តើ​អ្នក​ចេះ​ប្រើ​បង្គន់ ត្រឹមត្រូវ​ហើយ​ឬ​នៅ ដើម្បី​កុំឲ្យ​មាន​បញ្ហា​សុខភាព​?

តើ​អ្នក​ចេះ​ប្រើ​បង្គន់ ត្រឹមត្រូវ​ហើយ​ឬ​នៅ ដើម្បី​កុំឲ្យ​មាន​បញ្ហា​សុខភាព​?

​ការ​អង្គុយ​បន្ទោរ​បង់​លើ​ចាន់​បង្គន់ អាច​បង្ក​ជា​បញ្ហា​សុខភាព​ច្រើន ដូចជា​មហារីក​ពោះវៀនធំ ជំងឺ​រលាក​ពោះវៀន និង​ឬ​ស​ដូង​បាត​ជាដើម​។ សម្រាប់​មនុស្ស​កាលពី​ជំនាន់​មុនៗ​ឃើញថា ពួកគេ​អាច​ការពារ បញ្ហា​ទាំងអស់​ខាងលើ​បាន បែប​ធម្មជាតិ​ទៅវិញ​។

​សម្រាប់​ការរស់នៅ​ក្នុង​យុគ្គសម័យ​ទំនើប គឺ​វា​បាន​ផ្តល់​ឲ្យ​យើង នូវ​ភាពងាយស្រួល​ច្រើន មិន​ថា​ការ​បន្ទោរ​បង់​នៅ​កន្លែង​ណា​នោះទេ ប៉ុន្តែ ផល​អវិជ្ជមាន​មួយ​នោះ​គឺថា យើង​អង្គុយ​បន្ទោរ​បង់​មិនបាន​ត្រឹមត្រូវ នឹង​នាំឲ្យមាន​បញ្ហា​សុខភាព ដូចខាងក្រោម​នេះ ៖

ជំងឺ​ផ្សេងៗ​
​ការសិក្សា​ខ្លះ​បានបញ្ជាក់​ថា ជំហរ​នៃ​ការ​អង្គុយ​លើ​ចាន​បង្គន់​ដើម្បី​បន្ទោ​របង់ អាច​នាំឲ្យ​កើត​ជំងឺមហារីក​ពោះវៀន​ធំ ជំងឺ​រលាក​ពោះវៀន ឬ​ស​ដូង​បាត និង​បញ្ហា​សុខ​ភាព​ផ្សេងៗ​ទៀត​។

​បង្គន់​សម័យ​ទំនើប ជំរុញ​ដល់​ការ​រលាក​ពោះវៀន​កាន់តែខ្លាំង​
របៀប​នៃ​ការ​អង្គុយ​បន្ទោ​របង់ លើ​ចាន​បង្គន់​សម័យ​ទំនើប ច្រើន​តែ​មិន​ធ្វើឲ្យ​បន្ទោរបង់​បាន​អស់​ល្អ​ទេ ហើយ​ការ​ដែល​មាន​ករណី​នេះ កើតឡើង​ញឹកញាប់ វា​នឹង​ជំរុញ​ដល់​ដំណើរការ​រលាក​ជាច្រើន​ប្រភេទ​ក្នុង​ពោះវៀន​។

បង្គន់​សម័យ​ទំនើប ជា​ហេតុផល​មួយ នាំឲ្យ​កើត​ជំងឺឬ​សដូង​បាត​
អ្នក​គួរតែ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែនទែន នៅ​ពេល​អ្នក​អង្គុយ​បន្ទោរ​បង់​នៅ​លើ​ចាន​បង្គន់ បើសិន​ជា​សរសៃឈាម​វ៉ែន​នៅ​ចុង​ពោះវៀនធំ មាន​ការបង្ក​រោគ​ហើយ វា​នឹង​នាំឲ្យ​កើត​ជំងឺឬ​សដូង​បាត​។ ជាមួយគ្នានេះដែរ ចូរ​ចៀសវាង​ការ​អង្គុយ​បន្ទោរ​បង់​យូរពេក​។

ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូត
ការ​អង្គុយ​លើ​ចាន​បង្គន់ ក៏​នាំឲ្យ​កើត​បញ្ហា​ដូចគ្នា នឹង​ជំងឺ​នៅលើ​ផ្លូវ​ទឹក​ម៉ូត​លើ​ស្ត្រី​ដែរ​។ ប្លោកនោម​របស់​ស្ត្រី គឺ​មិន​អាច​បញ្ចេញ​ទឹកនោម​អស់​ទាំងស្រុង​ឡើយ ដូច្នេះ វា​អាច​បង្ក​ជាការ​រលាក​នៅ​ផ្លូវទឹក​ម៉ូត​នេះ​បាន​យ៉ាង​ងាយ​នៅ​។

​បញ្ហា​មក​រដូវ​
រឿង​នេះ​មិន​ខុសគ្នា​នឹង​ផ្លូវទឹក​ម៉ូត​ទេ គឺ​ការ​អង្គុយ​បន្ទោ​របង់​នៅលើ​ចាន​បង្គន់ មិន​ត្រឹមតែ​ដាក់​សម្ពាធ​ពេញលេញ នៅលើ​សាច់ដុំ​អាង​ត្រគាក​ទេ តែ​ក៏​ធ្វើឲ្យ​ឈាមរដូវ សល់​ក្នុង​ទ្វារមាស​ច្រើន ដែល​ជាហេតុ​នាំឲ្យមាន ការបង្ក​រោគ​ដោយ​បាក់តេរី Staphylococci បាន​ទៀត​។

ទាក់ទង​នឹង​ជំងឺ​គាំងបេះដូង​
តាម​ការសិក្សា​មួយ​ចំនួន​បានឲ្យដឹងថា ការ​អង្គុយ​បន្ទោរ​បង់​នៅ​លើ​ចាន​បង្គន់​សម័យ​ទំនើប គឺ​ប្រឈម​កាន់តែខ្លាំង នឹង​ជំងឺ​គាំងបេះដូង ដោយសារ​តែ​កាលណា​អង្គុយ​កាន់តែ​យូរ វា​នឹង​ធ្វើឲ្យ​សរីរាង្គក្នុង​រាងកាយ​ទាំងមូល ធ្វើការ​កាន់តែ​ខ្លាំង​ដែរ​។

ដំណោះស្រាយ​
សម្រាប់​អ្នក​ដែល​ពិបាក​ក្នុងការ​នោម ឬ​បន្ទោ​របង់​នោះ ពួក​គេ​គួរតែ​ប្រើ​កៅអី​ខ្លី​មួយ ឬ​ពីរ​បន្ថែម ដើម្បី​ដាក់​ទ្រ​ជើង​ពួកគេ នៅពេល​អង្គុយ​បន្ទោ​របង់ ព្រោះ​វា​ជា​លក្ខណៈ​ល្អ​មួយ ដើម្បី​ជំរុញ​ដល់​របៀប​នៃ​ការ​បន្ទោ​របង់​បែប​ធម្មជាតិ​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។