​ចាន់ វឌ្ឍនាកា សុំ​ទោស​អ្នក​គាំទ្រ​កម្ពុជា​ពី​ចម្ងាយ

​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា ចាន់ វឌ្ឍនាកា បាន​​សរសេរ​លើ Status សុំ​ទោស​ទៅ​កាន់​អ្នក​គាំទ្រ​កម្ពុជា បន្ទាប់​ពី​រូប​គេ​ទាត់បាល់​ប៉េណាល់​ទី​​មិន​ចូល​ កាល​ពី​យប់​មិញ​នៅ​លើ​ទឹក​ដី​​ឆាយនីស​តៃប៉ិ សម្រាប់​​​ការ​ប្រកួត​វគ្គ​ជម្រុះ​បឋម​ពាន​រង្វាន់​ AFC ​Asian Cup 2019 ​ជើង​ទី​១។

 ​ចាន់ វឌ្ឍនាកា សុំ​ទោស​អ្នក​គាំទ្រ​កម្ពុជា​ពី​ចម្ងាយកីឡាករ ចាន់ វឌ្ឍនាកា

 

​​​​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​បឹង​កេត​អង្គរ​ ចាន់ វឌ្ឍនាកា បាន​សរសេរ​លើ​ Status ​របស់​​ខ្លួន​ថា ៖ « ខ្ញុំ​ពិត​ជា​សុំ​ទោស ដែល​ថ្ងៃ​នេះ​ខ្ញុំ​ធ្វើ​អោយ​បាត់បង់​ឱកាស​ដល់​ល្អ​មួយ​នេះ ខ្ញុំ​ពិត​ជា​សោក​ស្ដាយ»។ ​​ការ​និយាយ​បែប​នេះ​បន្ទាប់​ពី​​កម្ពុជា​ទទួល​បាន​បាល់​​ពិន័យ ១១​ម៉ែត្រ​ ហើយ​ វឌ្ឍនាកា ជា​អ្នក​ទទួល​​ទាត់​ ប៉ុន្តែ​​គេ​ធ្វើ​មិន​បាន​សម្រេច​ ​ដោយ​ត្រូវ​​​អ្នក​ចាំ​ទី​អាច​ជួយ​សង្គ្រោះ​បាន។

 

​កម្ពុជា នឹង​ទទួល​ ​ឆាយ​នីស​ត៉ៃប៉ិ សម្រាប់​​កម្មវិធី​ប្រកួត​ខាង​លើ​​នា​ជើង​ទី២ ថ្ងៃ​ទី៧ ខែ​មិថុនា ឆ្នាំ​២០១៦ នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕

 

​ចាន់ វឌ្ឍនាកា សុំ​ទោស​អ្នក​គាំទ្រ​កម្ពុជា​ពី​ចម្ងាយ

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​