តា​វ័យ ៦០ ឆ្នាំ រំលោភ​ក្មេងស្រី ៤ នាក់ ពេល​ទៅ​មើល​ទូរទស្សន៍​ផ្ទះ​គាត់​ ​

បុរសម្នាក់ត្រូវបានកងកម្លាំងនគរបាលស្រុកបវិលឃាត់ខ្ឡួននៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ នេះបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីក្មេងស្រី ៤ នាក់ដែលបានប្តឹងថាលោកតាល្មោភកាមមួយរូបនេះបានរំលោភពួកនាងនាពេលកន្លងទៅ ។

លោកវរសេនីយ៍ត្រី អឿម ទិត្យ អធិការនគរបាលស្រុកបវេលបានឲ្យដឹងថានៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកបវេល ខេត្តបាត់ដំបង បានទទួលពាក្យបណ្តឹងពីឈ្មោះ ឡើយ ដារា ភេទប្រុស អាយុ ៦៤ ឆ្នាំ រស់នៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល មានករណីរំលោភសេពសន្ថវ: បង្កដោយជនសង្ស័យឈ្មោះ ដឹក ជា ភេទប្រុស អាយុ ៦០ ឆ្នាំ រស់នៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង លើអនីតិជន ៤ នាក់ កាលពីខែមីនា ឆ្នាំ២០១៥ ។

ជនរងគ្រោះទាំងបួននាក់ទី ១-ឈ្មោះ សៅ ស្រីនិច អាយុ ១៦ ឆ្នាំ , ២-ឈ្មោះ ឡើយ លីហ្សា អាយុ ១៤ ឆ្នាំ ៣-ឈ្មោះ នឿត អាយុ ១៤ ឆ្នាំ ៤-ឈ្មោះ លក្ខ អាយុ ១៥ ឆ្នាំ អ្នកទាំង ៤ រស់នៅភូមិ រូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ។

លោកអធិការបានបញ្ជាក់ឲ្យដឹងថា ករណីរំលោភនេះកើតឡើងនៅថ្ងៃខែផ្សេងៗគ្នា ចំពោះមូលហេតុពេលជនរងគ្រោះទៅមើលទូរទស្សន៍ពេលយប់នៅនឹងផ្ទះជនសង្ស័យហើយគេក៏មានឱកាសចាប់រំលោភពេលពួកនាងៗត្រឡប់ទៅផ្ទះវិញ ។

ក្រោយពីទទួលបានពាក្យបណ្តឹងរួចសមត្ថកិច្ចបានចុះស្រាវជ្រាវនិងសុំការអនុញ្ញាតពីព្រះរាជអាជ្ញាសុំឃាត់ខ្លួនជនសង្ស័យឈ្មោះ ដឹក ជា ភេទប្រុស អាយុ ៦០ ឆ្នាំ រស់នៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ពីបទរំលោភសេពសន្ថវៈដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ សុថាត់

ប្រភព៖ pmhotnews

  • តា​វ័យ ៦០ ឆ្នាំ រំលោភ​ក្មេងស្រី ៤ នាក់ ពេល​ទៅ​មើល​ទូរទស្សន៍​ផ្ទះ​គាត់​ ​已关闭评论
  • 20 views
  • Hide Sidebar
    A+
Publish on:2016/06/03  Category:កំសាន្ត
Tags: