ថន លក្ខិណា និង ថៃ ប៊ុននាង លេង​មែនទែន​ហើយ​!

Videos


តារាសម្ដែងស្រីស្រស់ ថន លក្ខិណា និង ប្រុសសង្ហារ ថៃ ប៊ុននាង លេងមែនទែនហើយពេលនេះ គឺអ្នកទាំងពីរ បានបញ្ចេញស្ទីលថតឱបថើបថ្ពាល់គ្នាទៅវិញទៅមក គួរឱ្យព្រឺរព្រួចតែម្ដង នៅក្នុងកម្មពិធីឡើងគេហដ្ឋានថ្មីរបស់ លោក យូ ឌីស្កូ កាលពីយប់មិញនេះ ។

ថន លក្ខិណា និង ថៃ ប៊ុននាង លេង​មែនទែន​ហើយ​!

រូបថតជាលក្ខណៈផ្អែមល្ហែមខុសប្លែកពីធម្មតានេះ ត្រូវបានបញ្ចេញក្នុងបណ្ដាញទំនាក់ទំនងសង្គម ដោយតារា សម្ដែងស្រស់សង្ហារ ថៃ ប៊ុននាង ផ្ទាល់ អមជាមួយពាក្យពេចន៍យ៉ាងខ្លីប្រាប់ឱ្យមហាជនដឹងថា «ពេលយប់មិញ ថតរូបជាមួយ អូន ថន លក្ខិណា នៅក្នុងកម្មវិធីឡើងគេហដ្ឋានថ្មី របស់បង យូដីស្កូ Sco You » ។

ថន លក្ខិណា និង ថៃ ប៊ុននាង លេង​មែនទែន​ហើយ​!

ទោះបីជាយ៉ាងណា យើងមិនបានដឹងថា នេះជាសកម្មភាពថតជាលក្ខណៈលេងសើចមិត្តភាពជាមួយគ្នា ឬ ក៏អ្នកទាំងពីរបានបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាមែនទែននោះឡើយ សង្ឃឹមថា អ្នកទាំងពីរនឹងចេញមុខបកស្រាយចំងល់ជូនមហាជនទាក់ទងនឹងរូបភាពបែបកៀកកើយគួរឱ្យសង្ស័យនេះ ៕ ភូមិន្ទ

ថន លក្ខិណា និង ថៃ ប៊ុននាង លេង​មែនទែន​ហើយ​!
ថន លក្ខិណា និង ថៃ ប៊ុននាង លេង​មែនទែន​ហើយ​!
ថន លក្ខិណា និង ថៃ ប៊ុននាង លេង​មែនទែន​ហើយ​!
ថន លក្ខិណា និង ថៃ ប៊ុននាង លេង​មែនទែន​ហើយ​!

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត