​ថ្នាំ ៦ ប្រភេទ​ដែល​ធ្វើឲ្យ​កើតមុន​

​ថ្នាំ ៦ ប្រភេទ​ដែល​ធ្វើឲ្យ​កើតមុន​

​ពេលខ្លះ ជំងឺ​មុន តែង​កើត​ឡើង​ដោយសារ​វ័យ​យុវវ័យ របប​អាហារ និង​ប្រភេទ​ស្បែក​។ បើសិន​ជា​អ្នក​កំពុងតែ​ព្យាបាល​បញ្ហា​មុននេះ ការប្រើប្រាស់​ថ្នាំ​មួយចំនួន ក៏​អាច​ជា​មូលហេតុ​របស់​វា​ដែរ​។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អំពី ថ្នាំ​ចំនួន ៦ ប្រភេទ ដែល​ងាយ​នឹង​បណ្តាល​ឲ្យ​កើតមុន​បំផុត​។

ថ្នាំ​ពន្យារកំណើត​
ថ្នាំ​ពន្យារកំណើត អាច​បង្កើន​ការផលិត​ជាតិ​ប្រេង​លើ​ស្បែក និង​បង្ក​ជា​មុន​លើ​ស្បែក​បាន ហើយ​វា​ក៏​មាន​អ័រម៉ូន​ភេទ ដែល​ជំរុញ​ឲ្យ​កើត​ជំងឺ​នេះ​ដែរ​។ យ៉ាងណាមិញ ថ្នាំ​ពន្យារកំណើត​ប្រហែលជា​មិន​ធ្វើឲ្យ​អ្នក កើតមុន​មួយជីវិត​នោះទេ ដោយ​គ្រាន់តែ​ផ្លាស់ប្តូរ​ប្រភេទ​ថ្នាំ​ទៅ​បាន​ហើយ​។

ថ្នាំ​សរសៃ (Steroid)
វា​ប្រហែលជា​មិនមែន​ជា​ដំណឹង​មួយ សម្រាប់​ប្រាប់​អ្នក​ថា គ្រាន់តែ​ថ្នាំ​សរសៃ នាំឲ្យ​កើត​មុន​ដែរ​នោះ​ទេ​។ តាមពិត ថ្នាំ​មួយ​នេះ អាច​ធ្វើឲ្យ​មាន​បម្រែបម្រួល​អ័រម៉ូន និង​នាំ​ឲ្យ​កើន​ចំនួន​សកម្មភាព បញ្ចេញ​ជាតិ​រំអិល​ដល់​ស្បែក ដូច្នេះ វា​អាច​នឹង​បណ្តាល​ឲ្យ​ស្ទះ​រន្ធ​ញើស និង​កើត​ជា​មុន​បាន​។​

ថ្នាំ​ព្យាបាល​ជំងឺ​បាក់​ទឹកចិត្ត​
ថ្នាំ​ព្យាបាល​ជំងឺ​បាក់​ទឹកចិត្ត​ដូចជា Wellbutrin និង Lexapro ប្រហែល​ជា​បណ្តាលឲ្យ​កើត​មុនដែរ​។ ករណីបែបនេះ គ្រូពេទ្យ​ប្រហែលជា​មិន​បន្ត​ឲ្យប្រើ​ថ្នាំ​នេះ ឬ​កាត់​ប​ន្ថ​កម្រិត​នៃ​ការប្រើប្រាស់​ហើយ​។

ថ្នាំ​ព្យាបាល​ជំងឺរបេង​
ថ្នាំ​ដែល​គេ​ប្រើប្រាស់​ជា​ញឹកញាប់ សម្រាប់​ព្យាបាល​ជំងឺរបេង​នោះ​គឺ Isoniazid និង Rifampicin តែ​ផល​រំខាន​របស់​វា​វិញ ច្រើន​តែ​កើត​ជា​ជំងឺ​មុន​លើ​ស្បែក​ទៅវិញ​។ ស្ថិត​ក្នុង​ករណី​តិចតួច គ្រូពេទ្យ​ភាគច្រើន នៅតែ​បន្ត​ប្រើ​ថ្នាំ​នេះ​បន្ត​ទៀត​។

ថ្នាំ​ព្យាបាល​បញ្ហា​ក្រពេញ​ទី​រ៉ូ​អ៊ីត​
ថ្នាំ​ព្យាបាល​បញ្ហា​ក្រពេញ​ទី​រ៉ូ​អ៊ីត​មួយចំនួន ដូចជា Thiouracil និង Thiourea អាច​បង្ក​ជា​ជំងឺ​មុន​ដែរ​។ ថ្នាំ​ទាំង​នេះ នឹង​ចេញ​ឲ្យប្រើ បើសិនជា​ក្រ​ពេញទី​រ៉ូ​អ៊ីត មិន​បញ្ចេញ​អ័រម៉ូន​បាន​គ្រប់គ្រាន់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។