ក្រុមនារីហ្វីលីពីន ទម្លាក់ក្រុមកម្ពុជា ដើម្បីឡើងទៅវគ្គបន្តជាមួយថៃ

ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាអាយុក្រោម១៤ឆ្នាំ បានធ្លាក់ចេញពីការប្រកួតជម្រុះពានរង្វាន់ AFC U-14 Girls Regional Championship 2016 បន្ទាប់ពីពួកគេបានចាញ់ក្រុមជម្រើសជាតិនារីហ្វីលីពីន ១-០ ក្នុងការប្រកួតកាត់សេចក្តី នៅលើទឹកដីប្រទេសឡាវ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ម្សិលមិញ។
mm1

ការចាញ់ក្រុមនារីហ្វីលីពីន ១-០ បានធ្វើឲ្យក្រុមនារីកម្ពុជា បានធ្លាក់ចេញពីការប្រកួតជាមួយលទ្ធផលសរុបទាំង៣ប្រកួតគឺឈ្នះ១ និងចាញ់២ប្រកួត។ រីឯក្រុមម្ចាស់ផ្ទះឡាវ ក៏បានធ្លាក់ចេញពីការប្រកួតនេះដែរ ខណៈពួកគេបានចាញ់ជាលើកទី៣ ក្រោមស្នាដៃក្រុមនារីថៃ ២-០ កាលពីម្សិលមិញនោះដែរ ហេតុនេះក្រុមនារីហ្វីលីពីន និងក្រុមនារីថៃ ត្រូវឡើងទៅវគ្គបន្តតំណាងឲ្យពូលA។
mm3

ដោយឡែក ក្រុមនារីមីយ៉ាន់ម៉ា បានបន្តយកឈ្នះក្រុមនារីសិង្ហបុរី ១-០ កាលពីម្សិលមិញនោះដែរ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ១ប្រចាំពូលB ខណៈក្រុមម៉ាឡេស៊ី បានស្មើក្រុមនារីវៀតណាម ០-០ ហើយលទ្ធផលនេះបានជួយឲ្យក្រុមនារីវៀតណាម ឡើងទៅវគ្គបន្តជាមួយក្រុមនារីមីយ៉ាន់ម៉ា ឯក្រុមនារីម៉ាឡេស៊ី ត្រូវធ្លាក់ចេញពីការប្រកួតនេះជាមួយក្រុមនារីសិង្ហបុរី៕

khmersport