Milner ចាត់​ថ្នាក់​ជា​កីឡាករ​ល្អ​បំផុត​ទី​៥​ដោយ UEFA សម្រាប់​អឺរ៉ូ​២០១៦

James Milner ត្រូវ​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប​ហៅ​កាត់​ថា UEFA ចាត់​ថ្នាក់​ជា​កីឡាករ​ល្អ​បំផុត​ទី​៥ សម្រាប់​ព្រឹត្តិការណ៍​អឺរ៉ូ​ឆ្នាំ​២០១៦​នៅ​បារាំង។

 

Milner ចាត់​ថ្នាក់​ជា​កីឡាករ​ល្អ​បំផុត​ទី​៥​ដោយ UEFA សម្រាប់​អឺរ៉ូ​២០១៦

 

ការ​ចាត់​ចំណាត់​ថ្នាក់​នេះ​ធ្វើ​ឲ្យ​ខ្សែ​បម្រើ​សញ្ជាតិ​អង់គ្លេស​ឈរ​លើ​កីឡាករ​សំខាន់​ៗ​មួយ​ចំនួន នៅ​អឺរ៉ុប​មាន​ដូចជា Gareth Bale, Sergio Ramos ដែល​ទើប​ឈ្នះ Champions League ថ្មីៗ និង Pogba ជាដើម។

 

UEFA បាន​ពន្យល់​ថា​ការ​ផ្ដល់​ចំណាត់​ថ្នាក់​គឺ​ផ្ដោត​ទៅ​លើ​ស្ថិតិ​របស់​កីឡាករ​ទាំង​នៅ​ក្រុម​ជម្រើស ជាតិ និង​ក្លឹប​អាជីព។ យោង​តាម​ស្ថិតិ​ដែល​បង្ហាញ​ដោយ UEFA កីឡាករMilner បញ្ជូន​បាល់​ឲ្យ​មិត្ត រួម ក្រុម​ស៊ុត​បញ្ចូល​ទី​៧​ដង ត្រឹម​៤​ប្រកួត​ក្នុង​ខែ​មេសា និង​បង្កើត​ឱកាស​ស៊ុត​បញ្ចូល​ទី​រហូត ៣០​ដង នៅ​៩​ប្រកួត​ចុង​ក្រោយ​របស់​គេ។

 

កីឡាករ​ដែល​ឈរ​លេខ​១​សម្រាប់​ព្រឹត្តិការណ៍​អឺរ៉ូ​គឺ Ronaldo, លេខ២ គឺZlatan Ibrahimovic, លេខ៣ Antoine Griezmann និង​លេខ​៤ Dimitri Payet។

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Skysport