​ទិដ្ឋភាព​លិច​​ក្រុង​ប៉ារីស ក្រោយ​​ភ្លៀង​​ធ្លាក់​ឥត​ឈប់​

​​​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ទីក្រុង​ប៉ារីស ក្នុង​កំឡុង​ពេល​ជាង ២សប្តាហ៍​​​ឥត​ឈប់ឈរ បណ្ដាល​ឲ្យ​​លិចលង់​ជាច្រើន​កន្លែង​នៅ​ភាគ​ខាងជើង​ នៃ​ប្រទេស​បារាំង។

​ទិដ្ឋភាព​លិច​​ក្រុង​ប៉ារីស ក្រោយ​​ភ្លៀង​​ធ្លាក់​ឥត​ឈប់​

​​ទន្លេ​​ Seine ​​នៅ​ប៉ារីស​​បាន​កើនកម្ពស់​ទឹក​​ដល់​​ទៅ​ ៥ម៉ែត្រ លើស​ពី​កម្រិត​​ធម្មតា​ ​ដោយ​សារ​​​ធ្លាក់​ភ្លៀង​​​​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​។ អាជ្ញាធរ​​បាន​​ដំឡើង​​​​រនាំង​ទប់​ទឹក​ជំនន់​​​​តាម​​បណ្ដោយ​​​ទន្លេ​​​​នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​ម្សិលមិញ ​​ចំណែក​​នាយក​រដ្ឋ​មន្រ្តី​បារាំង​​ Manuel Valls បាន​ប្រកាស​​​​​​​​​​រដ្ឋ​ស្ថិត​ក្នុង​ភាព​អាសន្ន​​​​តាម​តំបន់​​ជា​​ច្រើន ​​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​​​ជាង​គេ។

​ព្យុះ​ខាងលើ​​​​​នឹង​​បោកបក់​​​​ដល់​កម្រិត​​ខ្ពស់​​​​ នៅ​រសៀល​​ថ្ងៃ​​សុក្រ​នេះ។ សារមន្ទីរ​​ Louvre Museum បាន​បិទ​​ទ្វារ​ ​ដើម្បី​​​​ជៀសវាង​​ពី​ការ​ខូច​ខាត​​ដោយ​​​សារ​ទឹកជំនន់​។ ភ្លៀង​ធ្លាក់​​​​​​​ដូច​គេ​ហែក​មេឃ​​​​ខាង​លើ ​មិន​ត្រឹម​តែ​លិច​ប្រទេស​បារាំង​ទេ ​ថែម​ទាំង​ប្រទេស​​បែលហ្សិក​ និង​អាល្លឺម៉ង់​ ដែល​​ក្នុង​​របាយការណ៍​​​​​និយាយ​ថា​​យ៉ាង​ហោច​​ណាស់​មនុស្ស​​ ៩​នាក់​ស្លាប់។ ​

​​​ផ្ទះ​ប្រជាពលរដ្ឋ​​ប្រមាណ​ ២១ ៧០០​​​​ខ្នង​​​​ គ្មាន​​ភ្លើង​​ប្រើ​ប្រាស់​​ក្នុង​​ទីក្រុង​ប៉ារីស និង​​តំបន់ Loiret ឯ​​មនុស្ស​ជាង​ ៥០០០​នាក់​​​ត្រូវ​បាន​ជម្លៀស​​ក្នុង​សប្ដាហ៍​នេះ។

គួរ​បញ្ជាក់​ដែរ​ថា កាលពី​ឆ្នាំ១៩១០ ប្រទេស​បារាំង​បាន​ជួប​នឹង​ព្រឹត្តិការណ៍​ទឹកជំនន់​ដ៏​អាក្រក់​នេះ​ម្ដង​រួច​មក​ហើយ ដែល​មាន​កម្ពស់​ទឹក​ខ្ពស់​បំផុត ៨,៦២ម៉ែត្រ និង​តំបន់​មួយ​ចំនួន​មាន​កម្ពស់​ជា​មធ្យម​ប្រមាណ ៦ម៉ែត្រ៕

ចុចអាន៖ ៩ឆ្នាំ​ស្អាត​ខ្លាំង ក្លាយ​ជា​​ម៉ូដែល​​វ័យ​ក្មេង​ដំបូង​តំណាង​ប្រទេស​ចិន​នៅ​ប៉ារីស

ចុចអាន៖ មហាសេដ្ឋី​ចិន​កក់​សណ្ឋាគារ ១៤០​នៅ​ប៉ារីស​ឲ្យ​បុគ្គលិក​ដើរ​លេង​ចំណាយ​អស់​រាប់​លាន​ដុល្លារ

ប្រែ​សម្រួល៖ ឡេង​ ភារុណ
ប្រភព៖​ huffingtonpost