​នេះ​ជា​គ្រោះថ្នាក់ នៃ​ការនិយាយ​ទូរស័ព្ទ​បណ្តើរ​បញ្ចូល​ថ្ម​បណ្តើរ​

​នេះ​ជា​គ្រោះថ្នាក់ នៃ​ការនិយាយ​ទូរស័ព្ទ​បណ្តើរ​បញ្ចូល​ថ្ម​បណ្តើរ​

​សព្វថ្ងៃនេះ មនុស្ស​យើង​ភាគច្រើន សុទ្ធ​តែ​ប្រើប្រាស់​ទូរស័ព្ទ​ឆ្លាត​វៃ ហើយ​វា​ក៏​ធ្វើឲ្យ​ជីវិត​យើង រស់នៅ​កាន់តែ​ងាយស្រួល​ដែរ ប៉ុន្តែ វា​ក៏​មាន​គ្រោះថ្នាក់​ច្រើន​ដល់​យើង​ដែរ​។ ឧទាហរណ៍ អ្នក​មិនគួរណា​ប្រើប្រាស់​ទូរស័ព្ទ ខណៈពេល​កំពុង​តែ​បញ្ចូល​ថ្ម​ឡើយ​។ ជាក់ស្តែង រឿង​ពិត​ប្រាកដ​មួយ ដែល​កើតឡើង​ទៅ​លើ​ក្មេង​ជនជាតិ​ឥណ្ឌា​ម្នាក់ ដែល​រងរបួស​យ៉ាងធ្ងន់ធ្ងរ នៅ​លើ​ដៃ​របស់​គេ ដោយសារ​តែ​គេ​កំពុង​តែ​កាន់​ទូរស័ព្ទ​និយាយ ខណៈពេល​កំពុង​តែ​បញ្ចូល​ថ្ម​។​

​មាន​មនុស្ស​ជាច្រើន​ជឿថា នៅពេល​ថ្ម​ទូរស័ព្ទ​អស់ ទូរស័ព្ទ​នោះ​នឹង​បញ្ចេញ​កាំរស្មី​វិទ្យុ​សកម្ម​របស់​វា ទៅ​ខាងក្រៅ​កាន់តែច្រើន​។ យ៉ាងណាមិញ ទូរស័ព្ទ​ដែល​សល់​ថ្ម​តិច​បំផុត​នោះ មិនគួរណា​លើក​និយាយ​ឡើយ ព្រោះ​តែ​វា​មាន​សេវា​ខ្សោយ​។ នៅពេល​ទូរស័ព្ទ​ឆ្លាត​វៃ​អ្នក មាន​សេវា​ខ្សោយ វា​នឹង​ធ្វើការ​កាន់តែខ្លាំង ដូច្នេះ វា​នឹង​ត្រូវ​បញ្ចេញ​កាំរស្មី​វិទ្យុសកម្ម​របស់ខ្លួន​កាន់តែ​ច្រើន​ដែរ​។ មានន័យ​ថា អ្នក​គួរតែ​ដាក់​ទូរស័ព្ទ​នោះ​ឲ្យ​ឆ្ងាយ​ពី​ខ្លួន ជាពិសេស ពេល​ជិះ​ជណ្តើរ​យន្ត នៅតាម​ទីជនបទ ឬ​កន្លែង​ណា​ផ្សេងៗ​ទៀត ដែល​គិតថា​មាន​សេវា​ទូរស័ព្ទ​តិច​។

យ៉ាងណាមិញ អ្នក​ក៏​គួរតែ​ចៀសវាង ការប្រើប្រាស់​ឆ្នាំង​សាក​ទូរស័ព្ទ​ដែល​ក្លែងក្លាយ ព្រោះ​វា​អាច​ប្រឈម នឹង​ការ​ផ្ទុយ​បាន​គ្រប់ពេល ហើយ​គ្រោះថ្នាក់​ដល់​អ្នកប្រើប្រាស់​ទៀ​ត​។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន​ធំៗ​ជាច្រើន​ដូចជា Samsung ក៏​កំពុងតែ​ណែនាំ ដល់​អតិថិជន​របស់​ខ្លួន កុំឲ្យ​ប្រើប្រាស់​ឆ្នាំង​សាកទូរ​ស័ព្ទ ដែល​មិនមែន​មក​ជាមួយ​ទូរស័ព្ទ​ពី​នាយ​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។