តួឯក​ស្រី​រឿង “សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ” ស្អាត​ឥត​ខ្ចោះ​ក្រោយ​សម្រាល​កូន​៣​ខែ

បើ​ទោះ​​ជា​ទើប​តែ​សម្រាល​បុត្រ​ដំបូង​កាល​ពី​ពាក់​កណ្ដាល​ខែ​កុម្ភៈ​ក៏​ដោយ តែ​កំពូល​តារា​សម្ដែង​កូរ៉េ Jun Ji Hyun បាន​មាន​រូប​រាង​ស្គម​ស្ដើង​វិញ​យ៉ាង​ឆាប់​រហ័ស។

 

តួឯក​ស្រី​រឿង “សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ” ស្អាត​ឥត​ខ្ចោះ​ក្រោយ​សម្រាល​កូន​៣​ខែ

 

កាល​ពី​ថ្ងៃ​ទី ១​ខែ​មិថុនា តារា​សម្ដែង​ស្រី Jun Ji Hyun បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​នៅ​ពេល​បង្ហាញ​វត្តមាន​នៅ​ក្នុង​កម្មវិធី​​ផ្សព្វផ្សាយ​គ្រឿង​អលង្ការ​លំដាប់​ខ្ពស់​មួយ​​ដែល​នាង​ជា​អ្នក​តំណាង នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន។ បង្ហាញ​ខ្លួន​កម្មវិធី​នេះ តួឯក​រឿង “My Love From The Star” បាន​ធ្វើ​ឲ្យ​អ្នក​ទាំង​ឡាយ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ជាមួយ​រូប​រាង​ស្គម​ស្ដើង​របស់​ខ្លួន​បើ​ទោះ​បី​ជា​នាង​ទើប​តែ​សម្រាល​កូន​កាល​ពី​ថ្ងៃ​ទី១០ ខែ​កុម្ភៈ​ក៏​ដោយ។

 

ទន្ទឹម​នឹង​គ្នា​នេះ​ដែរ រឿង​ភាគ “The Legend Of The Sea” ដែល​មាន​ការ​ចូល​រួម​ពី​សំណាក់​តារា​សម្ដែង Lee Minho និង Jun Ji Hyun ផ្ទាល់​នឹង​ចាប់​ផ្ដើម​ថត​នៅ​ចុង​ខែ​នេះ ហើយ​គ្រោង​ចាក់​ផ្សាយ​ក្នុង​ខែ​តុលា​លើ​ប៉ុស្តិ៍ SBS៕

 

តួឯក​ស្រី​រឿង “សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ” ស្អាត​ឥត​ខ្ចោះ​ក្រោយ​សម្រាល​កូន​៣​ខែ

 

តួឯក​ស្រី​រឿង “សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ” ស្អាត​ឥត​ខ្ចោះ​ក្រោយ​សម្រាល​កូន​៣​ខែ

 

តួឯក​ស្រី​រឿង “សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ” ស្អាត​ឥត​ខ្ចោះ​ក្រោយ​សម្រាល​កូន​៣​ខែ

 

តួឯក​ស្រី​រឿង “សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ” ស្អាត​ឥត​ខ្ចោះ​ក្រោយ​សម្រាល​កូន​៣​ខែ

 

 

ចុចអាន៖រឿង​ភាគ​ថ្មី​របស់ Lee Minho និង Jun Ji Hyun បំបែក​កំណត់ត្រា​លក់​ចេញ​បាន​ថ្លៃ​បំផុត

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ ngoisao