ក្រុមហ៊ុន Lion Corporation (Thailand) បរិច្ចាគ ៣៦​លាន​រៀល​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា

ក្រុមហ៊ុន LION CORPORATION (THAILAND) LTD ដែល​ជា​ក្រុមហ៊ុន​ផលិត​ហ្វូម​ដុស​ខ្លួន “ស៊ូគូប៊ូស៊ុ” និង​ផលិតផល​កុមារ “កូដូម៉ុ” បាន​បង្កើត​យុទ្ធនាការ​សប្បុរសធម៌​មួយ​ដែល​មាន​ឈ្មោះ​ថា 3L ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ទស្សនទាន «Love Live Laugh» គឺ​ការ​ផ្ដល់​ក្តីស្រលាញ់ ផ្ដល់​ការ​ជួយ​លើក​កម្ពស់​ជីវិត​រស់​នៅ និង​ផ្តល់​ភាព​រីករាយ​ដល់​កុមារ​កម្ពុជា។

 

ក្រុមហ៊ុន Lion Corporation (Thailand) បរិច្ចាគ ៣៦​លាន​រៀល​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា

 

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ក្រុមហ៊ុន LION បាន​បរិច្ចាគ​ថវិកា ៣៦.០០០.០០០ រៀល​ដល់​មន្ទីរ​ពេទ្យ​កុមារ គន្ធបុប្ផា ដើម្បី​រួមចំណែក​ក្នុង​ការ​ព្យាបាល​ជំងឺ​ដល់​កុមារ​កម្ពុជា​ដោយ​ឥត​គិត​ថ្លៃ។ ការ​បរិច្ចាគ​នេះ​ត្រូវ​បាន​រួម​សហការ​គ្នា​តាម​រយៈ​អ្នកគាំទ្រ​ទំព័រ​ហ្វេសប៊ុក​របស់ “ស៊ូគូប៊ូស៊ុ” និង “កូដូម៉ុ” ដោយ​ការ​បង្កើត​ហ្គេម​ឱ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ចូលរួម​លេង​នៅ​លើ​ហ្វេសប៊ុក និង​បន្ត tag មិត្តភ័ក្ត​ដើម្បី​បង្កើន​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ ពោល​គឺ​នៅ​ពេល​ដែល​អ្នក​លេង​ហ្គេម tag មិត្តភ័ក្ដិ​របស់​ខ្លួន​កាន់តែ​ច្រើន ក្រុមហ៊ុន​ក៏​បន្ថែម​ថវិកា​សម្រាប់​បរិច្ចាគ​កាន់​តែ​ច្រើន​ដូច​គ្នា។

 

“ស៊ូគូប៊ូស៊ុ” និង “កូដូម៉ុ” រីករាយ​ក្រៃលែង​ដែល​បាន​រួមចំណែក​មួយ​ផ្នែក​ជួយ​លើក​កម្ពស់​ និង​ជំរុញ​ការ​រស់​នៅ​របស់​កុមារ​កម្ពុជា​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន៕

 

អត្ថបទ៖ ពាណិជ្ជកម្ម