​ចង់បាន​មេ​ជីវិត​ញី​រឹងមាំ និង​ឆាប់​មានកូន​នោះ អ្នក​គួរតែ​ញ៉ាំ​អាហារ​ទាំងនេះហើយ​

​ចង់បាន​មេ​ជីវិត​ញី​រឹងមាំ និង​ឆាប់​មានកូន​នោះ អ្នក​គួរតែ​ញ៉ាំ​អាហារ​ទាំងនេះហើយ​

​តើ​អ្នក​កំពុង​តែ​ព្យាយា​មាន​ផ្ទៃពោះ ហើយ​មិន​ទទួលបាន​ជោគជ័យ​ដែរ​ទេ​? ការ​ញ៉ាំ​អាហារ​សំបូរ​ជីវជាតិ អាច​ជួយ​អ្នក​ទទួលបាន ប្រព័ន្ធ​ប្រដាប់បន្តពូជ មាន​សុខភាព​ល្អ​។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អំពី​អាហារ​មួយ​ចំនួន ដែល​ផ្ទុក​ទៅ​ដោយ​ជាតិ​រ៉ែ និង​វីតាមីន​សំខាន់ៗ សម្រាប់​ជំរុញ​ដល់​សុខភាព​របស់​មេ​ជីវិត​ញី និង​បង្កើន​ឱកាស​កាន់តែ​ច្រើន ក្នុង​ការ​មាន​ផ្ទៃពោះ​ទៀត​។

សណ្តែក​
ជាតិ​ដែក គឺជា​សារធាតុ​ដ៏​សំខាន់ សម្រាប់​សុខភាព​មេ​ជីវិត​ញី ហើយ​កាលណា​ខ្វះ​ជីវជាតិ​មួយ​នេះ គឺ​អាច​មាន​ផល​អវិជ្ជមាន ដល់​ការ​ជ្រុះ​អូ​វ៉ុល​ដែរ​។ សណ្តែក សំបូរ​ទៅដោយ​ជាតិ​ដែក ដូច្នេះ វា​នឹង​មាន​ផល​ល្អ​ច្រើន ដល់​មេ​ជីវិត​ញី​។ ចូរ​ប្រាកដថា អ្នក​បាន​ញ៉ាំ​សណ្តែក យ៉ាងហោចណាស់​មួយ​ចាន​ជា​រៀងរាល់ថ្ងៃ​។

ចេក​
កង្វះ​វីតាមីន B6 អាច​នាំ​ឲ្យ​មេ​ជីវិត​ញី​ខ្សោយ និង​មក​រដូវ​មិន​ទៀងទាត់​ទៀត​។ ដូច្នេះ ការ​ញ៉ាំ​ចេក​ពីរ​ផ្លែ​ក្នុង​មួយ​ថ្ងៃ អាច​ជួយ​បង្កើន​ចំនួន​វីតាមីន B6 បាន​។ វីតាមីន​មួយ​នេះ ក៏​ជួយ​ពង្រឹង​ដល់​ភ្នាស​កម្រាល​ក្នុង​ស្បូន ដើម្បី​កាត់បន្ថយ​ឱកាស នៃ​ការ​រលូត​កូន​ទៀត​។

ស៊ុត​
ប្រូតេអ៊ីន គឺជា​សារធាតុ​បង្កើត​សរីរាង្គ សម្រាប់​មេ​ជីវិត​ញី​ដ៏​មាន​សុខភាព​ល្អ ហើយ​វា​ក៏​អាច​ជំរុញ​ឲ្យ​ស្ត្រី ឆាប់​មាន​ផ្ទៃពោះ​បានដែរ​។ ដូច្នេះ ចូរ​ប្រាកដថា អ្នក​បាន​ញ៉ាំ​ស៊ុត​ច្រើន​ហើយ​។ ស៊ុត ក៏​មាន​វីតាមីន D ដែល​ជួយ​ឲ្យ​វដ្ត​រដូវ កាន់តែ​ទៀងទាត់​ដែរ​។

ត្រី​
ត្រី​ដូច​ជា​សាល​ម៉ុន និង​ធូ​ណា គឺ​មាន​ប្រយោជន៍​ច្រើនណាស់ សម្រាប់​ស្ត្រី​ដែល​កំពុង​តែ​ព្យាយាម​មាន​ផ្ទៃពោះ ព្រោះ​ត្រី​ទាំងនេះ​សម្បូរ​ទៅដោយ អាស៊ីត​ខ្លាញ់​អូ​មេហ្គា​បី សម្រាប់​ជួយ​ឲ្យ​មេ​ជីវិត​ញី កាន់តែ​មាន​គុណភាព​។ វា​ក៏​មាន​សារធាតុ​ប្រឆាំងនឹង​ការ​រលាក ដែល​មាន​ប្រយោជន៍ ក្នុង​ការដោះស្រាយ​បញ្ហា​ជំងឺ​រលាក​ផ្សេងទៀត​ដែរ​។

ផ្លែ​ប័រ​
យក​ល្អ គួរតែ​ញ៉ាំ​វីតាមីន D ឲ្យបាន​គ្រប់គ្រាន់​។ តាម​ការសិក្សា​បង្ហាញថា វីតាមីន​មួយ​នេះ នឹង​ជួយ​ធ្វើឲ្យ​រដូវ​មក​ទៀងទាត់ ព្រមទាំង​បង្កើន​ឱកាស នៃ​ការ​មាន​ផ្ទៃពោះ​ផងដែរ​។ ផ្លែ​ប័រ គឺជា​ប្រភព​ដ៏​អស្ចារ្យ​មួយ របស់​វីតាមីន D នេះហើយ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។