អាជ្ញាធរ​​​ថៃ​រក​ឃើញ​​ស្បែក​ខ្លា​ និង​វត្ថុ​សក្ដិសិទ្ធិ​​​​​​នៅ​វត្ត ​Tiger Temple

​​​​​អាជ្ញាធរ​​​​​​​សត្វ​ព្រៃ​ថៃ​​​​រឹប​អូស​បាន​​​ស្បែក​ខ្លា​​ ២​ក្បាល​​​ និង​វត្ថុ​សក្ដិសិទ្ធិ​​​​​​​​ពី​ស្បែក​ខ្លា​​រាប់​រយ​​​​ ​នៅ​ក្នុង​​​រថយន្ត​​ Pick up ​​មួយ​​គ្រឿង​​ដែល​​​ព្យាយាម​​​លួច​​បើក​ចេញ​​​​ពី​វត្ត​ចិញ្ចឹម​​ខ្លា​ Tiger Temple។​

 

អាជ្ញាធរ​​​ថៃ​រក​ឃើញ​​ស្បែក​ខ្លា​ និង​វត្ថុ​សក្ដិសិទ្ធិ​​​​​​នៅ​វត្ត ​Tiger Temple

​​​

រថយន្ត​​​​​​​សង្ស័យ​​​មាន​​​​កម្មករ​​​​​​ក្នុង​​វត្ត​​ចំនួន​ ​២នាក់ ​និង​​លោក​សង្ឃ​​មួយ​អង្គ​​​ ​ដែល​​​បុគ្គលិក​​​​​នាយកដ្ឋាន​​ឧទ្យាន​ជាតិ​​​ ​​ក្រុម​អភិរក្ស​​​​សត្វ​ព្រៃ​ចាប់​បាន​ ​ពេល​​​ចាក​ចេញ​​ពី​វត្ត។ ​​​​​​​​កម្មករ​​​​​​​ម្នាក់​​​​​​​​​និយាយ​ថា​​​​ ​មាន​សង្ឃ​​មួយ​អង្គ​​​​​​ក្នុង​វត្ត​ចិញ្ចឹម​ខ្លា Pa Luang Ta Mahabua ​បាន​បញ្ជា​​​ពួក​​គេ​​ឲ្យ​​ដឹក​​របស់​ទាំង​នេះ​​​​​​​​ចេញ​ពី​​បន្ទប់​របស់​គាត់​​។​ ​កម្មករ​​​​ដដែល​​មិន​ប្រាប់​ថា​​ពួក​គេ​ដឹក​ទៅ​ទី​ណា​ទេ។

 

​​​​​​​​ការ​ប៉ុនប៉ង​​ដឹក​ចេញ​​​​នេះ​ធ្វើ​ឡើង​​​​​ ​ទោះ​បី​ជា​មាន​​​ការ​រឹត​បន្តឹង​សន្តិសុខ​ដែល​ដាក់​ដោយ​​មន្ត្រី​សត្វ​ព្រៃ ​​​ប៉ូលិស និង​ទាហាន​​​​​​​​ប្រចាំ​ស្រុក​​ Sai Yok ​​ខេត្ត​​កាចាណា​បុរី​។ ​​​ក្រោយ​​រក​ឃើញ​​សាកសព​​កូន​​ខ្លា​​ចំនួន​ ៤០ក្បាល​ ​កាល​​​ពី​ថ្ងៃ​ទី​​១​មិថុនា ​នៅ​ថ្ងៃ​ទី​ ២​​អាជ្ញាធរ​បាន​សម្រេច​​​​​រឹប​​​អូស​​ខ្លា​​​នៅ​​រស់​​ចំនួន​ ១៣៧ក្បាល​​​​​ចេញ​ពី​វត្ត​​ភ្លាម​ៗ​ ទៅ​កាន់​​​​មជ្ឈ​មណ្ឌល​​​​​សត្វ​ព្រៃ​ Khao Son និង​​ Khao Prathap ​ក្នុង​ខេត្ត​​រាជ​បុរី​​​​​​។ ​​ខ្លា​​នៅ​សល់​​ប៉ុន្មាន​​ គេ​​នឹង​​​​​នាំចេញ​​ឲ្យ​អស់​​​ក្នុង​​សប្ដាហ៍​នេះ​ទៀត​ផង​។

 

បើ​តាម​កាសែត​ AP ​សង្ឃ​​​ និង​​​កម្មករ​​​ខាង​លើ​ត្រូវ​ចាប់​ខ្លួន​ ​និង​ចោទ​ប្រកាន់​​ពី​បទ​​រក្សា​ទុក​​​សត្វ​ព្រៃ​​​​ដោយ​​ខុស​ច្បាប់ ហើយ​សង្ឃ​នឹង​ត្រូវ​ចាប់​ផ្សឹក​៕

 

អាជ្ញាធរ​​​ថៃ​រក​ឃើញ​​ស្បែក​ខ្លា​ និង​វត្ថុ​សក្ដិសិទ្ធិ​​​​​​នៅ​វត្ត ​Tiger Temple

 

អាជ្ញាធរ​​​ថៃ​រក​ឃើញ​​ស្បែក​ខ្លា​ និង​វត្ថុ​សក្ដិសិទ្ធិ​​​​​​នៅ​វត្ត ​Tiger Temple

 

អាជ្ញាធរ​​​ថៃ​រក​ឃើញ​​ស្បែក​ខ្លា​ និង​វត្ថុ​សក្ដិសិទ្ធិ​​​​​​នៅ​វត្ត ​Tiger Temple

 

ចុចអាន៖ រក​ឃើញ​សាកសព​កូន​​ខ្លា​​រាប់​សិប​ក្បាល​​​ នៅ​​វត្ត​​​ថៃ​ល្បី​​ចិញ្ចឹម​ខ្លា

 

ប្រែ​សម្រួល៖ ឡេង​ ភារុណ
ប្រភព៖ Bangkok Post