គុណ​ប្រយោជន៍​មហា​សាល​នៃ​តែ​បៃតង​ចំពោះ​សុខភាព​

តែ​បៃតង​ត្រូវ​បាន​គេ​យក​មក​ធ្វើ​ជា​ឱសថបុរាណ​ រាប់ពាន់​ឆ្នាំ​ណាស់​មកហើយ​ វា​មាន​ ដើម​កំណើត​មក​ពី​ប្រទេសចិន ​ប៉ុន្តែ​ឥឡូវនេះ​ត្រូវ​បាន​គេ​យក​មក​ដាំដុះ ​ស្ទើរ​តែ​គ្រប់​កន្លែង​ទាំង​អស់​ នៅ​ទ្វីបអាស៊ីនេះ ​ ភេសជ្ជះ​ដែល​ចេញ​អំពី​ស្លឹក​តែបៃតង​នេះ​ វា​ផ្តល់​នូវ​គុណសម្បត្តិ​ច្រើន​​ចំពោះ​​សុខភាព​យើង​។ ​ខាង​ក្រោម​​នេះ​ជា​ចំណុច​ល្អ​​ៗ​ដែល​មិន​គួរ​ឱ្យ​ជឿ​អំពី​អត្ថប្រយោជន៍ ​​នៃ​តែ​បៃតង​។​១.​ សម្រក​ទម្ងន់​៖ តែបៃតង​ ជួយ​ដល់​ការរំលាយអាហា​រ។ ​សារធាតុ​ Polyphenol​ ដែល​ បាន​រក​ឃើញ​នៅក្នុ​ង​តែបៃតង​ វាអាច​បង្កើន​កម្រិត​​​​អុកស៊ីតកម្ម​ខ្លាញ់​ ដែល​នឹង​មិន​បំលែងអាហារ​ របស់​អ្ន​ក​ទៅជា​កាឡូរី​ឬ​ជាតិ​ស្ករ​នោះ​ទេ​។​២.​ ជំងឺ​ទឹកនោម​ផ្អែម​៖ ​តែបៃតង​វារ​ក្សា​នូវ​កម្រិត​ជាតិស្ករ​នៅ​ក្នុងឈាម​ ក្រោយ​ពេល​យើង​បរិភោគ​ចំណីអាហារ​រួច​។​ទាំង​នេះ​វា​អាច​ការពារ ​នូវ​អាំង​ស៊ុយ​លីន​ ដែល​ជា​ធាតុ​ដ៏សំ​ខាន់​ នៅ​ក្នុង​​ការវា​ស់​កម្រិត​ជាតិស្ករ​នៅ​ក្នុង​ឈាម​។​​៣.​ ជួយ​ដល់​ជម្ងឺ​បេះដូង​៖ ​ក្រុម​អ្នក​វិ​ទ្យាសាស្ត្រ​ជា​ច្រើន​គិតថា ​ដំណើរ​ការ​តែបៃត​ង នៅ​ លើ​ស្រទាប់​សរសៃ​ឈាម​គឺ​អាចជួយ​ថែរក្សា​និង​អាចទប់ទល់​នឹង​ការ​ផ្លាស់ប្តូរ​សម្ពាធ​ឈាម​ឱ្យ​ ល្អ​ប្រសើរ​ជាងមុ​ន​​ វា​អាច​​​​​​​​​​​​​ការពារ​​​ប្រឆាំង​ទៅ​នឹង​កា​រការ​កើត​ឡើង​នៃ​ការ​កកឈាម​ដែល​ជាមូលហេតុ​​ចម្បង​នៃ​ការ​គាំងបេះដូង​។​៤.​ ជំងឺមហារីក​បំពង់​អាហារ​៖ ទ​ម្លាប់​ទទួល​តែបៃតង​ទៅ​ វាជួយ​​​ទប់ស្កាត់​ជំងឺម្យ៉ាង​ គឺ​មហារីក​បំពង់អាហារ​ អ្វី​ដែល​មាន​ឥទ្ធិពល​ចំ​ពោះ​ តែ​បៃតង​គឺ​វា​អាច​សម្លាប់​កោសិកា ​មហា​ រីក​ធ្វើ​ឱ្យ​យើង​មាន​​​​​​សុខភាពល្អ ​គ្មា​ន​ការ​ខូចខាត​ជាលិកា​ណាមួយ​ នៅ​ក្នុង​ខ្លួន​។​៥. ​កូឡេស្តេរ៉ូ៖​ តែបៃតង​ជួយ​កាត់​បន្ថយ​កូឡេស្តេរ៉ូ ​អាក្រក់​នៅ​ក្នុងឈា​ម​ និង​ធ្វើ​ឱ្យ​​​​​​ប្រសើរ​ឡើង​នូវ​សមាមាត្រ​នៃ​កូ​ឡេស្តេរ៉ូល្អ​ ទៅ​កាន់​កូឡេស្តេរ៉ូ​អាក្រក់​។​៦.