ស្រ្តីម្នាក់​ប្រទះឃើញ​ស្រោមអនាម័យ​ប្រើ​រួច​នៅ​ក្នុង​​នំប៉័ង hog dog ដែល​បាន​ទិញ​ពី​ផ្សារ​ទំនើប

ស្រ្តីម្នាក់នៅក្នុងប្រទេសអាហ្សង់ទីន បានមានអារម្មណ៍ខ្ពើមរអើមស្ទើរក្អួត នៅពេលគាត់ប្រទះឃើញស្រោមអនាម័យត្រូវបានប្រើប្រាស់រួច នៅក្នុងកញ្ចប់នំប៉័ង “hot dog” ។

ស្រ្តីម្នាក់​ប្រទះឃើញ​ស្រោមអនាម័យ​ប្រើ​រួច​នៅ​ក្នុង​​នំប៉័ង hog dog ដែល​បាន​ទិញ​ពី​ផ្សារ​ទំនើបAna Josefina Mender

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ស្រ្តីម្នាក់ឈ្មោះ Ana Josefina Mender រស់នៅក្នុងទីក្រុង San Miguel de Tucuman បានបង្ហោះរូបភាពជាច្រើនៃស្រោមអនាម័យ និង hot dog នៅលើបណ្តាញសង្គម Facebook ក្រោយនាងបានជួបរឿងរន្ធត់ចិត្តបែបនេះ ។

Mender និយាយថា នាងបានទិញនំប៉័ង hot dogs ពីផ្សារទំនើបមួយកន្លែង ស្ថិតនៅក្បែរផ្ទះរបស់នាង ។ នៅពេលមកដល់ផ្ទះ នាងបើកកញ្ចប់ ក៏ស្រាប់តែប្រទះឃើញស្រោមអនាម័យជ្រីវជ្រួញមួយ ។

នាងបន្តថា វាជារឿងគួរឲ្យស្អប់ខ្ពើមបំផុត ដែលនាងពុំធ្លាប់ជួបប្រទះនៅក្នុងកញ្ចប់ hot dogs ។ នាងក៏បានប្តេជ្ញាថា មិនហូបអ្វីៗដែលលក់នៅក្នុងផ្សារទំនើប Luque, ទីកន្លែងដែលនាងបានចោទប្រកាន់ ។

នៅពេលឃើញស្រោមអនាម័យមានលក្ខណៈជ្រីវជ្រួញបែបនេះ, Mender ជឿថា វាត្រូវបានប្រើប្រាស់រួច ៕

  • ស្រ្តីម្នាក់​ប្រទះឃើញ​ស្រោមអនាម័យ​ប្រើ​រួច​នៅ​ក្នុង​​នំប៉័ង hog dog ដែល​បាន​ទិញ​ពី​ផ្សារ​ទំនើប已关闭评论
  • 22 views
  • Hide Sidebar
    A+
Publish on:2016/06/03  Category:វប្បធម៌