Messi ឆ្លើយ​តប​ទៅ​​តុលាការ​ រឿង​​ចោទ​ប្រកាន់​​គេច​ពន្ធ

Lionel Messi តារាឆ្នើមក្រុម FC Barcelona បានឆ្លើយតបទៅកាន់តុលាការនៅទីក្រុង Barcelona កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ខ្លួនពិតជាមិនបានដឹងរឿងអ្វីទាំងអស់ ទាក់ទងនឹងរឿងបង់ពន្ធ ដោយគិតតែរឿងលេងបាល់ទាត់តែប៉ុណ្ណោះ។

Messi ឆ្លើយ​តប​ទៅ​​តុលាការ​ រឿង​​ចោទ​ប្រកាន់​​គេច​ពន្ធ Messi នៅក្នុងតុលាការជិត៤ម៉ោងម្សិលមិញ

Messi និងឪពុក Jorge ត្រូវបានរដ្ឋាភិបាលអេស្ប៉ាញចោទប្រកាន់ថា បានគេចពន្ធប្រាក់ចំនួន ៤,៦លានដុល្លារ នៅចន្លោះឆ្នាំ២០០៧-២០០៩ ទាក់ទងទៅនឹងសិទ្ធរូបថតរបស់គេ ដែលក្រុមហ៊ុននៅប្រទេសមួយចំនួន យកទៅប្រើប្រាស់ ដោយគ្មានការអនុញ្ញាតបង់ពន្ធត្រឹមត្រូវ។ ចំពោះបញ្ហានេះ ព្រះរាជអាជ្ញាអេស្ប៉ាញ តម្រូវឲ្យមានការដាក់ពិន័យប្រធានក្រុមអាហ្សង់ទីនរូបនេះធ្ងន់ធ្ងរ ឬអាចជាប់ពន្ធនាគារដល់ទៅ ២២ខែ។

Messi ឆ្លើយ​តប​ទៅ​​តុលាការ​ រឿង​​ចោទ​ប្រកាន់​​គេច​ពន្ធ Messi ឆ្លើយ​តប​ទៅ​​តុលាការ​ រឿង​​ចោទ​ប្រកាន់​​គេច​ពន្ធ

ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំ តម្រូវឲ្យឡើងតុលាការស្រាយបំភ្លឺ រយៈពេល៣ថ្ងៃ តាំងពីថ្ងៃអង្គារ រហូតដល់ថ្ងៃព្រហស្បតិ៍ម្សិលមិញ។

Messi បានបកស្រាយដល់តុលាការថា៖ “ខ្ញុំមិនដែលសួរនាំរឿងពន្ធអ្វីទាំងអស់ជាមួយឪពុករបស់ខ្ញុំ ព្រោះខ្ញុំទុកចិត្តគាត់ និងមេធាវីរបស់ខ្ញុំ។ ខ្ញុំមិនបានដឹងរឿងអ្វីទាំងអស់ ទាក់ទងនឹងរឿងនោះ ខ្ញុំគ្រាន់តែលេងបាល់ទាត់តែប៉ុណ្ណោះ”។

Messi ឆ្លើយ​តប​ទៅ​​តុលាការ​ រឿង​​ចោទ​ប្រកាន់​​គេច​ពន្ធ Messi ឆ្លើយ​តប​ទៅ​​តុលាការ​ រឿង​​ចោទ​ប្រកាន់​​គេច​ពន្ធ

Enrique Bacigalupo មេធាវីរបស់ Messi ក៏បានលើកឡើងផងដែរថា ខ្សែប្រយុទ្ធរូបនេះ ពុំដែលចំណាយពេលសូម្បី១នាទី ដើម្បីអាន សិក្សា ឬស្វែងយល់ពីរឿងពន្ធនេះទេ។ រីឯចំពោះលទ្ធផលសម្រេចរបស់តុលាការយ៉ាងណា ពុំទាន់ដឹងឡើយ៕

ប្រភព៖ sabay

  • Messi ឆ្លើយ​តប​ទៅ​​តុលាការ​ រឿង​​ចោទ​ប្រកាន់​​គេច​ពន្ធ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/03  Category:ជីវិតនិងសង្គម
Tags: