សកម្មភាព ១០ យ៉ាងនេះ អាច​បង្ក​ឲ្យមាន​ផ្ទៃពោះ​ដោយ​ចៃដន្យ​បាន​

សកម្មភាព ១០ យ៉ាងនេះ អាច​បង្ក​ឲ្យមាន​ផ្ទៃពោះ​ដោយ​ចៃដន្យ​បាន​

​មាន​មនុស្ស​ច្រើនណាស់​ភ្លេច​ហើយ​ថា បើសិនជា​អ្នក​មាន​ភាព​សកម្ម​នឹង​ការ​រួមភេទ អ្នក​ត្រូវ​តែ​ប្រុងប្រយ័ត្ន​បន្ថែម និង​ដឹង​អំពី​ភាព​អាចទៅរួច នៃ​ការ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ​បាន​។ ហេតុដូច្នេះ​ហើយ​ទើប​អ្នកជំនាញ​បាន​ប្រាប់​អំពី​រឿង ១០ យ៉ាង ដែល​អ្នក​គួរតែ​ដឹងថា វា​អាច​នឹង​នាំឲ្យ​មាន​ផ្ទៃពោះ ដោយ​ចៃដន្យ​ខ្លាំង​បំផុត​បាន​។

មើលងាយ​ថ្នាំ​ពន្យារកំណើត​បន្ទាន់​
គ្រូពេទ្យ​បាន​ឃើញ​ថា ការ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ កំពុង​តែ​កើនឡើង​ខ្លាំង ដោយសារតែ​ពួកគេ​មិនបាន​ប្រើ​ថ្នាំ​ពន្យារកំណើត​បន្ទាន់ ក្រោយ​ពី​រួមភេទ​ដោយ​មិន​បាន​ការពារ​រួច​។ ចំពោះ​អត្រា​ជោគជ័យ​របស់​ថ្នាំ​នេះ​វិញ គឺ​ជិត ១០០ ភាគរយ​ឯណោះ ហើយ​វា​នឹង​បរាជ័យ​បាន បើសិន​ជា​អ្នក​មិន​បាន​ប្រើប្រាស់​វា​។ ដូច្នេះ ដើម្បី​មិន​ចង់​មាន​កូន​ដោយ​ចៃដន្យ​ទេ អ្នក​ត្រូវ​តែ​ប្រើប្រាស់​ថ្នាំ​នេះ​។

ចាក់ទឹក​ក្រៅ​ពាង​
អត្រា​បរាជ័យ​នៃ​ការចាក់​ទឹក​ក្រៅ​ពាង​នោះ គឺ​ខ្ពស់បំផុត​ត្រឹមតែ ៣០ ទៅ ៤០ ភាគរយ​ប៉ុណ្ណោះ​។ នេះ​ដោយសារ​តែ​អ្នក មិនមែន​តែងតែ​គ្រប់គ្រង ពេលវេលា​នៃ​ការចេញ​ទឹកកាម បាន​ត្រឹមត្រូវ​រហូត​ឡើយ​ក្នុង​ពេល​កំពុងតែ​រួមភេទ ព្រោះ​ជួនកាល អាច​នឹង​មាន​ការចេញ​ទឹកកាម មុនពេល​មាន​អារម្មណ៍​ដែរ ដូច្នេះ វា​នឹង​អាច​មាន​ផ្ទៃពោះ​ដែរ​។

ប្រើ​មាត់​ហែក​ស្រោមអនាម័យ​
ចូរ​ប្រយ័ត្ន​ផង ខណៈពេល​កំពុង​តែ​ហែក​កញ្ចប់​ស្រោមអនាម័យ និង​ចៀសវាង​ការប្រើប្រាស់​ធ្មេញ​ហែក ឬ​ក្រចក ព្រោះ​វា​អាច​នាំ​ឲ្យ​រហែក​ស្រោម​បាន​គ្រប់ពេល​។

ប្រើ​ប្រេងរំអិល​មិន​ត្រឹមត្រូវ​
ចូរ​ចៀសវាង​ការប្រើ​ប្រេងរំអិល​រួមភេទ ដែល​មាន​ជាតិ​ប្រេង ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ជាតិ​ជ័រ របស់​ស្រោមអនាម័យ​ទៅ​ជា​ខ្សោយ និង​ងាយ​រហែក​ក្នុងពេល​រួម​ភេទ​បាន​។ ផ្ទុយទៅវិញ អ្នក​គួរតែ​ប្រើ​ប្រេង​ណា ដែល​មាន​ជាតិ​ទឹក​វិញ ទើប​មាន​សុវត្ថិភាព​។