​ ការពារ​ការ​កើត​មាន​ជំងឺ​បាត់​ការ​ចងចាំ​និង​ជម្ងឺ​បង្ក​រឡើ​ង​ពីការ​ជក់បា​​​​​​​​រី(​ Parkinson​)៖​ តែបៃតង​ នេះ​ត្រូវ​បាន​លែក​ឡើង​ថា ​វា​ការពារ​នូវ​ការ​ខ្សោះ​ជីវជាតិ​ ម្យ៉ាង​វា​អា​ច​ពន្យាល​ពេល​​​​​ជំងឺបាត់​​​ បង់​កា​រចងចាំ​និង​ជំងឺ​Parkinson​ដែល​ជារោគបង្ក​រឡើង​ដោយ​ការជក់បារី​ផងដែរ​។​​​ ការ​​​សិក្សា​បាន​អនុវត្ត​ លើ​សត្វកណ្តុរ​ បាន​បង្ហាញ​ថា​ តែបៃតង​ បាន​ការពា​រកោសិក​ខួរក្បាល​មិន​ឱ្យ​ស្លាប់​និង​បាន​ស្តារ​ឡើងវិញនូវ ​​ការ​ខូចខាត​កោសិកា​ខួរក្បាល​ផង​ដែ​រ​។​៧.​ ជួយ​ការពារ​មិន​ឱ្យ​ពុក​ធ្មេញ​៖ ការ​សិក្សា​ទៅ​លើ​តែបៃតង​​បាន​ឱ្យដឹង​ថា​សារធាតុ​ ​“catechin​”ប្រឆាំងអុកស៊ីតកម្មគីមី​ ដែលមាន​នៅក្នុង​តែបៃតង​ វា​អាច​បំផ្លាញ​នូវ​ពពួកបាក់តេរី ​និង​មេរោគ ​ដែល​ជា​ហេតុ​នៃ​ការ​ឆ្លង​មេរោគ​ទៅដ​ល់​បំពង់ក​ និង​ធ្មេញផងដែរ​។​៨.​ ជួយ​ដល់​សម្ពាធឈាម​៖ តែបៃតង​ វា​អាច​ជួយ​ការពារ​នូវ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​​ផង​ដែរ​។​៩​. ប្រឆាំង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​៖ នៅ​ក្នុង​ស្លឹក​តែបៃតង​ត្រូវបាន​គេរកឃើញថា​ មានផ្ទុក​ amino acid​ ដែល​ធ្វើឱ្យ​អារម្មណ៍​របស់​មនុស្ស​មានភាព​ស្ងប់សុខ​ ផ្នែកខួរក្បាល​ ។​១០. ​ប្រឆាំង​វីរុស​និង​បាក់តេរី​៖ សារធាតុ​“​catechin​”​ នៅ​ក្នុង​តែបៃតង​ វា​មាន​តួនាទី​ប្រឆាំង​ទៅនឹង ​បាក់តេរី ​យ៉ាង​មា​ន​ប្រសិទ្ធិភាព​ ព្យាបាល​នូវ​ជំងឺផ្តាសាយ ​ការវិវត្តន៍​ទៅរក​មហារីក​ផ្សេងៗ​។ ​ការ​សិក្សា​មួយក៏​ បាន​បញ្ជាក់​ថា ​ការ​ទម្លាប់​ទទួលទាន​តែបៃតង ​ក៏អាច​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​ជា​ច្រើន​​​​​​​​​​​​​​​​ផង​ដែ​រ។​១១​. ថែ​រក្សាស្បែក​៖ តែបៃតង​ជាក់ស្តែង​ អាច​ជួយ​បំបាត់​ស្នាមជ្រួញ​និង​ សញ្ញាវិវត្តន៍​ទៅ​រកភាព​ចាស់​ នេះ​ដោយសារ​តែសារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​សកម្មភាព​ប្រឆាំង​ទៅនឹង​ការរលាក​ផ្សេង​ៗ​។ ​ចំពោះ​ការសិក្សា​ទៅ​លើសត្វ​ក៏ដូច​ជា​មនុស្ស ​បាន​បង្ហាញ​ថា​ តែ​បៃតង ​អាច​កាត់​បន្ថយ​បាន​នូវ​ស្បែក​ដែលរង​ ដោយ​កំដៅ​ព្រះអាទិត្យ​៕​​

គុណ​ប្រយោជន៍​មហា​សាល​នៃ​តែ​បៃតង​ចំពោះ​សុខភាព​អត្ថបទដោយ៖ កញ្ញា
ប្រភព៖ http://www.lifehack.org