ជិះ​ម៉ូតូ​លឿន​ពេល​យប់​ ចាំង​ភ្លើង​រថយន្ត​ពី​មុខ​ បុក​គោយន្ត​កន្ត្រៃ​ពី​ក្រោយ ​ជង់​ក្ដារ​ជាប់​ដើម​ទ្រូង​របួស​ធ្ងន់

ជិះ​ម៉ូតូ​លឿន​ពេល​យប់​ ចាំង​ភ្លើង​រថយន្ត​ពី​មុខ​ បុក​គោយន្ត​កន្ត្រៃ​ពី​ក្រោយ ​ជង់​ក្ដារ​ជាប់​ដើម​ទ្រូង​របួស​ធ្ងន់

ឧត្តរមានជ័យ​ ៖​ បុរស​ម្នាក់​ បាន​រង​របួស​ធ្ងន់​ ដោយ​ជង់​នឹង​បន្ទះ​ក្ដារ​នៃ​ទ្រុង​គោយន្ត​កន្ត្រៃ​ពីក្រោយ ​ ខណៈ​ពេល​​​​កំពុង​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ហើយ​មាន​ភ្លើង​ហ្វា​រថយន្ត​បញ្ច្រាស​ទិស​គ្នា​ចាំង​ចំ​ភ្នែក​មិន​អាច​មើល​ខាងមុខ​ឃើញ​នោះ។
ហេតុការណ៍​នេះ​ បាន​កើត​ឡើង​ នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២ ខែ​មិថុនា​ ឆ្នាំ​២០១៦ នៅ​លើ​ផ្លូវជាតិ​លេខ​៥៦ ស្ថិតនៅ​ខាងជើង​ភូមិ​រនាម​ធំ ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ។

សមត្ថកិច្ច ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មាន​​ឈ្មោះ​សារឿន កុយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​ដាច់ ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ។ រូប​គេ ​បើកបរ​ម៉ូតូ​​ម៉ាក​ហុងដា​ឌ្រីម​ សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ ឧ​ត្ត​រ​មានជ័យ​1C-1497។

សមត្ថកិច្ច​បន្ត​ថា​ ក្រោយ​ពេល​កើតហេតុ​ កម្លាំង​ក៏បាន​ពិនិត្យ​មើល​ឃើញ​ឈើ​បន្ទះ​ក្ដារ​ដោត​ជាប់​លើ​ដើម​ដោះ​ខាង​ឆ្វេង​​ជនរងគ្រោះ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​សង្គ្រោះ​ ដោយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ឧត្តរមានជ័យ។ ដោយឡែក​អ្នកបើកបរ​គោយន្ត​កន្ត្រៃ ក្រោយ​កើតហេតុ​​ ​ក៏បាន​បើក​គោយន្ត​​​រត់​គេច​ខ្លួន​បាត់​ ដោយ​សុវត្ថិភាព ហើយ​សមត្ថកិច្ច យើង​កំពុង​ស្រាវជ្រាវ រក​គោ​យន្ត​កន្ត្រៃ​​នោះ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់៕