ពិតជាគួរឲ្យសរសើរ! ស្ដេចប៊ូតង់ អង្គុយធ្វើម្ហូបឲ្យ ក្មេងៗសិស្សសាលា

បូ៊តង់៖ នៅពេលដែលអ្នកគិតឃើញដល់ស្ដេច អ្នកប្រាកដជាស្រមៃថា ពួកគេនឹងរស់នៅក្នុងជីវភាពដ៏ហឺហារ និងសុខស្រួល ប៉ុន្ដែសម្រាប់ស្ដេចនៃប្រទេសបូ៊តង់វិញ គឺពិតជាមានរឿងខុសប្លែកពីគេ។ ក៏ដូចជា កាលពីពេលថ្មីៗនេះ រូបភាពស្ដេចបូ៊តង់ ព្រះអង្គ Jigme Wangchuck ត្រូវបានគេផ្សព្វផ្សាយពេញបណ្ដាញសង្គម Twitter និងក្លាយជាប្រធានបទដ៏ចាប់អារម្មណ៍ ដោយសារតែនេះជារឿង ដែលមនុស្សជាច្រើន មិននឹកស្មានដល់។ 

The Dragon King ឬជាភាសាខ្មែរថា ស្ដេចនាគ ដែលជាឈ្មោះដ៏ពេញនិយមរបស់ព្រះអង្គ ត្រូវបានគេថតជាប់ពេលកំពុងតែធ្វើម្ហូប។ នៅក្នុងនោះបានឲ្យដឹងថា ព្រះអង្គកំពុងតែចិតខ្ទឹមបារាំង និងម្ទេស ដើម្បីរៀបចំអាហារសម្រាប់ សហគមន៍សិស្សសាលាក្មេងៗ នៅទីក្រុងតូច Mongar ដោយខ្លួនព្រះអង្គផ្ទាល់។ 

គួរបញ្ជាក់ថា កាលពីពេលកន្លងទៅនេះ ព្រះអង្គម្ចាស់ ក៏មានព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍ និងបានធ្វើឲ្យមនុស្សជាច្រើននៅក្នុងពិភពលោក នាំគ្នាកោតសរសើរដល់រូបព្រះអង្គគ្រប់ៗគ្នា ដែលព្រះអង្គបានដាំកូនឈើ ១០៨,០០០ ដើម ដើម្បីអបអរថ្ងៃចាប់កំណើត របស់កូនប្រុសរបស់ព្រះអង្គ។ សម្រាប់ សកម្មភាពមួយនេះអាចបញ្ជាក់ថា ព្រះអង្គជាអ្នកស្រឡាញ់ និងថែទាំបរិស្ថានជុំវិញខ្លួន ហើយព្រះអង្គក៏មានទឹកចិត្ដប្រឹងប្រែង ក្នុងការធ្វើឲ្យពិភពលោកមួយនេះ កាន់តែក្លាយជាកន្លែងដ៏ល្អប្រសើរជាងមុនទៀត។

ខាងក្រោមនេះជាចំណុចដ៏ចាប់អារម្មណ៍ ពីប្រទេសប៊ូតង់៖

១.​ពាក្យថា ប៉ូតង់ បកប្រែថា “Land of the Thunder Dragon” ដែលជាពាក្យបានមក ក្រោយពីមានព្យុះបោកបក់ មកជាញឹកញាប់ពី ហិមាល័យ។

២. ព្រះរាជាណាចក្រប៊ូតង់ គឺយកចិត្ដទុកដាក់ និងការពារបរិស្ថានជាខ្លាំង។ នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ បានចែងថា យ៉ាងហោចណាស់ ៦០%នៃផ្ទៃប្រទេស ត្រូវតែមានព្រៃឈើ ខណៈដែលសព្វថ្ងៃនេះ ៧២%នៃផ្ទៃប្រទេសនេះ គឺបានគ្របដណ្ដប់ដោយព្រៃឈើ។

៣. ប៉ូតង់ជាប្រទេសតែមួយគត់ ក្នុងពិភពលោក ដែលស្រូបយកឧស្ម័នកាបូនិច ជាជាងបញ្ចេញចោល និងជាប្រទេសតែមួយគត់ដែលនាំចេញ ថាមពលកកើតឡើងវិញ ដែលជាវារីអគ្គិសនី។

៤. រាជធានីធំរបស់ប្រទេសប៊ូតង់គឺ Thimphu ដែលជារាជធានីតែមួយគត់ ក្នុងពិភពលោក ដែលគ្មានភ្លើងស្ដុប។

៥. នៅក្នុងប៊ូតង់ ប្រជាជនទាំងឡាយ ត្រូវតែកើនអាយុ ១ឆ្នាំ​ដូចៗគ្នា នៅក្នុងថ្ងៃឆ្លងឆ្នាំ ជាផ្លូវការ ដើម្បីកុំឲ្យនរណាម្នាក់ ភ្លេចខួបកំណើតរបស់នរណាម្នាក់បាន។

៦. ថង់ប្លាស្ទិក ត្រូវបានហាមឃាត់មិនឲ្យមាន តាំងពីឆ្នាំ១៩៩៩ និងឆ្នាំ ២០០៤ ប៊ូតង់បានក្លាយជាប្រទេសដំបូងគេ នៅក្នុងពិភពលោក មិនឲ្យមានថ្នាំជក់។

៧. មួយភាគបីនៃចំនួនប្រជាជនប៊ូតង់ គឺមានអាយុក្រោម ១៤ឆ្នាំ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ពិតជាគួរឲ្យសរសើរ! ស្ដេចប៊ូតង់ អង្គុយធ្វើម្ហូបឲ្យ ក្មេងៗសិស្សសាលា
រូបភាពស្ដេចប៉ូតង់ធ្វើម្ហូប

ពិតជាគួរឲ្យសរសើរ! ស្ដេចប៊ូតង់ អង្គុយធ្វើម្ហូបឲ្យ ក្មេងៗសិស្សសាលា
រូបភាព ក្រុមគ្រួសារព្រះអង្គ