លំ​ហាត់ប្រាណ​ពីរ​ប្រភេទ​ជួយ​ដល់​សុខភាព​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម

បុគ្គលដែលកើតជំងឺទឹកនោមផ្អែមប្រភេទ២ ការហាត់ប្រាណឬការធ្វើសកម្មភាពរាងកាយគឺជាកិច្ចការសំខាន់មួយនៃការព្យាបាល។ លំហាត់ប្រាណផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាព ប៉ុន្តែអត្ថប្រយោជន៍ដែលធំជាងគេនោះគឺវាជួយធ្វើឱ្យល្អប្រសើរដល់ កម្រិតស្ករក្នុងឈាម កាត់បន្ថយហានិភ័យពីភាពស្មុគស្មាញនានាបង្កដោយជំងឺទឹកនោមផ្អែម ជាពិសេសបញ្ហាបេះដូង។ លំហាត់ប្រាណទាំង២ប្រភេទនោះគឺ៖

១-លំហាត់ប្រាណអ៊ែរ៉ូប៊ិក(Aerobic) ៖ លំហាត់ប្រាណប្រភេទទី១នេះមានដូចជា ដើរញាប់ ធាក់កង់ រាំតាមចង្វាក់ភ្លេង ហែលទឹក វាយសីឡើងជណ្តើរ និងរត់យឺតៗជាដើម។ ចូរជ្រើសរើសលំហាត់ប្រាណណាមួយដែលលោកអ្នកពេញចិត្តដោយអនុវត្ត៣០ នាទីអំឡុងពេល៥ថ្ងៃក្នុងមួយសប្តាហ៍។ យ៉ាងណាក៏ដោយ គេអាចហាត់ដោយប្រើពេលត្រឹមតែ៥-១០នាទីបាននៅពេលចាប់ផ្តើមដំបូង និងបង្កើនបន្តិចម្តងៗនៅថ្ងៃបន្តបន្ទាប់ ។

២-ប្រភេទបង្កើនកម្លាំងសាច់ដុំ ៖ លំហាត់ប្រាណប្រភេទទី២នេះរួមមាន លើកដុំដែក(តូចឬធំទៅតាមកម្លាំង)នៅតាមក្លិប លើកវត្ថុស្រាលៗនៅផ្ទះដូចជា ដបទឹក…អាវ៉ង់ អង្គុយពាក់កណ្តាលឈរជាដើម ។

ការហាត់ប្រាណបង្កើនកម្លាំងសាច់ដុំអាចជួយបញ្ចុះកម្រិតគ្លុយកូស ក្នុងឈាម រក្សាឆ្អឹងនិងសាច់ដុំឱ្យរឹងមាំកាត់បន្ថយបានហានិភ័យពីជំងឺពុក ឆ្អឹងឬការបាក់ឆ្អឹង។ ចូរអនុវត្តលំហាត់ប្រាណប្រភេទនេះយ៉ាងហោចណាស់២ដងក្នុងមួយសប្តា ហ៍បន្ថែមលើលំហាត់ប្រាណអ៊ែរ៉ូប៊ិក៕

ប្រភព៖ iknow

  • លំ​ហាត់ប្រាណ​ពីរ​ប្រភេទ​ជួយ​ដល់​សុខភាព​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/03  Category:សុខភាព
Tags: