Google បង្ហាញ​មុខងារ​ថ្មី​ ប្រើ​តេស្ត​ល្បឿន​វិបសាយ

ក្រុមហ៊ុន​ Google បាន​បង្ហាញ​វិបសាយ​ថ្មី​មួយ​ដែល​មាន​មុខងារ​តេស្ត​ពី​ល្បឿន​វិបសាយ​នីមួយៗ ដោយ​វា​មាន​តំណ​ភ្ជាប់  https://testmysite.thinkwithgoogle.com។

 

Google បង្ហាញ​មុខងារ​ថ្មី​ ប្រើ​តេស្ត​ល្បឿន​វិបសាយ

 

វិបសាយ​នេះ​ប្រើ​ URL បន្ទាប់​មក​ចាប់​ផ្ដើម​វាស់​កម្រិត​នៃ​វិបសាយ​ ដែល​មាន​កម្រិត​ពី​ ១-១០០ ដោយ​​ការ​វាស់​នេះ​គឺ​ពិនិត្យ​លើ​ចំណុច​មួយ​ចំនួន​ដូច​ជា​ CSS, HTML, Script និង​រូបភាព​ លើ​វិបសាយ​ ជា​ដើម។

 

Google បង្ហាញ​មុខងារ​ថ្មី​ ប្រើ​តេស្ត​ល្បឿន​វិបសាយ

 

លទ្ធផល​នៃ​ការ​វាស់​​​នេះ​ចែក​ចេញ​ជា​បី​ផ្នែក​គឺ​ Mobile-friendly (ការ​រចនា​រូបរាង​នៃ​វិបសាយ), mobile speed (ល្បឿន​វិបសាយ​បើក​នៅ​លើ​ទូរសព្ទ) និង​ desktop speed (ល្បឿន​វិបសាយ​បើក​នៅ​លើ​កុំព្យូទ័រ)។

 

Google បង្ហាញ​មុខងារ​ថ្មី​ ប្រើ​តេស្ត​ល្បឿន​វិបសាយ

 

ក្រៅ​ពី​បង្ហាញ​កម្រិត​នៃ​ផ្នែក​នីមួយៗ​ វា​ក៏​បង្ហាញ​ឲ្យ​ឃើញ​ពី​ចំណុច​ដែល​ត្រូវ​ជួសជុល​ ដើម្បី​បង្កើន​កម្រិត​​ទាំង​បី​ខាង​លើ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ៕​​​​​​​​​

 

ចុច​អាន៖ ក្មេង​ប្រុស​​អាយុ​ ​១៤​ ​ឆ្នាំ​ ​​ផលិត​ម៉ាស៊ីន​លក់​សម្ភារៈ មាន​គេ​ឲ្យ​ថ្លៃ​ ​៣០​ ​លាន​ដុល្លារ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TNW​​​​