ពាក់​ស្រោមអនាម័យ​បញ្ច្រាស​
មុន​ពេល​ពាក់​ស្រោមអនាម័យ ចូរ​ធ្វើយ៉ាងណា ច្របាច់​ខាង​ចុង​របស់​ស្រោម ដើម្បី​ប្រាកដថា វា​មិន​មាន​ខ្យល់​នៅក្នុង​ស្រោម ក្រោយពេល​ពាក់​រួច​ទេ ព្រោះ​កាលណា​មាន​ខ្យល់ វា​នឹង​ងាយ​ធ្វើឲ្យ​ស្រោម​នោះ​រហែកក្នុង​ពេល​រួម​ភេទ​ណាស់​។ ជាមួយគ្នានេះដែរ ចូរ​ពាក់​ស្រោមអនាម័យ តែ​ក្នុងពេល​លិង្គ​ឡើង​រឹង​ពេញលេញ​ប៉ុណ្ណោះ និង​ទុកចន្លោះ​ខ្លះ​នៅ​ខាងចុង​។

ដក​ស្រោមអនាម័យ​លឿន​ពេក​
មិន​ត្រូវ​សាង​កំហុស ក្នុង​ការដក​ស្រោមអនាម័យ​ចេញ​ភ្លាមៗ ក្រោយ​ពី​អ្នក​ចេញ​ទឹកកាម​រួច ឬ​ភ្លាមៗ​ក្នុងពេល​រួមភេទ​ឡើយ​។ យ៉ាងណាមិញ ចូរ​ទុក​វា​ចោល​សិន​ទៅ បើសិន​ជា​អ្នក​មិន​ចង់​ក្លាយទៅជា​ប៉ា​របស់គេ​ទេនោះ ព្រោះ​ការ​ធ្វើ​បែប​នេះ នឹង​ជួយ​ចៀសវាង​ការលេចចេញ​របស់​ទឹកកាម​បាន​។

មិនបាន​ប្រើ​ស្រោមអនាម័យ ក្រោយ​ពី​ញ៉ាំ​គ្រឿង​ស្រវឹង​ជោគជាំ​រួច​
មិន​ខ្វល់​ថា​អ្នក មានបំណង​ចង់​រួមភេទ ដោយ​មិន​មាន​ការការពារ ក្រោយ​ពី​ជប់លៀង​រួច ឬ​អត់​ទេ តែ​ធ្វើ​យ៉ាងណា​ក៏ដោយ ដៃគូ​ត្រូវតែ​រក​ស្រោមអនាម័យ​ឲ្យឃើញ​សិន​។

រួមភេទ​មិន​បាន​ការពារ ក្នុង​ពេលវេលា​ដែល​មាន​សុវត្ថិភាព​ហើយ​
ការ​រួមភេទ​ដោយ​មិនបាន​ប្រើ​ស្រោមអនាម័យ​ភ្លាមៗ ក្រោយ​ពី​ឈប់​មក​រដូវ​ហើយ គឺ​ប្រឈម​នឹង​ការ​របើក​ភ្នាស​នៅលើ​ស្បូន ព្រោះ​មេ​ជីវិត​អាច​រស់នៅ​កន្លែង​នេះ​រហូតដល់ ៧២ ម៉ោង​ឯណោះ ហើយ​បើសិនជា​ការ​ជ្រុះ​អូ​វ៉ុល កើតឡើង​លឿន​ជាង​ធម្មតា វា​នឹង​អាច​នាំឲ្យ​មាន​ផ្ទៃ​ពោះបាន​។

មិនបាន​ប្រើ​ថ្នាំ​ពន្យារកំណើត​ទៀងទាត់​
មុន​ពេល​អ្នក​ចាប់ផ្តើម ប្រើ​ថ្នាំ​ពន្យារកំណើត ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​ថា គួរ​ប្រើ​របៀប​ណា​ត្រឹមត្រូវ និង​កម្រិត​ណាស់​។ បើសិន​ជា​អ្នក​ប្រើប្រាស់​មិន​បាន​ត្រឹមត្រូវ ឬ​មិន​ទៀងទាត់​នោះ អ្នកនឹង​អាចមាន​ផ្ទៃពោះ​បាន​ដូចគ្នា​អឺចឹង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។