រដ្ឋាភិបាល​អះ​អាង​ថា ព្រះ​មហាក្សត្រ​​ចង់​ឱ្យ​​ស៊ើប​អង្កេត​ញត្តិ​គណបក្ស​សង្គ្រោះជាតិ

ទីស្ដីការគណៈរដ្ឋមន្ត្រីបានសុំឲ្យលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស៊ើបអង្កេតការបោកប្រាស់ទាក់ទងញត្តិរបស់គណបក្សសង្គ្រោះជាតិដែលជំរុញឲ្យព្រះមហាក្សត្រ នរោត្តម សីហមុនី អន្តរាគមន៍នៅក្នុងវិបត្តិនយោបាយរបស់ប្រទេស ដោយអះអាងថា ការស៊ើបអង្កេតនេះគឺជាព្រះរាជតម្រិះផ្ទាល់របស់ព្រះមហាក្សត្រ។ គណបក្សសង្គ្រោះជាតិបានដាក់ញត្តិជូនព្រះបរមរាជវាំងកាលពីថ្ងៃច័ន្ទ សុំឲ្យព្រះមហាក្សត្រជួយបន្ធូរបន្ថយភាពតានតឹងនយោបាយដែលកំពុងតែឡើងកម្ដៅចំពេលរដ្ឋាភិបាលបន្តស្វែងរកករណីព្រហ្មទណ្ឌប្រឆាំងសកម្មជន និងតំណាងរាស្ត្រគណបក្សប្រឆាំងមួយចំនួន។ គណបក្សនេះអះអាងថា ប្រមូលបានស្នាមមេដៃពីប្រជាពលរដ្ឋប្រហែល២០០.០០០នាក់ទូទាំងប្រទេសដែលគាំទ្រការអំពាវនាវរបស់ពួកគេ។ កាលពីថ្ងៃអង្គារ គេហទំព័រព័ត៌មាន Fresh News ដែលតែងតែចេញផ្សាយឯកសារផ្លូវការរបស់រដ្ឋាភិបាលបានចេញផ្សាយវីដេអូខ្លីមួយដែលបង្ហាញស្ត្រីម្នាក់ជំរុញឲ្យប្រជាពលរដ្ឋសរសេរឈ្មោះច្រើននៅជាប់ស្នាមមេដៃដែលមានរួចមកហើយ។ ចំណងជើងនៅជាប់អត្ថបទមានខ្លឹមសារថា៖ “គណបក្សសង្គ្រោះជាតិកំពុងឱបគ្រាប់បែកមួយគ្រាប់ទៀតជាប់នឹងដើមទ្រូង ហើយរង់ចាំតែថ្ងៃផ្ទុះប៉ុណ្ណោះ”។ នៅក្នុងលិខិតផ្ញើជូនលោក ស ខេង ចុះថ្ងៃអង្គារ ទីស្ដីការគណៈរដ្ឋមន្ត្រីស្នើឲ្យស៊ើប អង្កេតញត្តិនោះរកស្នាមមេដៃក្លែងក្លាយ។ លិខិតដដែលនេះមានខ្លឹមសារថា “ទីស្ដីការគណៈរដ្ឋមន្ត្រីសូមគោរពជម្រាបជូនសម្ដេចក្រឡាហោម ស ខេង មេត្តាជ្រាបថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលព្រះរាជសារលិខិតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ អំពីលិខិតរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងឯកសារញត្តិរបស់ប្រជាពលរដ្ឋដែលមានស្នាមមេដៃប្រមាណ១៧៣.១៤៤នាក់ ដែលបានទូលស្នើសុំព្រះរាជអន្តរាគមន៍។ រាជរដ្ឋាភិបាលបានសម្រេចជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី […]

The post រដ្ឋាភិបាល​អះ​អាង​ថា ព្រះ​មហាក្សត្រ​​ចង់​ឱ្យ​​ស៊ើប​អង្កេត​ញត្តិ​គណបក្ស​សង្គ្រោះជាតិ appeared first on The Cambodia Daily.