អាជ្ញាធរ​​​ថៃ​រក​ឃើញ​​ស្បែក​ខ្លា​ និង​វត្ថុ​សក្ដិសិទ្ធិ​​​​​​នៅ​វត្ត ​Tiger Temple

អាជ្ញាធរសត្វព្រៃថៃរឹបអូសបានស្បែកខ្លា ២ក្បាល និងវត្ថុសក្ដិសិទ្ធិពីស្បែកខ្លារាប់រយ នៅក្នុងរថយន្ត Pick up មួយគ្រឿងដែលព្យាយាមលួចបើកចេញពីវត្តចិញ្ចឹមខ្លា Tiger Temple។

អាជ្ញាធរ​​​ថៃ​រក​ឃើញ​​ស្បែក​ខ្លា​ និង​វត្ថុ​សក្ដិសិទ្ធិ​​​​​​នៅ​វត្ត ​Tiger Temple

រថយន្តសង្ស័យមានកម្មករក្នុងវត្តចំនួន ២នាក់ និងលោកសង្ឃមួយអង្គ ដែលបុគ្គលិកនាយកដ្ឋានឧទ្យានជាតិ ក្រុមអភិរក្សសត្វព្រៃចាប់បាន ពេលចាកចេញពីវត្ត។ កម្មករម្នាក់និយាយថា មានសង្ឃមួយអង្គក្នុងវត្តចិញ្ចឹមខ្លា Pa Luang Ta Mahabua បានបញ្ជាពួកគេឲ្យដឹករបស់ទាំងនេះចេញពីបន្ទប់របស់គាត់។ កម្មករដដែលមិនប្រាប់ថាពួកគេដឹកទៅទីណាទេ។

ការប៉ុនប៉ងដឹកចេញនេះធ្វើឡើង ទោះបីជាមានការរឹតបន្តឹងសន្តិសុខដែលដាក់ដោយមន្ត្រីសត្វព្រៃ ប៉ូលិស និងទាហានប្រចាំស្រុក Sai Yok ខេត្តកាចាណាបុរី។ ក្រោយរកឃើញសាកសពកូនខ្លាចំនួន ៤០ក្បាល កាលពីថ្ងៃទី១មិថុនា នៅថ្ងៃទី ២អាជ្ញាធរបានសម្រេចរឹបអូសខ្លានៅរស់ចំនួន ១៣៧ក្បាលចេញពីវត្តភ្លាមៗ ទៅកាន់មជ្ឈមណ្ឌលសត្វព្រៃ Khao Son និង Khao Prathap ក្នុងខេត្តរាជបុរី។ ខ្លានៅសល់ប៉ុន្មាន គេនឹងនាំចេញឲ្យអស់ក្នុងសប្ដាហ៍នេះទៀតផង។

បើតាមកាសែត AP សង្ឃ និងកម្មករខាងលើត្រូវចាប់ខ្លួន និងចោទប្រកាន់ពីបទរក្សាទុកសត្វព្រៃដោយខុសច្បាប់ ហើយសង្ឃនឹងត្រូវចាប់ផ្សឹក៕

អាជ្ញាធរ​​​ថៃ​រក​ឃើញ​​ស្បែក​ខ្លា​ និង​វត្ថុ​សក្ដិសិទ្ធិ​​​​​​នៅ​វត្ត ​Tiger Temple អាជ្ញាធរ​​​ថៃ​រក​ឃើញ​​ស្បែក​ខ្លា​ និង​វត្ថុ​សក្ដិសិទ្ធិ​​​​​​នៅ​វត្ត ​Tiger Temple

ប្រភព៖ sabay

  • អាជ្ញាធរ​​​ថៃ​រក​ឃើញ​​ស្បែក​ខ្លា​ និង​វត្ថុ​សក្ដិសិទ្ធិ​​​​​​នៅ​វត្ត ​Tiger Temple已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/03  Category:ជីវិតនិងសង្គម
Tags: