឬ អំពិលជាដើម ដោយមួយចាន នៃម្ជូរក្រឡុកតម្លៃចាប់ពី ៣ ០០០ រៀលឡើងងទៅ តែអ្នកមិនមានលុយក៏អាចញ៉ាំបានដែរ ព្រោះបើញ៉ាំជាមួយកាពិ ឬអំបិលតម្លៃតែ ២ ០០០ រៀលប៉ុណ្ណោះ ។ អ្នកស្រី ហ៊ាង បន្ថែម ។

សម្រាប់គ្រឿងក្រឡុកម្ជូរវិញ អ្នកស្រីបានបង្ហើបប្រាប់ថា មានដូចជា ហៀប៊ី រូឌី អំបិល ប៊ីចេង ស្ករ និងម្ទេស ដែលមានរសជាតិឆ្ងាញ់ បានញ៉ាំម្ដងហើយ ចង់ញ៉ាំម្ដងទៀត៕
ម្ជូរ​បុហ្វេ​កំពង់ចាម ឃើញ​ហើយ​ស្រក់ទឹកមាត់

ម្ជូរ​បុហ្វេ​កំពង់ចាម ឃើញ​ហើយ​ស្រក់ទឹកមាត់

ម្ជូរ​បុហ្វេ​កំពង់ចាម ឃើញ​ហើយ​ស្រក់ទឹកមាត់

អត្ថបទ៖ ឌឿន អ៊ី
ប្រភព៖ sabay