រំលោភ​បាន​បី​ថ្ងៃ​ជាប់អន្ទាក់​ប៉ូលីស​

Videos


មានករណីរំលោភសេពសន្ថវៈមួយត្រូវបានប៉ូលីសតាមប្រមាញ់រយៈពេលបីថ្ងៃមកហើយដែរ ទីបំផុតប៉ូលីសចាប់បានជនល្មើសកាលពីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០១៦ នៅចំណុចតារាងបាល់ទះ ផ្លូវលំ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាធានីភ្នំពេញ។

 

នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ីន ច័ន្ទបូរ៉ា ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ ។

ការឃាត់ខ្លួននេះពីបទរំលោភសេពសន្ថវៈតាមបណ្តឹងជនរងគ្រោះឈ្មោះ ស៊ីម មុំ ភេទ ស្រី អាយុ ២៣ ឆ្នាំមុខរបរកម្មការិនីរោងចក្រកាត់ដេរស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ១៨:៣០ នាទី ថាជនល្មើសបាននៅចំណុចក្នុងផ្ទះសំណាក់ ហេងសេង ក្នុងបន្ទុប់ជួលរបស់នាងនៅផ្លូវបេតុង ភូមិ ដំណាក់ធំ២ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ពេលចាប់ខ្លួនជនសង្ស័យមានម៉ូតូមួយគ្រឿងម៉ាកប៊ូហ្សា ពណ៍ខ្មៅ បិទស្កុតខៀវ ពាក់ស្លាកលេខ ភ្នំពេញ1BZ 7833 លេខតួ 70324 ,ទូរស័ព្ទដៃ ចាស់មួយគ្រឿង និង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១ សន្លឹក ៕ សុថាត់