បុរសអ្នកមាន លត់ជង្គង់ អង្វរប្រពន្ធវ័យក្មេង ក្រោយនាងដុតកាបូបប្រេនៗ និងចង់លែងលះគ្នា

ចិន៖ ពាក្យចាស់លោកបានពោលថា «លុយមិនអាចទិញស្នេហាបានឡើយ» ដែលពាក្យនេះ បានធ្វើឲ្យបុរសជនជាតិចិន មានទ្រព្យសម្បត្តិស្តុកស្តមម្នាក់ បានយល់ច្បាស់ ពីវាយ៉ាងខ្លាំង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្រ្តីវ័យក្មេង មានរូបសម្រស់ ស្រស់ស្អាតម្នាក់ រស់នៅក្នុងទីក្រុង Guangzhou ប្រទេសចិន បានគំរាមលែងលះប្តីរបស់នាង ដែលមានទ្រព្យសម្បត្តិស្តុកស្តមម្នាក់ បន្ទាប់ពីនាង មានអារម្មណ៍ថាធុញថប់ ចំពោះច្បាប់ទម្លាប់ជាច្រើន នៅក្នុងគ្រួសារខាងប្តី។ ជាមួយគ្នានេះដែរ ស្រ្តីវ័យក្មេងរូបនោះ ថែមទាំងបានដុតសម្ភារៈថ្លៃៗ ដូចជា កាបូបដៃប្រេនៗ ដែលប្តីរបស់នាង បានទិញឲ្យទៀតផង។

ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនោះ បានកើតឡើង កាលពីថ្ងៃច័ន្ទ ទី៣០ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ នៅក្នុងទីក្រុង Guangzhou ប្រទេសចិន ខណៈរូបថតជាច្រើនសន្លឹក បង្ហាញឲ្យឃើញពី ប្តីប្រពន្ធមួយគូនោះ កំពុងឈ្លោះប្រកែកគ្នា ហើយស្រ្តីជាប្រពន្ធ ដុតកាបូបដៃប្រេនៗ ដែលមានតម្លៃថ្លៃៗ និងបុរសជាប្តី លត់ជង្គង់អង្វរលន់តួ ឃាត់ប្រពន្ធមិនឲ្យលែងលះគ្នា នៅខាងក្រៅផ្ទះនោះ ត្រូវបានបង្ហោះ និងចែកចាយ ពាសពេញប្រព័ន្ធផ្សព្វផ្សាយ ក្នុងប្រទេសចិនតែម្តង។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ស្រ្តីជាប្រពន្ធរូបនោះ ត្រូវបានគេស្គាល់ឈ្មោះថា Xiao Tong គឺជានិស្សិត រៀនសាកលវិទ្យាល័យមួយកន្លែង ដែលមានអាយុ ទើបតែ២០ឆ្នាំស្តើងប៉ុណ្ណោះ។ នៅពេលឈ្លោះប្រកែកគ្នា នាង Xiao Tong បានដុតកាបូបដៃប្រេនៗ ក្នុងនោះម៉ាកថ្លៃៗដូចជា Louis Vuitton, Prada និង Hermes ជាដើម។

គួរឲ្យដឹងកាលពីគ្រាដំបូងផងដែរថា នាង Xiao Tong និងប្តីដែលមានរូបរាងសង្ហា ខ្ពស់ និងមានទ្រព្យសម្បត្តិស្តុកស្តម បានជួបគ្នានៅពិធីជប់លៀងរបស់មិត្តភក្តិ ហើយពួកគេទាំង២នាក់ បានរៀបការជាមួយគ្នា បន្ទាប់ពីបានស្គាល់ចិត្តគ្នា អស់រយៈពេល ជាង១ឆ្នាំ។ ប្តីរបស់នាង រស់នៅក្នុងគ្រួសារអ្នកមាន ដែលមានក្រុមហ៊ុនពាណិជ្ជកម្មមួយ ខណៈនាង Xiao Tong រស់នៅក្នុងគ្រួសារក្រីក្រ។ ចាប់តាំងពីរៀបការមក នាង Xiao Tong ត្រូវបានប្តីស្រលាញ់ និងយកចិត្តទុកដាក់យ៉ាងខ្លាំង ថែមទាំងទិញរបស់របរថ្លៃៗឲ្យនាងប្រើទៀតផង។

បើទោះបីជា ទទួលបានការស្រលាញ់ និងផ្គាប់ចិត្តជាច្រើនលើសលុប រួមទាំងទិញរថយន្តស៊េរីទំនើប  និងសម្ភារៈដ៏ប្រណិតទំនើបៗ ឲ្យនាងប្រើក៏ដោយ ក៏នាងនៅតែ មានអារម្មណ៍ថាធុញថប់ ដោយសារតែការរឹតបន្តឹងច្បាប់ទម្លាប់ ដែលប្តី និងគ្រួសារខាងប្តី ដាក់មកលើខ្លួននាងតែម្តង។

គួរបញ្ជាក់ផងដែរថា រូបថតប្តីប្រពន្ធមួយគូនោះ ក៏បានក្លាយជាប្រធានបទ ដ៏ក្តៅគគុកមួយ សម្រាប់អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត នៅលើបណ្តាញសង្គមនានា ក្នុងប្រទេសចិនផងដែរ។

ជាក់ស្តែងដូចជា នៅលើគេហទំព័រចិនមួយ មានមនុស្សជាង ១១១,០០០នាក់ បានសម្តែងមតិផ្ទាល់ខ្លួនរបស់ពួកគេ ចំពោះរូបថតនោះ ដោយអ្នកខ្លះបានសរសេរថា «ស្រ្តីម្នាក់នេះ ចង់រស់នៅក្នុងជីវិតអ្នកមាន  និងទទួលបានការមើលថែទាំ ដូច្នេះគ្មានអ្វីខុសឡើយ ប៉ុន្តែនាងខ្វះវិធីសាស្រ្ត  និងការទទួលខុសត្រូវ ក្នុងការទ្រទ្រង់អាពាហ៍ពិពាហ៍ ដែលនោះហើយ គឺជាអ្វីដែលនាងបានធ្វើខុស»។

ចំនែកឯអ្នកខ្លះបានសម្តែងមតិ បែបចំអកឡកឡឺយថា «បុរសដែលមាន ទ្រព្យសម្បត្តិស្តុកស្តមពិតប្រាកដ  មិនលត់ជង្គង់  អង្វរមនុស្សស្រី បែបនេះឡើយ... ប្រហែលជានាងបានដឹងថា កាបូបទាំងអស់នោះ គឺជាកាបូបក្លែងក្លាយហើយមើលទៅ ទើបសម្រេចចិត្តដុតវាចោល»។

ទោះបីជាយ៉ាងណា មានមនុស្សមួយចំនួន ងឿងឆ្ងល់ថា «តើពួកគេអាចមានអ្នកថតរូប ដ៏ជំនាញមកពីណា ដើម្បីថតរូប ចងក្រងធ្វើជាឯកសារ នៅពេលពួកគេឈ្លោះគ្នាបែបនេះ?»។

យ៉ាងណាក៏ដោយ ប្រភពមិនបានបញ្ជាក់ទេថា តើប្តីប្រពន្ធមួយគូនោះ បានសម្រេចចិត្ត លែងលះគ្នា ឬក៏អត់៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បុរសអ្នកមាន លត់ជង្គង់ អង្វរប្រពន្ធវ័យក្មេង ក្រោយនាងដុតកាបូបប្រេនៗ និងចង់លែងលះគ្នា

បុរសអ្នកមាន លត់ជង្គង់ អង្វរប្រពន្ធវ័យក្មេង ក្រោយនាងដុតកាបូបប្រេនៗ និងចង់លែងលះគ្នា

បុរសអ្នកមាន លត់ជង្គង់ អង្វរប្រពន្ធវ័យក្មេង ក្រោយនាងដុតកាបូបប្រេនៗ និងចង់លែងលះគ្នា

បុរសអ្នកមាន លត់ជង្គង់ អង្វរប្រពន្ធវ័យក្មេង ក្រោយនាងដុតកាបូបប្រេនៗ និងចង់លែងលះគ្នា