វិធីធ្វើស្វាយត្រាំ ឆ្ងាញ់ហើយទុកបានយូរទៀត!

គ្រាន់តែរំលឹកដល់ស្វាយត្រាំភ្លាម មិនដឹងជាមនុស្សប៉ុន្មាននាក់ទេ ដែលលេបទឹកមាត់នោះ ។ ស្វាយត្រាំជាចំណីក្រោយអាហារថ្ងៃត្រង់ រឺពេលរសៀល ដែលមនុស្សភាគច្រើនចូលចិត្តញាុំបំផុត មិនថាមនុសប្រុស រឺមនុស្សស្រីនោះទេ ។ ថ្ងៃនេះខ្ញុំសូមនាំអារម្មណ៍មិត្តៗទាំងអស់ មករៀនពីវិធីធ្វើស្វាយត្រាំដោយខ្លួនឯង ។ ក្រៅពីចំណេញលុយហើយ ថែមទាំងមានអនាម័យទៀតផង ។ អ្វីដែលអ្នកត្រូវមានគឺ⁣៖

– ស្វាយខ្ចី (អាចប្រើក្តិបស្វាយកាន់តែល្អ) ជ្រើសយកស្វាយដែលគ្មានស្នាមជាំ រឺស្នាមប្រេះ ១ គីឡូ រឺល្មមអាចដាក់ពេញក្រឡ
– ស្ករស ២ ស្លាបព្រាយ
– អំបិល ១ កូនចាន
– ទឹកកំបោរ ៥ កូនចាន
– ទឹកស្អាត ៥ កូនចាន
– ក្រឡ រឺកែវ ធំមួយ ដែលមានគំរបបិទជិត

វិធីធ្វើ៖
– លាងសំអាតស្វាយអោយបានស្អាតល្អ (មិនចាំបាច់ចិតសំបកចេញទេ)
– យកអំបិល ស្ករស ចាក់ចូលកូនឆ្នាំងដាំទឹក (ដាំវាអោយពុះ) លើកវាចុះ ទុកមួយឡែក
– យកទឹក ៥ កែវធំ លាយជាមួយកំបោរក្រហម ១ ស្លាបព្រាបាយ កូរចូលគ្នាអោយសព្វ ហើយដាក់ស្វាយដែលបានលាងរួចជាស្រេចចូល ទុកចោលប្រមាណជា ៣០ នាទី បន្ទាប់មកស្រង់ចេញ លាងទឹកម្តងទៀតអោយស្អាត ហើយហាលវាអោយស្ងួត ។
– ពេលស្វាយស្ងួតហើយ យកវាទៅដាក់ក្នុងក្រឡ រួចចាក់ទឹកដែលបានដាំពុះចូល ទាល់តែលិចស្វាយ ។ បន្ទាប់មកបិទគំរបអោយជិតល្អ ។ ទុលចោលប្រមាណ ១៥ ទៅ ២០ ថ្ងៃអ្នកអាចយកវាមកញាុំបានហើយ កុំភ្លេចជ្រលក់ជាមួយអំបិលបង្គារផងណា៕

ប្រភព៖ whatsupkhmer

  • វិធីធ្វើស្វាយត្រាំ ឆ្ងាញ់ហើយទុកបានយូរទៀត!已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/06/03  Category:ចំនេះដឹង
Tags: