Ronaldo បរិច្ចាគ​ប្រាក់​ឈ្នះ​ UCL ទាំង​អស់ ​ឲ្យ​អង្គការ​មនុស្សធម៌

Cristiano Ronaldo តារាឆ្នើមក្រុម Real Madrid បានបង្ហាញកាយវិការដ៏ល្អ ធ្វើឲ្យអ្នកគាំទ្រវិស័យបាល់ទាត់ស្ញប់ស្ញែងទៀតហើយ បន្ទាប់ពីរូបគេបរិច្ចាគប្រាក់រង្វាន់បន្ថែម ដែលបានមកពីការឈ្នះពាន UEFA Champions League ទាំងអស់ ជូនដល់អង្គការមនុស្សធម៌មួយ។

Ronaldo បរិច្ចាគ​ប្រាក់​ឈ្នះ​ UCL ទាំង​អស់ ​ឲ្យ​អង្គការ​មនុស្សធម៌Ronaldo អបអរឈ្នះពាន UEFA Champions League

អំឡុងពេលអបអរពាន UEFA Champions League លើកទី១១ ជាមួយក្រុមស្ដេចស ក្រោយឈ្នះក្រុម Atletico Madrid កីឡាករជម្រើសជាតិព័រទុយហ្គាល់ CR7 បានចំណាយពេលជាមួយអ្នកគាំទ្រជនពិការ និងបានថតរូបជាមួយពួកគេផងដែរ នៅកីឡដ្ឋាន San Siro ធ្វើឲ្យអ្នកគាំទ្រស្ញប់ស្ញែងពីកាយវិការដ៏ល្អរបស់គេ រួចម្ដងមកហើយ ។

Ronaldo បរិច្ចាគ​ប្រាក់​ឈ្នះ​ UCL ទាំង​អស់ ​ឲ្យ​អង្គការ​មនុស្សធម៌

យ៉ាងណាមិញ ប្រភពថ្មីមួយទៀត មកពីអ្នកសារព័ត៌មានអេស្ប៉ាញ Pipi Estrada របស់ Independent បានឲ្យដឹងថា ខ្សែបម្រើប្រយុទ្ធដែលជា Top Scorer នៅ UEFA Champions League រូបនេះ បានបរិច្ចាគប្រាក់រង្វាន់បន្ថែមរបស់គេទាំងអស់ចំនួន ៦០០០០០អឺរ៉ូ (៦៦៨៧៩០ដុល្លារ) ជូនដល់អង្គការមនុស្សធម៌ក្រៅរដ្ឋាភិបាល (NGO)៕

ប្រភព៖ sabay

  • Ronaldo បរិច្ចាគ​ប្រាក់​ឈ្នះ​ UCL ទាំង​អស់ ​ឲ្យ​អង្គការ​មនុស្សធម៌已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/06/03  Category:កំសាន្ត
Tags: