​​​ហេង​ ពិទូ៖ “ការ​តែង​និពន្ធ…មិន​ជឿ​ថា​គាត់​អាច​និពន្ធ​១០០​បទ​ ល្បី​ទាំង​១០០​បទ​នោះ​ទេ”

លោក ហេង ពិទូ បាន​បញ្ចេញ​ទស្សនៈ​មួយ​បង្ហោះ​លើ​បណ្ដាញ​សង្គម​​ថា ​ការ​តែង​និពន្ធ​បើ​ទោះ​ជា​មនុស្ស​ម្នាក់​ដែល​ពូកែ​ដល់​កម្រិត​កំពូល ​តែ​លោក​នៅ​តែ​មិន​ជឿ​ថា ​​គេ​​អាច​និពន្ធ​១០០​បទ​ ល្បី​ទាំង​១០០​បទ​នោះ​ទេ​ បើ​អីចឹង​មែន​គេ​នឹង​ក្លាយ​ទៅ​ជា​អាទិទេព។

 

​​​ហេង​ ពិទូ៖ “ការ​តែង​និពន្ធ…មិន​ជឿ​ថា​គាត់​អាច​និពន្ធ​១០០​បទ​ ល្បី​ទាំង​១០០​បទ​នោះ​ទេ”

 

​​ភ្ជាប់​ជាមួយ​ឃ្លា​ខាង​លើ​ ម្ចាស់​បទ​ “ទី​បំផុត”​ បន្ត​ទៀត​ថា​៖ “សប្បាយ​នឹង​ទុក្ខ តែង​នៅ​ជិត​គ្នា​ ជោគ​ជ័យ ​និង​បរាជ័យ​នៅ​ជិត​គ្នា​ដូច​គ្នា​ បើ​ទោះ​ជា​យើង​ពូកែ​យ៉ាង​ណា​ ក្នុង​ជីវិត​យើង​យ៉ាង​ហោច​ ក៏​បាន​ជួប​បរាជ័យ​ម្ដង​ដែរ​ ហើយ​យើង​បរាជ័យ​យ៉ាង​ណា​ក៏​ដោយ​ យ៉ាង​ហោច​ណាស់​ក៏​បាន​ជោគជ័យ​ម្ដង​ដែរ​ក្នុង​ជីវិត​ឲ្យ​តែ​យើង​ខំ​ លុយ​ និង​សំណាង​មិនមែន​ធ្លាក់​ពី​លើ​មេឃ​​ឲ្យ​យើង​រើស​ទេ ​តែ​វា​ធ្លាក់​លើ​មនុស្ស​ដែល​ចេះ​តស៊ូ​​”។

 

​​​ហេង​ ពិទូ៖ “ការ​តែង​និពន្ធ…មិន​ជឿ​ថា​គាត់​អាច​និពន្ធ​១០០​បទ​ ល្បី​ទាំង​១០០​បទ​នោះ​ទេ”

 

(សា​ទាំង​ស្រុង​​ដែល​ ហេង ពិទូ បង្ហោះ​ក្នុង​បណ្ដាញ​សង្គម)

 

​”Quote” ជា​សំណេរ​ប្រយោគ​ខ្លី មាន​ន័យ​ទូលំទូលាយ បច្ចុប្បន្ន​កំពុង​ពេញ​និយម។ សំណេរ​ខ្លី​មាន​តម្លៃ ច្រើន​ដក​ស្រង់​ពី​បុគ្គល​ជោគជ័យ ឬ​ឥស្សរជន​សំខាន់ ជា​បុគ្គល​ដែល​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​សង្គម​ច្រើន ដែល​ត្រូវ​គេ​ប្រើ​ដើម្បី​ដាស់​តឿន​ចិត្ត​មនុស្ស​ជាតិ ​ក្នុង​បុព្វហេតុ​អ្វី​មួយ៕

 

អត្ថបទ៖ ថា ម៉ាលីដា​

  • ​​​ហេង​ ពិទូ៖ “ការ​តែង​និពន្ធ…មិន​ជឿ​ថា​គាត់​អាច​និពន្ធ​១០០​បទ​ ល្បី​ទាំង​១០០​បទ​នោះ​ទេ”已关闭评论
  • 22 views
  • Hide Sidebar
    A+
Publish on:2016/06/03  Category:សិល្បៈ