រកណាបាន! ស្វាមីនាង Chompoo ទាំងសង្ហារ ទាំងមាន និងចេះយកចិត្តប្រពន្ធថែមទៀត!

ថៃ៖ វាសនារបស់តារាស្រីថៃ នាង Chompoo Araya តែងតែត្រូវបានគេស្ងើចសរសើរ ថាបានស្វាមីទាំងស្រស់សង្ហារ  និងជាមហាសេដ្ឋីថែមទៀតផង ហើយនារីភាគច្រើន ក៏ចង់បានជីវិតពោរពេញទៅដោយ គំនរមាសប្រាក់  និងមានសុភមង្គលដូចជារូបនាងផងដែរ។

ចំពោះ Chompoo និងស្វាមី មិនសូវមានពេលបាននៅជាមួយគ្នាប៉ុន្មានទេ ដែលភាគច្រើន នាងតែងចេញទៅក្រៅប្រទេសនានា ដើម្បីចួលរួមព្រឹត្តិការណ៍ធំៗ ហើយចំណែកខាងស្វាមីវិញ ក៏រវល់ក្នុងការងាររបស់គាត់ផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា ពួកគេនៅតែឆ្លៀតពេល នៅជាមួយគ្នាយ៉ាងផ្អែមល្ហែម និងមានសុភមង្គលដដែល។

ក្នុងនោះដែរ កាលពីម្សិលមិញនេះ Chompoo បានបង្ហោះរូបស្វាមីរបស់នាង ក្នុងបណ្តាញសង្គមអ៊ិនស្តាក្រាម  ពេលរូបលោកចូលចង្ក្រាន  ដើម្បីចម្អិនអាហារឲ្យនាងញ៉ាំនាពេលរាត្រី  ហើយនាងបានសរសេរខាងលើរូបថា "សូមទោស អូនមិនចម្អិនទេ" 

បើក្រឡេកមើល រូបភាពរបស់ស្វាមីនាង Chompoo បានបង្ហាញឲ្យឃើញថា រូបលោក ពិតជាស្រលាញ់ភរិយាយ៉ាងខ្លាំង ដែលខំធ្វើម្ហូបអាហារឲ្យញ៉ាំ ទាំងកណ្តាលយប់បែបនេះ។ ហើយជាពិសេស អ្នកគាំទ្រ ក៏បានច្រណែនលើរូបនាង ដែលបានស្វាមីល្អមួយចប់តែម្តង និងចេះយកចិត្តប្រពន្ធថែមទៀត៕ 

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០១៦ តារាស្រីថៃ Chompoo បានទៅចូលរួមកម្មវិធីដ៏ធំមួយ CANNES FIlM FESTIVAL 2016 នៅប្រទេសបារាំង ។

តារាស្រីថៃដ៏ល្បី Chompoo Araya កំពុងតែធ្វើឲ្យ មហាជនលង់នឹងសម្រស់របស់នាង យ៉ាងភ្លូកទឹកភ្លូកដី ខណៈពេលនាងបង្ហាញវត្តមាន លើឆាកអន្តជាតិក្នុងកម្មវិធីដ៏ធំមួយ នៅប្រទេសបារាំង។

ចំពោះតារាស្រីវ័យ៣៤ឆ្នាំរូបនេះ បានបង្អួតសម្រស់របស់នាង យ៉ាងស្រស់ស្អាត ជាមួយនឹងឈុតសម្លៀកបំពាក់សុទ្ធតែម៉ាកល្បីៗ នៅក្នុងកម្មវិធី CANNES FIlM FESTIVAL 2016 ដែលរូបនាងបានឈរឈ្មោះជាទូត តំណាងឲ្យផលិតផលគ្រឿងសម្អាងល្បីឈ្មោះមួយ។

ក្នុងនោះដែរ នាង Chompoo បានបញ្ចេញម៉ូតសម្លៀកបំពាក់ជាច្រើនឈុត ទាំងឈុតចូលរួមកម្មវិធី និងសម្រាប់ដើរកំសាន្ត ខណៈនាងកំពុងនៅប្រទេសបារាំងផងដែរ។ ហើយមិនតែប៉ុណ្ណោះ ឈុតនីមួយៗរបស់នាង សុទ្ធសឹងតែមានតម្លៃថ្លៃ និងជាម៉ាកល្បីៗពីបរទេសទៀតផង។

គួរបញ្ជាក់ផងដែរ នេះជាលើកទី៤ហើយ ដែលនាង Chompoo បានចូលរូមក្នុងកម្មវិធី CANNES FIlM FESTIVAL នេះ តែសម្រាប់ឆ្នាំនេះ នាងបានធ្វើឲ្យភ្ញៀវកិត្តិយស ងាកមើលសម្រស់ដ៏ស្រស់សោភារបស់នាង គ្រប់ៗគ្នាតែម្តង៕

តោះមើលឈុតសម្លៀកបំពាក់ថ្លៃៗ ដែលនាងបានស្លៀក នៅប្រទេសបារាំងទាំងអស់គ្នា៖  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload